ឈាង វុន៖ ស្ថានទូត៣គ្រោងនឹងព្រមានបក្សសង្រ្គោះជាតិ ពីបាតុកម្ម
យ៉ាងហោចណាស់ក៏មានស្ថានទូតបរទេសប្រចាំកម្ពុជាចំនួន៣ដែរ គ្រោងនឹងផ្ញើរលិខិតចំហរទៅកាន់គណបក្សសង្រ្គោះជាតិ ដើម្បីលើកឡើងពីផលប៉ះពាល់ ដែលកើតចេញពីមហាបាតុកម្មអហិង្សា របស់គណបក្សជំទាស់ ដល់ក្រុមអ្នកវិនិយោគទុននៃប្រទេសទាំងនោះ ។ ហើយប្រសិនបើអ្នកវិនិយោគទុនទាំងនោះ មានផលប៉ះពាល់កាន់តែខ្លាំងឡើងៗ និងសម្រេចចិត្តដកទុនវិនិយោគពីកម្ពុជា វាជាការគ្រោះថ្នាក់ណាស់សម្រាប់សេដ្ឋកិច្ចកម្ពុជា នេះបើយោងលើការអះអាងរបស់លោក ឈាង វុន ដែលជាមន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា។
លោក សម រង្ស៊ី (រូបខាងស្ដាំ) នៅចំពោះមុខបាតុករ នៅតំបន់សេដ្ឋកិច្ចពិសេស ខេត្តស្វាយរៀង នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត គណបក្ស)
នយោបាយកម្ពុជា - ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ [...]