ព្រះសារីរិកធាតុ ត្រូវបានរកឃើញនៅខេត្តតាកែវ តែនៅមាន«មន្ទិល»
ទីបំផុតទៅព្រះសុវណ្ណកោដ្ឋតម្កល់ព្រះសារីរិកធាតុ ត្រូវបានរកឃើញវិញហើយ នៅលើទឹកដីខេត្តតាកែវ។ ការឃើញនៅពេលនេះ គឺបន្ទាប់ពីសមត្ថកិច្ចពាក់ព័ន្ធបានធ្វើការប្ដេជ្ញាចិត្ត ដុតដៃ ដុតជើង ដើម្បីស្វែងរកអស់រយៈពេលជិត២ខែ គិតពីពេលដែលជនសង្ស័យមួយក្រុមលួចយកទៅ កាលពីចុងឆ្នាំ២០១៣។ យ៉ាងណាក៏ដោយ ក៏ព្រះសុវណ្ណកោដ្ឋត្រូវបានមតិមួយចំនួនលើកមកបញ្ជាក់ថា ជាវត្ថុ«ក្លែងក្លាយ»។

ព្រះសុវណ្ណកោដ្ឋតម្កល់ព្រះសារីរិកធាតុ ដែលត្រូវបានរកឃើញមកវិញ។ (រូបថតអគ្គស្នងការដ្ឋាននគរបាលជាតិ)
ព្រះសារីរិកធាតុ - ជុំវិញការយកត្រឡប់មកវិញនូវ រតនវត្ថុដ៏មានតម្លៃរបស់ជាតិនេះ មានមតិមួយសម្តែងការសាទរ និងទទួលស្គាល់ព្រះសារីរិកធាតុ ថាជារបស់ពិត តែមតិមួយទៀតសង្ស័យថា ជារបស់«ក្លែងក្លាយ»។ មតិនោះបានលើកឡើងទៀតថា ការបាត់បង់ [...]



