Posts in ‘កម្ពុជា’ Category

រដ្ឋមន្ត្រី​ក្រសួង​ការងារ៖ តើ​យើង​គួរ​ជឿ​បក្ស​ប្រឆាំង ឬ​គួរ​ជឿ ILO?

រដ្ឋមន្ត្រី​ក្រសួង​ការងារ៖ តើ​យើង​គួរ​ជឿ​បក្ស​ប្រឆាំង ឬ​គួរ​ជឿ ILO?

រដ្ឋមន្ត្រីក្រសួងការងារបណ្ដុះបណ្ដាវិជ្ជាជីវៈ លោក អ៊ិត សំហេង នៅថ្ងៃទី៩ ខែមិថុនានេះ បានចាត់ទុកថារបាយ​ការណ៍របស់​អង្គការ ILO នាពេលកន្លងមកថា មានភាពច្បាស់លាស់ ជាងអ្វីដែលលើកឡើងដោយលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងនៅកម្ពុជា។


រូបភាពរបស់អង្គការអាយឡូ នៅកម្ពុជា។

វិស័យការងារ - លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារបណ្ដុះបណ្ដាវិជ្ជាជីវៈ បានបង្ហាញនូវការគាំទ្រជាថ្មី ទៅ​លើរបាយការណ៍អង្គការពលកម្មអន្តរជាតិការងារ (ILO) កាលពីពេលថ្មីៗនេះ ទាក់ទងទៅនឹងអត្រានៃអ្នក«អត់» ការងារធ្វើនៅកម្ពុជា មានត្រឹមតែ០,៣ភាគរយនោះ។ ការលើកឡើងនេះ ត្រូវបានធ្វើឡើងនៅទីស្តីការក្រសួងការងារ បន្ទាប់ពីលោករដ្ឋមន្រ្តីត្រឡប់ពីចូលរួមកិច្ចប្រជុំ [...]

បក្ស​សង្គ្រោះ​ជាតិ ចោទ​ថា​បក្ស​ប្រជាជន​«ប្លន់»​យុទ្ធសាស្រ្ត​ខ្លួន

បក្ស​សង្គ្រោះ​ជាតិ ចោទ​ថា​បក្ស​ប្រជាជន​«ប្លន់»​យុទ្ធសាស្រ្ត​ខ្លួន

គណបក្សសង្គ្រោះជាតិ បានចោទប្រកាន់ថា យ៉ាងហោចណាស់ មានទូរស័ព្ទដៃ៨គ្រឿង និងអាយផេត៨គ្រឿង​របស់ ក្រុមបេក្ខជនជាប់ឆ្នោតតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ ត្រូវបានមនុស្សមួយក្រុមរឹបអូសយក​ និង​មិនទាន់សង​ត្រឡប់មកវិញនៅឡើយ។ មនុស្សទាំងនោះ ត្រូវបានគណបក្សសង្រ្គោះជាតិ ចោទថា ជាយោធាស្លៀក​ពាក់​ស៊ីវិល បញ្ជាដោយរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ឲ្យមកបំភិតបំភ័យ គណបក្សសង្រ្គោះជាតិឲ្យចូលប្រជុំសភា និងប្លន់​យកយុទ្ធសាស្រ្តនយោបាយ របស់គណបក្សសង្រ្គោះជាតិ។


លោក សម រង្ស៊ី (កណ្ដាល) និងលោកប៉ុល ហំម (ខាងស្តាំ)។ (រូបថត MONOROOM.info/ U. Bory)

នយោបាយ - ប្រធានគណៈកម្មាធិការនាយក នៃគណបក្សសង្រ្គោះជាតិ លោក ប៉ុល ហំម បានថ្លែងបញ្ជាក់ [...]

កឹម សុខា៖ គណបក្ស​ប្រជាជន​កម្ពុជា កំពុង​បង្វែរ​ស្ថានការណ៍

កឹម សុខា៖ គណបក្ស​ប្រជាជន​កម្ពុជា កំពុង​បង្វែរ​ស្ថានការណ៍

អនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានចោទប្រកាន់ គណបក្សប្រជាជនកម្ពុជា ថាកំពុងបង្វែរ​ស្ថានការណ៍​​នយោបាយ ទៅជាស្ថានការណ៍ផ្សេង ដើម្បីពង្វៀងការចាប់អារម្មណ៍របស់មតិមហាជន ព្រោះគណបក្ស​ប្រជាជនកម្ពុជា គ្មាន​ឆន្ទៈ​ពិតប្រាកដ ក្នុងការដោះស្រាយភាពជាប់គាំងផ្នែកនយោបាយ ជាមួយគណបក្ស​សង្រ្គោះ​ជាតិ ដូចការអះអាងនោះទេ។


លោក សម រង្ស៊ី (ខាងស្ដាំ) និងលោក កឹម សុខា នៅក្នុងសន្និសីទការសែត ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ U. Bory)

នយោបាយ - លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ក្នុងសន្និសីទការសែទ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៤ នេះ​បានពន្យល់ពី ហេតុការណ៍កើតឡើងនៅខេត្តឧត្តរមានជ័យ ថាជាចេតនាគិតទុកជាមុនយ៉ាងព្រៃផ្សៃ [...]

រៀល ខេមរិន្រ្ទ៖ រដ្ឋធម្មនុញ្ញ​មាន​តែ​នៅ​ក្នុង​ក្រដាស

រៀល ខេមរិន្រ្ទ៖ រដ្ឋធម្មនុញ្ញ​មាន​តែ​នៅ​ក្នុង​ក្រដាស

បេក្ខជនតំណាងរាស្រ្តជាប់ឆ្នោតខេត្តស្វាយរៀង របស់គណបក្សសង្រ្គោះជាតិ លោក រៀល ខេមរិន្រ្ទ ថ្ងៃទី០៧ ខែ​មិថុនា ឆ្នាំ២០១៤ នេះបានអះអាងថា រដ្ឋធម្មនុញ្ញដែលកំណត់ឲ្យពលរដ្ឋកម្ពុជាគ្រប់រូប មានសិទ្ធិសេរីភាពបញ្ចេញមតិ គឺមានចែងតែនៅក្នុងច្បាប់ប៉ុណ្ណោះ ព្រោះភាពជាក់ស្តែង រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា កំពុងបិទសិទ្ធិ​សេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ។


លោក រៀល ខេមរិន្ទ្រ បេក្ខជនតំណាងរាស្រ្តជាប់ឆ្នោត គណបក្សសង្គ្រោះជាតិ។ (រូបថត MONOROOM.info/ O. Vary)

សិទ្ធិ - ក្នុងឱកាសយកផ្កាឈូក ទៅដាក់លើរបងលួសបន្លា ដែលព័ន្ធជុំវិញទីលានប្រជាធិបតេយ្យ ជាមួយក្រុមយុវជន​គណបក្សសង្រ្គោះជាតិ លោក រៀល ខេមរិន្រ្ទ បេក្ខជនតំណាងរាស្រ្តជាប់ឆ្នោតខេត្តស្វាយរៀង [...]

កែវ រ៉េមី ៖ រដ្ឋាភិបាល នឹង​មិន​ប្ដឹង​មេ​ដឹកនាំ​បក្ស​ប្រឆាំង ទៅ​តុលាការ​ទេ

កែវ រ៉េមី ៖ រដ្ឋាភិបាល នឹង​មិន​ប្ដឹង​មេ​ដឹកនាំ​បក្ស​ប្រឆាំង ទៅ​តុលាការ​ទេ

មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលក្រុងភ្នំពេញ លោក កែម រ៉េមី បានថ្លែងឡើងថា រដ្ឋាភិបាលកម្ពុជា នឹងមិនទាន់​ចាត់​វិធានការផ្លូវច្បាប់ ប្តឹងទៅតុលាការ ប្រឆាំងលោក សម រង្ស៊ី និង លោក កឹមសុខា ដែលជាមេដឹកនាំគណបក្ស​សង្គ្រោះ​ជាតិនោះទេ បើ​ទោះបីជាមកដល់ពេលនេះ មេដឹកនាំគណបក្សប្រឆាំងនេះ នៅ​តែ​បន្តការរិះគន់ មកលើរាជរដ្ឋាភិបាល​អាណត្តិ​ទីប្រាំ​ជាបន្តបន្ទាប់ក៏ដោយ។ ទន្ទឺមនឹងការថ្លែងនោះ លោក រ៉េមី បានបកស្រាយដោយការវាយប្រហារធ្ងន់ៗ ទាក់ទងនឹង​ការចោទប្រកាន់កន្លងមក របស់មេដឹកនាំគណបក្សប្រឆាំង ដោយបានចាត់ទុកថា ជាការចោទប្រកាន់ ដែលដូចជាមិនយល់អ្វីសោះ។


លោក កែវ រ៉េមី។ (រូបថត MONOROOM.info/ O. Vary)

រដ្ឋាភិបាលបកស្រាយ - ក្នុងសន្និសីទកាសែតព្រឹកថ្ងៃទី៦ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...