Posts in ‘កម្ពុជា’ Category

​កង​កម្លាំង​ហាត់​សម​នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​បំបាក់​ស្មារតី​បាតុករ?

​កង​កម្លាំង​ហាត់​សម​នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​បំបាក់​ស្មារតី​បាតុករ?

កងកម្លាំងប្រដាប់អាវុធ នៅទូទាំងរាជធានីភ្នំពេញជាង៣ពាន់នាក់ នៅថ្ងៃនេះ បានចាប់ផ្តើមធ្វើការហាត់សម​នៅទីលាន​ប្រជាធិបតេយ្យ ដើម្បីការពារចំពោះការធ្វើមហាបាតុកម្ម របស់គណបក្សសង្រ្គោះជាតិនាថ្ងៃខាងមុខ។ ការហាត់សម​របស់​អជ្ញាធរពេលនេះ ត្រូវបានក្រុមសង្គមស៊ីវិលរិះគន់ថា ជាការបំបាក់ស្មារតី កុំឲ្យក្រុមបាតុករចូលរួមជាមួយបាតុកម្ម របស់​គណបក្សសង្រ្គោះជាតិនៅថ្ងៃទី ២៣ ខែតុលា។


កងកម្លាំងប្រដាប់អាវុធ ធ្វើការហ្វឹកហាត់នៅលើទីលានប្រជាធិបតេយ្យ។ (រូបថត MONOROOM.info/ C.Thyrith)

រាជធានីភ្នំពេញ - ស្របពេលដែលគណបក្សសង្គ្រោះជាតិ គ្រោងនឹងធ្វើមហាបាតុកម្មលើកទី ៣ របស់ខ្លួននៅទីលាន​ប្រជាធិបតេយ្យនាថ្ងៃខានស្អែក។ នៅថ្ងៃចន្ទទី២១ ខែតុលានេះ ក្រុមអជ្ញាធរនៅរាជធានីភ្នំពេញ [...]

អំ សំអាត៖ កំណត់​ចំនួន​មនុស្ស​ចូល​រួម​បាតុកម្ម​អហិង្សា គឺ​ជា​រឿង​មិន​ត្រូវ

អំ សំអាត៖ កំណត់​ចំនួន​មនុស្ស​ចូល​រួម​បាតុកម្ម​អហិង្សា គឺ​ជា​រឿង​មិន​ត្រូវ

ស្របពេលគណបក្សសង្រ្គោះសង្រ្គោះជាតិ គ្រោងនឹងផ្តើមធ្វើបាតុកម្មអហិង្សា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៣ ក្នុងពេល​ដែលស្ថាភាពនយោបាយរបស់កម្ពុជា កំពុងជាប់គាំងនៅឡើយនោះ សាលារាជធានីបានសម្រេចអនុញ្ញាត ឲ្យធ្វើតាម​ការ​ស្នើសុំរបស់គណបក្សជំទាស់មួយនេះ តែបានកំណត់ចំនួនមនុស្សចូលរួម មិនឲ្យលើសពី១ម៉ឺននាក់។ ការកំណត់នេះ ត្រូវ​មន្រ្តីអង្គការសង្គមស៊ីវិលចាត់ទុកថា ជារឿងមិនត្រឹមត្រូវ ប្រសិនបើបាតុកម្មនោះធ្វើឡើងក្នុងលក្ខខណ្ឌអហិង្សា និងមានការ​ជូនដំណឹងជាមុន។


ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី០៦ខែសីហាឆ្នាំ២០១៣។ (រូបថត MONOROOM.nfo/ U. Bory)

រាជធានីភ្នំពេញ - លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការសិទ្ធិមនុស្ស លីកាដូ [...]

ក្រុម​ឧទិស​កុសល​ឲ្យ ម៉ៅ សុខចន្ទ ទទួល​ការសំពង​នៅ​វត្ត​ភ្នំ (VDO)

ក្រុម​ឧទិស​កុសល​ឲ្យ ម៉ៅ សុខចន្ទ ទទួល​ការសំពង​នៅ​វត្ត​ភ្នំ (VDO)

ក្រុមនិស្សិត ព្រះសង្ឃ និងប្រជាពលរដ្ឋជាងពីរយនាក់ បានព្យាយាមជួបជុំគ្នានៅវត្តភ្នំ ក្នុងគោលបំណង​ឧទិសកុសល​ដល់​លោក ម៉ៅ សុខចន្ទ ដែលបានស្លាប់កាល​ពីយប់​ថ្ងៃ​ទី១៥ ខែកញ្ញា នៅស្ពានអាកាសក្បាល់ថ្នល់។ តែពួកគេទាំងនោះ  ត្រូវ​ក្រុមកម្លាំង​រក្សា​សន្តិសុខ ក្នុងឯកសណ្ឋាន​ជាសន្តិសុខសណ្តាប់ធ្នាប់ប្រចាំវត្តភ្នំ និងមានឯកសណ្ឋានជាស៊ីវិល ដែលមានគ្នា​ច្រើនជាង​ហា​សិបនាក់ បានធ្វើការ​បំបែក​មិនឲ្យមានការប្រមូលផ្តុំគ្នាឡើយ។


ក្រុមពលរដ្ឋមកជួបជុំ ដើម្បីធ្វើពិធីឧទ្ទិសកុសលឲ្យ យុវជន ម៉ៅ សុខចន្ទ ដែលត្រូវបានអាជ្ញាធរបាញ់សម្លាប់ នៅក្បាលថ្នល់ កាលពីយប់ថ្ងៃទីអាទិត្យទី១៥ខែកញ្ញា។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - កំរងផ្កា ផ្កាឈូក គ្រឿងសក្ការៈបូជា និងកម្រងផ្កាដាក់រូបថតលោក ម៉ៅ [...]

សម រង្ស៊ី ៖ អ្វី​ដែល ស ខេង និយាយ​មិន​ត្រឹម​ត្រូវ​ទាល់​តែ​សោះ

សម រង្ស៊ី ៖ អ្វី​ដែល ស ខេង និយាយ​មិន​ត្រឹម​ត្រូវ​ទាល់​តែ​សោះ

ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានអះអាងថា អ្វីដែលលោក ស ខេង មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជន បានលើកឡើងកាលពីពេលកន្លងទៅ គឺជាការខុសទាំងស្រុង ដោយនិយាយតែទិដ្ឋភាពមួយជ្រុងតែប៉ុណ្ណោះ។ លោក ស ខេង ដែលបានប្រកាសថា លោក សម រង្ស៊ី បាននិយាយតាមទូរស័ព្ទជាមួយលោកថា លោក សម រង្ស៊ី លែងត្រូវការ​ដំណែង​ប្រធានរដ្ឋសភាហើយ ដែលវាផ្ទុយពីជំហររបស់លោក កឹម សុខា និងលោក យឹម សុវណ្ណ។


លោក កឹម សុខា (ខាងឆ្វេង) និងលោក សម រង្ស៊ី នៅក្នុងសន្និសិទការសែតគណបក្សសង្គ្រោះជាតិ ថ្ងៃទី២០ខែកញ្ញា​ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

ថ្លែងពីសហរដ្ឋអាមេរិក នៅក្នុងបទសម្ភាន៍ជាមួយវិទ្យុអាស៊ីសេរីកាលពីម្សិលមិញ លោក សម រង្ស៊ី មេបក្សប្រឆាំងនៅកម្ពុជា ដែលពេលនេះកំពុងតែបំពេញបេសកម្មការទូតនៅក្រៅប្រទេស [...]

សុខ ទូច៖ ប្រទេស​មួយ​ចំនួន​អបអរសាទរ​រដ្ឋាភិបាល ជា​លក្ខណៈ​ការ​ទូត​ប៉ុណ្ណោះ

សុខ ទូច៖ ប្រទេស​មួយ​ចំនួន​អបអរសាទរ​រដ្ឋាភិបាល ជា​លក្ខណៈ​ការ​ទូត​ប៉ុណ្ណោះ

បើគិតចាប់តាំងពីការបង្កើតរដ្ឋសភា និងរដ្ឋាភិបាលថ្មី នៅក្រោយការបោះឆ្នោតមក មានបណ្តាប្រទេសជាច្រើន មកពីជុំវិញ​ពិភពលោក បានសម្តែងការអបអសាទរ និងបានទទួលស្គាល់ពីភាពស្របច្បាប់របស់រដ្ឋសភា និងរដ្ឋាភិបាលថ្មីនេះជា​បន្ត​បន្ទាប់ ក្នុងនោះមានប្រទេសបារាំងមួយដែរ។ សម្រាប់អ្នកវិភាគឯករាជ្យ លោក សុខ ទូច យល់ថា ករណីអបអរសាទរ​ឬការ​ទទួលស្គាល់ណាមួយ ពីសំណាក់អន្តរជាតិនោះ អាចគ្រាន់ជាកាយវិការការទូតមួយប៉ុណ្ណោះ ដែលប្រទេសទាំងនោះ​ធ្វើជា​មួយកម្ពុជា។


រដ្ឋសភានៃអ្នកតំណាងរាស្ត្រពីគណបក្សប្រជាជនកម្ពុជា ជាមួយព្រះមហាក្សត្រ ថ្ងៃទី២៣ខែកញ្ញា នៅពីមុខអាគាររដ្ឋសភា។ (រូបថត MONOROOM.info/ O.vary)

រាជធានីភ្នំពេញ - រហូតមកដល់ថ្ងៃនេះ សហរដ្ឋអាមេរិក និង សហគមអ៊ឺរ៉ុបដែលតំណាងឲ្យប្រទេសទាំង២៧ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...