Posts in ‘កម្ពុជា’ Category

កម្ពុជា៖ ទណ្ឌិត​៥៥៥​នាក់ អាច​នឹង​ត្រូវ​លើក​លែង និង​បន្ថយ​ទោស

កម្ពុជា៖ ទណ្ឌិត​៥៥៥​នាក់ អាច​នឹង​ត្រូវ​លើក​លែង និង​បន្ថយ​ទោស

ទណ្ឌិតសរុបចំនួន៥៥៥ នាក់ នៅទូទាំងប្រទេស ត្រូវបានក្រសួងយុត្តិធម៌ បានស្នើរសុំទៅព្រះមហាក្សត្រ ព្រះរាជទាន​លើកលែងទោស និងបន្ទូរបន្ថយទោស នៅក្នុងពិធីចូលឆ្នាំប្រពៃណីខ្មែរ ដែលនៅក្នុងប្រតិទិនបាន​កំណត់ចាប់​ពីថ្ងៃ​ទី១៤ ដល់ថ្ងៃទី ១៦ខែមេសា។


ព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុន្នី ទ្រង់គ្រងរាជបល្ល័ង្គ ក្នុងរាជាណាចក្រទីពីរនៃកម្ពុជា។

ប្រព័ន្ធយុត្តិធម៌ - លោក សម ប្រជាមានិត នាយកខន្ទកាល័យក្រសួងយុត្តិធម៌ បានថ្លែងឲ្យដឹងថា អគ្គនាយកដ្ឋាន​ពន្ធនាគារនៃក្រសួងមហាផ្ទៃ បានស្នើរសុំព្រះមហាក្សត្រព្រះរាជទានលើកលែងទោស និងបន្ទូរបន្ថយទោស ដល់​ទណ្ឌិតទូទាំងប្រទេស សរុបចំនួន ៥៥៥ នាក់ បន្ទាប់ពីពិនិត្យ [...]

មួរ សុខហួរ៖ សម រង្ស៊ី គ្រាន់​តែ​បក​ស្រាយ​តាម​រដ្ឋធម្មនុញ្ញ

មួរ សុខហួរ៖ សម រង្ស៊ី គ្រាន់​តែ​បក​ស្រាយ​តាម​រដ្ឋធម្មនុញ្ញ

មន្រ្តីអ្នកនាំពាក្យបណ្តោះអាសន្ន របស់គណបក្សសង្រ្គោះជាតិ លោកស្រី មួរ សុខហួរ បានអះអាងលោកសម រង្ស៊ី មានសិទ្ធិគ្រប់គ្រាន់ក្នុងការបកស្រាយថា សមាជិកសភា ត្រូវមានយ៉ាងតិ១២០រូប ស្របតាមរដ្ឋធម្មនុញ្ញ និងជាការ​ទូលថ្វាយព្រះមហាក្សត្រ។ ការលើកឡើងរបស់លោកស្រី មួរ សុខហួរ គឺបានកើតឡើយក្រោយពេលលោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ព្រមានថានឹងប្តឹងលោកសម រង្ស៊ី ពីបទមិនគោរពសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ។


លោក សម រង្ស៊ី នៅក្នុងក្បួនដង្ហែរំលឹកខួបការបាញ់សម្លាប់មេដឹកនាំសហជីពកាលពី១០ឆ្នាំមុន លោក ជា វិជ្ជា។ (រូបថត MONOROOM.info/ O.Vary)

នយោបាយ - «លោកប្រធានសម រង្ស៊ី អត់និយាយអ្វីខុសពីការពិតនោះទេ [...]

ក្រុម​យុវជន​«រាំ»​ដើម្បី​សន្តិភាព

ក្រុម​យុវជន​«រាំ»​ដើម្បី​សន្តិភាព

«ហើយបើការប្រើប្រាស់អំពើហិង្សានៅតែមាន យើងនឹងប្រមូលផ្តុំយុវជន និងរៀបចំសកម្មភាពផ្សេងទៀត ដើម្បី​ឆ្លើយតបទៅនឹងការដោះស្រាយ ដោយធម៌អហិង្សា» នេះជាលើកឡើងរបស់ក្រុមយុវជន ដែលពួកគេនាំគ្នា​ធ្វើ​សកម្មភាពនានា ជាការផ្ញើសារសន្តិភាព ក្នុងទប់ស្កាត់អំពើហិង្សាដែលតែងតែកើតមានឡើង។


ក្រុមយុវជន ដែលជួយជុំគ្នាលេងល្បែងប្រជាប្រិយ។ (រូបថត MONOROOM.infO/ O. Vary)

យុវជន - «សន្តិភាពក្នុងដៃយើងទាំងអស់គ្នា» នេះជាសារដែលក្រុមយុវជន មកពីសាកលវិទ្យល័យនានា​ក្នុង​រាជធានី​ភ្នំពេញ ដែលបាននាំគ្នាធ្វើសកម្មភាពដូចជាការរាំកំសាន្ត និងលេងល្បែងប្រជាប្រិយជាជាដើម កាលពីថ្ងៃទី៦ ខែ​មេសា នៅស្ពាននាគក្បែរវត្តភ្នំ។

លោក ឈាង ឬទ្ធី [...]

ហ៊ុន សែន៖ អ្នក​ច្បាប់​​នឹង​​ធ្វើ​បណ្តឹង​​ប្រឆាំង សម រង្ស៊ី មុន​​ចូល​​ឆ្នាំ​ខ្មែរ

ហ៊ុន សែន៖ អ្នក​ច្បាប់​​នឹង​​ធ្វើ​បណ្តឹង​​ប្រឆាំង សម រង្ស៊ី មុន​​ចូល​​ឆ្នាំ​ខ្មែរ

នាយករដ្ឋមន្រ្តីកម្ពុជា លោកហ៊ុន សែន បានអះអាងថាក្រុមអ្នកច្បាប់កំពុងតែសិក្សាពីនីតិវិធីច្បាប់ ដើម្បីដាក់បណ្តឹង​ទៅតុលាការ ប្រឆាំងលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ពីបទជំទាស់សេចក្តីសម្រេចរបស់ ក្រុមប្រឹក្សា​ធម្មនុញ្ញ ឲ្យបានមុនចូលឆ្នាំខ្មែរ។


លោក ហ៊ុន សែន នៅរដ្ឋសភា ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)

នយោបាយ - ថ្លែងទៅកាន់និស្សិតច្រើនសិបនាក់ នៅក្នុងកម្មវិធីប្រគល់សញ្ញាប័ត្រជូននិស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌលកោះពេជ្រ ថ្ងៃទី០៧ មេសានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ករណីបណ្តឹងប្រឆាំងលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ទៅតុលាការ [...]

សម រង្ស៊ី នៅ​តែ​ប្រកាន់​ជំហរ​ថា រដ្ឋាភិបាល ហ៊ុន សែន គ្មាន​ធម្មនុញ្ញភាព

សម រង្ស៊ី នៅ​តែ​ប្រកាន់​ជំហរ​ថា រដ្ឋាភិបាល ហ៊ុន សែន គ្មាន​ធម្មនុញ្ញភាព

ទន្ទឹមនឹងញ្ញត្តិគាំទ្ររដ្ឋាភិបាល ដែលចេញផ្សាយបន្តបន្ទាប់គាំទ្រ សេចក្ដីថ្លែងការណ៍ថ្កោលទោស មេដឹកនាំគណបក្ស​សង្គ្រោះជាតិ ចេញដោយរដ្ឋាភិបាលលោក ហ៊ុន សែន លោក សម រង្ស៊ី នៅតែប្រកាន់ជំហររបស់ខ្លួន ដោយបាន​សរសេរបញ្ជាក់ នៅលើទំព័រហ្វេសប៊ុកជាផ្លូវការរបស់លោកថា គឺគណបក្ស​ប្រជាជន​កម្ពុជាទៅវិញទេ ដែលបានកំពុង​ធ្វើ​រដ្ឋ​ប្រហារធម្មនុញ្ញ ដោយសារ​អ​ធម្មនុញ្ញ​នៃ​ការបើក​សម័យប្រជុំ​សភា​លើក​ដំបូង​ ថ្ងៃទី​២៣ ​ខែ​កញ្ញា ឆ្នាំ២០១៣ ដែល​​ជា​សភា​ឯក​បក្ស​។


លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។ (រូបថត គណបក្ស)

នយោបាយកម្ពុជា - ដំណើររឿងភាគនៃនយោបាយក្នុងប្រទេសកម្ពុជា អាចនឹងមាន«តភាគ»វែងឆ្ងាយតទៅទៀត។ វែងឆ្ងាយ ព្រោះការឆ្លើយឆ្លងសំបុត្រ ឬសេចក្ដីថ្លែងការណ៍ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...