អ្នកភូមិបឹងកក់ត្រូវបណ្តេញចេញ មិនឲ្យលក់ផ្កាមុខសាលារាជធានី
នៅថ្ងៃទិវានៃសេចក្តីស្រលាញ់ ១៤ កុម្ភៈ ឆ្នាំ២០១៤នេះ អ្នកភូមិបឹងកក់ប្រមាណជាជាង១០ ត្រូវបានសាលារាជធានីភ្នំពេញ ហាមឃាត់មិនឲ្យលក់ផ្កាមុខអាគារសាលារាធានីភ្នំពេញជាប់មហាវិថីព្រះមុនីវង្សនោះទេ។ ការហាមឃាត់នេះ សាលារាជធានីភ្នំពេញ មិនបានលើកហេតុផលនោះទេ ដោយគ្រាន់តែបញ្ជាឲ្យសន្តិសុខសាលាក្រុង បណ្តេញអ្នកភូមិបឹងកក់ចេញ ភ្លាមៗ ក្រោយការដាក់លក់បានមួយស្របក់។

ក្រុមប្រជាបឹងកក់ ឈរលក់ផ្កា មុននឹងត្រូវបានបំបែក។ (រូបថត ហ្វេសប៊ុក)
អ្នកតវ៉ា - អ្នកស្រី ស៊ុន ស្រីលាភ ជាអ្នកភូមិបឹងកក់ដែលបានលក់ផ្កានៅមុខសាលារាជធានីភ្នំពេញ ថ្ងៃទី១៤ កុម្ភៈ នេះ បានអត្ថាធិប្បាយប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថា អ្នកភូមិបឹងកក់ជាង១០នាក់ បានយកផ្កា ជាង១០០ដើមមកលក់មុខសាលារាធានីភ្នំពេញ [...]



