មានការបង្គាប់បញ្ជាឲ្យគ.ជ.ប ផ្លាស់ប្ដូរលទ្ធផលឆ្នោត២០១៣?
នៅយប់ថ្ងៃទី២៨ខែកក្កដា ដែលជាថ្ងៃបោះឆ្នោត «មានការបង្គាប់បញ្ជាឲ្យគ.ជ.ប ផ្លាស់ប្ដូរតួលេខនិងលទ្ធផល ដើម្បីយកជ័យជំនះទៅឲ្យគណបក្សប្រជាជន?» ទោះពិតឬមិនពិត នេះជាការថ្លែងជាសាធារណៈរបស់លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ នៅចំពោះមុខអ្នកគាំទ្ររាប់ពាន់នាក់ នាល្ងាចថ្ងៃទី៦ ខែសីហា នៅទីលានប្រជាធិបតេយ្យ។

លោកកឹម សុខា (ឆ្វេង) ចាប់ដៃលោក សម រង្ស៊ី នៅចំពោះមុខអ្នកគាំទ្ររាប់ពាន់នាក់ថ្ងៃទី០៦ខែសីហា នៅទីលានប្រជាធិបតេយ្យ។ (រូបថត គណបក្ស)
អនុប្រធានគណបក្សប្រឆាំង លោក កឹម សុខា បានថ្លែងទៅកាន់អ្នកគាំទ្រថា៖ «គិតត្រឹមល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ គណបក្សសង្រ្គោះជាតិ ទទួលបានជ័យជំនះ៧០ភាគរយ»។ លោកបន្តអះអាងយ៉ាងប្រាកដប្រជាថា នៅយប់ថ្ងៃទី២៨ខែកក្កដា នៅក្រោយបន្តិច ពីការបោះឆ្នោតបានបញ្ចប់ [...]
លោក កឹម សុខា និងលោក សម រង្ស៊ី (ខាងស្ដាំ) ថ្លែងទៅកាន់អ្នកគាំទ្រនៅលើលានប្រជាធិបតេយ្យ ថ្ងៃទី០៦ខែសីហាឆ្នាំ២០១៣។ (រូបថត គណបក្ស)
ការជួបជុំនយោបាយ របស់គណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ ថ្ងៃទី០៦ខែសីហាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ U.Bory)