Posts in ‘កម្ពុជា’ Category

ចាន់ សូវេត៖ មេ​ដឹកនាំ​បក្ស​សង្រ្គោះ​ជាតិ​អាច​នឹង​ចេញ​ក្រៅ​ប្រទេស

ចាន់ សូវេត៖ មេ​ដឹកនាំ​បក្ស​សង្រ្គោះ​ជាតិ​អាច​នឹង​ចេញ​ក្រៅ​ប្រទេស

មន្រ្តី​អង្គការសង្គមស៊ីវិល និងមជ្ឈដ្ឋានមួយចំនួនបានលើកឡើងថា មេដឹកនាំគណបក្សជំទាស់អាចនឹងចេញ​ក្រៅ​ប្រទេស​ក្នុងថ្ងៃនេះ ឬក្នុងពេលឆាប់ៗខាងមុខ ដើម្បីស្វែងរកការអន្តរាគមន៍ពីសហគមអន្តរជាតិ ខណៈពេលដែល​សហគមអន្តរជាតិបានសម្ដែងការសោកស្ដាយ និងមួយចំនួនទៀតបានធ្វើការ​ថ្កោល​ទោស ចំពោះការប្រើអំពើ​ហិង្សា​កាលពីពេលថ្មីកន្លងមក។ ប៉ុន្តែសេចក្ដីប្រកាសព័ត៌មានមួយ ដែលទើបនឹងចេញផ្សាយ​នៅព្រឹកថ្ងៃទី០៦ ខែមករានេះ ស្ដីពីសន្និសីទសារព័ត៌មាន ក្រោមវត្តមានរបស់មេដឹកនាំទាំងពីរ នៅថ្ងៃទី០៧ ខែមករា​ស្អែកនេះ ដូចជាបានដាក់​បញ្ចប់​នូវពាក្យចចាមអារាមនេះទៅវិញ។


លោក កឹម សុខា (ខាងឆ្វេង) និងលោក សម រង្ស៊ី នៅក្នុងសន្និសិទការសែតគណបក្សសង្គ្រោះជាតិ ថ្ងៃទី២០ខែកញ្ញា​ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

[...]
ស្ត្រី​សកម្មជន​សិទ្ធិ​លំនៅដ្ឋាន​បឹង​កក់​ប្រាំ​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​«ឆៅ»

ស្ត្រី​សកម្មជន​សិទ្ធិ​លំនៅដ្ឋាន​បឹង​កក់​ប្រាំ​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​«ឆៅ»

សកម្មជនដីធ្លីបឹងកក់ទាំង៥នាក់ រួមមាន អ្នកស្រី ទេព វន្នី អ្នកស្រី យ៉ោម បុប្ផា អ្នកស្រី បូ ឆវី អ្នកស្រី ផាន់ ឈុនរ៉េត និងអ្នកស្រី សុង ស្រីលាភ ត្រូវបានកងសន្តិសុខសណ្ដាប់ធ្នាប់រាជធានីភ្នំពេញ និងក្រុមពាក់សំលៀកបំពាក់ធម្មតា​ច្រើនសិបនាក់ ចាប់ដាក់លើរថយន្ដនាំចេញទៅដោយបង្ខំ ខណៈពួកគាត់កំពុងធ្វើដំណើរ តម្រង់ទៅស្ថានទូតបារាំង មកដល់​មុខ​មន្ទីរវះកាត់បេះដួង (ក្បែរមន្ទីរពេទ្យកាល់ម៉ែត)។ នេះបើតាមសម្តីអ្នកស្រី គង់ ចាន់ថា សកម្មជនតវ៉ាសិទ្ធិ​លំនៅ​ដ្ឋាន​នៅបឹងកក់មួយរូបទៀត ដែលមានសំណាងបានរួចខ្លួនពីការចាប់ខ្លួននេះ ហើយបានថ្លែងប្រាប់​ទស្សនាវដ្ដី​មនោរម្យព័ងអាំងហ្វូ នៅក្រោយហេតុការណ៍នោះភ្លាម។


អ្នកស្រី គង់ ចាន់ថា សកម្មជនតវ៉ាសិទ្ធិ​លំនៅ​ដ្ឋាននៅភូមិបឹងកក់ នៅព្រឹកថ្ងៃទី០៦ ខែមករា [...]

សម រង្ស៊ី៖ ហ៊ុន សែន ទៅ​យួន​ប៉ុន្មាន​ថ្ងៃ​មក​វិញ​ផ្ទុះ​ហិង្សា​តែ​ម្តង

សម រង្ស៊ី៖ ហ៊ុន សែន ទៅ​យួន​ប៉ុន្មាន​ថ្ងៃ​មក​វិញ​ផ្ទុះ​ហិង្សា​តែ​ម្តង

ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានបង្ហាញនូវការចាប់អារម្មណ៍របស់ខ្លួន ចំពោះវត្តមាន​នៃ​លោក ហ៊ុន សែន នៅក្នុងប្រទេសវៀតណាមថា លោក ហ៊ុន សែន បន្ទាប់ពីទៅប្រទេស«យួន»ប៉ុន្មានថ្ងៃ ត្រលប់​មកវិញ​ផ្ទុះអំពើហិង្សាតែម្តង។ ផ្ទុះហិង្សា ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៥ នាក់ បានស្លាប់បាត់បង់ជីវិត និងរងរបួសចំនួន ៣០ នាក់។


លោក សម រង្ស៊ី នៅមុខសំណាក់ព្រះអង្គចេកព្រះអង្គចម ក្រុងសៀមរាប-អង្គរ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

នយោបាយកម្ពុជា -គ្រាន់តែឆ្នាំថ្មីឆ្នាំ ២០១៤ ឈានចូលមកដល់មិនបានប៉ុន្មានថ្ងៃផង កម្ពុជាបានរីកមុខល្បីសុស​សាយនៅពាសពេញសកលលោក។ ភាពល្បីល្បាញរបស់កម្ពុជាប្រាប់ទៅពិភពលោក គឺការកាប់សម្លាប់​បង្ហូ​ឈាម​ខ្មែរគ្នាឯង [...]

បារាំង​ប្រតិកម្ម​នឹង​អំពើ​ហិង្សា​នៅ​វេង​ស្រេង បន្ទាប់​ពី អ.ស.ប និង​អាមេរិក

បារាំង​ប្រតិកម្ម​នឹង​អំពើ​ហិង្សា​នៅ​វេង​ស្រេង បន្ទាប់​ពី អ.ស.ប និង​អាមេរិក

បារាំងបានសម្ដែងការសោកស្ដាយ ជុំវិញអំពើហិង្សាយ៉ាងរង្គាល ដែលបានកើតឡើង កាលពីថ្ងៃសុក្រទី០៣ ខែមករា នៅតាមបណ្ដោយផ្លូវវេងស្រេង រាជធានីភ្នំពេញ ហើយប្រទេសមហាអំណាចមួយនេះ បានអះអាងឡើងវិញ នូវ​គោលការណ៍របស់ខ្លួន ក្នុងការគាំទ្រ«សេរីភាពនៃការធ្វើបាតុកម្ម ដោយសន្តិវិធី»។


ស្នាមឈាមដែលបន្សល់ទុក នៅលើដី បន្ទាប់បីការប្រឈមមុខប្រកបដោយឈាម រវាងកងកម្លាំងសមត្ថកិច្ច និងបាតុករ។ (រូបថត MONOROOM.info/ O.Vary)

វិបត្តិការងារ - អ្នកនាំពាក្យក្រសួងការបរទេសបារាំង លោក រ៉ូម៉ាំង ណាដាល់ (Romain Nadal) បានថ្លែងនៅក្នុង​សេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ទី០៤ខែមករា ឆ្នាំ២០១៤នេះថា «ប្រទេសបារាំងបានតាមដាន​យ៉ាងយក​ចិត្តទុកដាក់ ស្ថានការណ៍នានានៅប្រទេសកម្ពុជា។ [...]

ហ្វេសប៊ុក ហ៊ុន សែន និយាយ​រឿង​មួយ តែ​«ធ្វើ​ភ្លេច»​រឿង​ប្រាំ

ហ្វេសប៊ុក ហ៊ុន សែន និយាយ​រឿង​មួយ តែ​«ធ្វើ​ភ្លេច»​រឿង​ប្រាំ

មួយថ្ងៃបន្ទាប់ពីអំពើហិង្សា នៃការបង្ក្រាបបាតុកម្មរបស់ក្រុមកម្មករ នៅតាមបណ្ដោយផ្លូវវេងស្រេង ទំព័រ​ហ្វេសបុក​មួយដែលដាក់ឈ្មោះថា Samdech Hun Sen, Cambodian Prime Minister ( សម្តេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា) បានសរសេរអត្ថបទខ្លីមួយ មានចំណងជើងថា​ «រាជរដ្ឋាភិបាលគាំទ្រ និង​ស្វាគមន៍សិទ្ឋិសេរីភាព​បាតុកម្ម​អហិង្សា» ហើយក៏បានសរសេរដែរ ពីដំណោះស្រាយ«មួយ»ដែលអាចធ្វើបាន។ ផ្ទុយពីអ្វីដែលមានសរសេរ នៅ​ក្នុង​អត្ថបទ​ខ្លីនោះ ម្ចាស់ទំព័រហ្វេសប៊ុកមួយនេះ ដូចជាបានភ្លេច ឬក៏«ធ្វើភ្លេច»នូវរឿងប្រាំផ្សេងទៀត។


នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន។

ហ្វេសប៊ុកកម្ពុជា - ទំព័រហ្វេសប៊ុកនោះ បានចាប់ផ្ដើមនូវឃ្លាដំបូងដូច្នេះថា «ទាំងរាជរដ្ឋាភិបាល [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...