Posts in ‘កម្ពុជា’ Category

រដ្ឋសភា​កម្ពុជា​ជ្រើស​រើស​សមាជិក​នៃ​ឧត្តម​ក្រុម​ប្រឹក្សា នៃ​អង្គ​ចៅក្រម​ជា​លើក​ទី១

រដ្ឋសភា​កម្ពុជា​ជ្រើស​រើស​សមាជិក​នៃ​ឧត្តម​ក្រុម​ប្រឹក្សា នៃ​អង្គ​ចៅក្រម​ជា​លើក​ទី១

ការបោះឆ្នោតជ្រើសតាំង​សមាជិក​ថ្មី នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​លើក​ទី​៣ នីតិកាល​ទី៥ នៅ​វិមាន​រដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី០៣ ខែ​តុលា ឆ្នាំ​២០១៤​នេះ បាន​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន ដោយ​មាន​វត្តមាន​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន និង​លោក សម រង្សី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ផង។ ជា​លទ្ធផល រដ្ឋសភា​ជាតិ​នៃ​កម្ពុជា​បាន​ជ្រើស​តាំង​ជា​ផ្លូវការ លោក អ៊ិត រ៉ាឌី អាយុ ៦៤ ឆ្នាំ អតីត​ចៅក្រម​មក​ពី​ខេត្ត​ស្ទឹង​ត្រែង ជា​សមាជិក​ថ្មី នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម សម្រាប់​អាណត្តិ​ប្រាំ​ឆ្នាំ និង​ជា​លើក​ទី​ដំបូង តាំង​ពី​ព្រះ​រាជា​ណាចក្រ​ទី​ពីរ ត្រូវ​បាន​បង្កើត​ឡើង​វិញ។

ក្នុងការបោះឆ្នោតជុំទីមួយ លោក អ៊ិត រ៉ាឌី មាន​សម្លេង​គាំទ្រ​៦០ សម្លេង អនុប្បវាទ ៤៤សម្លេង និង​មិន​ព្រម​១​សម្លេង ដែល​មិន​អនុញ្ញាត​ឲ្យ​លោក អ៊ិត រ៉ាឌី ជាប់​ក្នុង​ការ​ជ្រើស​តាំង​ឡើយ។ ប៉ុន្តែ [...]

មន្ទីរ​ពេទ្យ​គន្ធបុប្ផា ប្រតិកម្ម​នឹង​លិខិត​ចំហរ

មន្ទីរ​ពេទ្យ​គន្ធបុប្ផា ប្រតិកម្ម​នឹង​លិខិត​ចំហរ

តើវាជាប្រតិកម្ម ឬ​ការ​បក​ស្រាយ របស់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ទៅ​នឹង​សំបុត្រ​ចំហរ​មួយ របស់​អ្នកស្រី សូរ ច័ន្ទរង្សី ម្ដាយ​ទារក​មួយ​រូប ដែល​បាន​យក​កូន​ឈ្លក់​ទឹក​ដោះ ទៅ​កាន់​មន្ទីរពេទ្យ​នេះ​ទាំង​យប់ ដើម្បី​សុំ​ឲ្យ​មន្ទីរ​ពេទ្យ​ជួយ​សង្គ្រោះ កូន​ទើប​នឹង​កើត​របស់​ខ្លួន​ឬ? ទេ! មិន​មែន​ជា​ប្រតិកម្ម ហើយ​ក៏​មិន​មែន ​ជា​ការ​បក​ស្រាយ​អ្វី​ដែរ។ តែ​ប្រធាន​ស្ថាបនិក​ មន្ទីរ​ពេទ្យ​គន្ធបុប្ផា លោក ប៊េអាត រីចឆ្ន័រ (Beat Richner) បាន​ហៅ​អ្នក​សារព័ត៌មាន​ របស់​ទស្សនាវដ្ដី ទៅ​ជួប​ដើម្បី​ធ្វើការ​«ព្រមាន» និង​បង្គាប់​ឲ្យ​ទស្សនាវដ្ដី​ត្រូវ​ធ្វើ​ការ​ «សុំ​ទោស» ​ជា​ដាច់ខាត។

សូមអានអត្ថបទដែលទាក់ទងឡើងវិញ ដោយចុចលើនេះ

សម្រាប់លោកវេជ្ជបណ្ឌិត រីឆន័រ លិខិត​ចំហរ​នោះ ជា​ការ​ចុះ​ផ្សាយ​ នូវ​ព័ត៌មាន​«មិន​ពិត និង​បំភ្លើស» [...]

អាជ្ញាធរ​សង្កាត់​ដង្កោ​បដិសេធ​ការ​ចោទ​ថា ដក​ម៉ាស៊ីន​បូម​ទឹក​លិច​ព្រោះ​ចង់​បាន​ដី​ពលរដ្ឋ

អាជ្ញាធរ​សង្កាត់​ដង្កោ​បដិសេធ​ការ​ចោទ​ថា ដក​ម៉ាស៊ីន​បូម​ទឹក​លិច​ព្រោះ​ចង់​បាន​ដី​ពលរដ្ឋ

អស់រយៈពេលជិត៤ខែហើយ ដែល​ពលរដ្ឋ​ក្នុង​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ បាន​រស់​នៅ​ក្នុង​ការ​លិច​លង់​ដោយ​ទឹក​ភ្លៀង។ ពលរដ្ឋ​នៅ​ទី​នោះ បាន​ធ្វើការ​ចោទ​ប្រកាន់​ថា អាជ្ញាធរ​បាន​ឃុបឃិត​ជា​មួយ​ឧកញ៉ាម្ចាស់​ស្រះ​មួយ​នៅ​តំបន់​នោះ ដើម្បី​ចង់​ទិញ​ដី​ទី​លំនៅ​របស់​ពួក​គាត់ ដោយ​ទុក​ពួក​គាត់​ឲ្យ​រស់​នៅ​ក្នុង​ទឹក ទាំង​គ្មាន​ដំណោះ​ស្រាយ​ពិត​ប្រាកដ និង​ថ្មីៗ​នេះ ថែម​ទាំង​បាន​ដក​ម៉ាស៊ីន​សម្រាប់​បូម​ទឹក​ចេញ​នោះ​ទៀត។

លោក គង់ ផល្លី ពលរដ្ឋ​មួយ​រូប​រស់​នៅ​ភូមិ​ខាង​លើ​ បាន​ថ្លែង​ថា៖ «អាជ្ញាធរ​ឃុប​ឃិត​ជា​មួយ​ឧកញ៉ា ម៉ៅ សុផល មាន​បំណង​បិទ​ស្រះ​ទឹក មិន​អោយ​ទឹក​ចេញ ហើយ​មាន​ចេតនា ចង់​ទិញ​ដី​ប្រជា​ពលរដ្ឋ​ទាំង​នោះ យក​ក្នុង​តម្លៃ ១ម៉ែត្រ​ការ៉េ ៣០ដុល្លារ ទើប​បណ្ដាល អោយ​មាន​ការ​លិច​លង់​យ៉ាង​យូរ​ដូច្នេះ»។

សូមអានបទយកការណ៍មួយ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ពីករណីនេះ [...]

ចាន់ សូវ៉េត៖ មាន​«ភ្លើង​ខៀវ»​ពី​អ្នក​យក​ដី ទើប​រដ្ឋាភិបាល​«បញ្ចប់»​វិបត្តិ​ដី​ធ្លី​នៅ​កម្ពុជា (vdo)

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ចាន់ សូវ៉េត បាន​លើក​ឡើង​ថា បើ​ចង់​ដោះ​ស្រាយ និង​បញ្ចប់​វិបត្តិ​ដី​ធ្លី​នៅ​កម្ពុជា លុះ​ណា​មាន​«ភ្លើង​ខៀវ»​ពី​អ្នក​យក​ដី​ (ឈ្មួញ) ទើប​រដ្ឋាភិបាល​អាច​ដោះ​ស្រាយ​បញ្ហា​នេះ ប្រកប​ដោយ​ភាព​ជោគជ័យ​បាន។ លោក​បាន​ថ្លែង​ដូច​នេះ នៅ​ក្នុង​វេទិកា​យុវជន​ស្តី​ពី​ដី​ធ្លី និង​លំនៅ​ដ្ឋាន កាល​ពី​សប្ដាហ៍​កន្លង​ទៅ ក្នុង​សណ្ឋាគារ អ៊ីមភៀរៀល ក្រោម​ប្រធាន​បទ​លើក​កម្ពស់​ចំណេះ​ដឹង សីលធម៌ និង​ការ​ចូល​រួម​របស់​យុវជន​ក្នុង​ការ​កាត់​បន្ថយ​បញ្ហា​ដី​ធ្លី និង​លំនៅ​ដ្ឋាន។

បញ្ហា​ដី​ធ្លី និង​លំនៅ​ដ្ឋាន ជា​បញ្ហា​ក្តៅ​ដែល​បាន​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ ពី​គ្រប់​មជ្ឈដ្ឋាន ទាំង​នៅ​ក្នុង​រាជធានី ទី​ប្រជុំ​ជន និង​នៅ​ជនបទ។ បញ្ហា​ដី​ធ្លី បាន​កើត​ឡើង​តាម​រយៈ ការ​វិនិយោគ​ទុន នៅ​ក្នុង​រូបភាព​ជា​ដី​សម្បទាន ឫ​គំរោង​អភិវឌ្ឍន៍ និង​ការ​ចាប់​យក​ដី [...]

អ្នក​លេង​ហ្វេសប៊ុក​ប្រតិកម្ម ព្រោះ​លោក​តា ប្រាជ្ញ ឈួន រស់​ធម្មតា​សោះ!

អ្នក​លេង​ហ្វេសប៊ុក​ប្រតិកម្ម ព្រោះ​លោក​តា ប្រាជ្ញ ឈួន រស់​ធម្មតា​សោះ!

ប៉ុន្តែដំណឹងដ៏អកុសលនេះ ត្រូវ​បាន​បដិសេធ​ដោយ​ក្រុម​គ្រួសារ​របស់​លោក​តា ប្រាជ្ញ ឈួន ផ្ទាល់ ថា​មិន​មែន​ជា​ការ​ពិត​ទេ។ យ៉ាង​ណា​ក៏​ដោយ ក៏​ក្រុម​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម បាន​ភ្ញាក់​ផ្អើល​រួច​ទៅ​ហើយ បន្ទាប់​ពី​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ឈ្មោះ កោះសន្តិភាព បាន​ផ្សាយ​ដំណឹង នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​តុលា​ថា អ្នក​ចម្រៀង​ចាប៉ី​ដ៏​ល្បី​ឈ្មោះ លោក​តា ប្រាជ្ញ ឈួន បាន​ទទួល​មរណភាព​ហើយ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​តុលា កន្លង​ទៅ។

ក្រុមអ្នកប្រើប្រាស់បណ្ដាញ​សង្គម បាន​ធ្វើ​ប្រតិកម្ម​ខ្លាំង​ក្លា ជំទាស់​នឹង​ការ​ផ្សាយ​នេះ ដោយ​សារ​មាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន បាន​ដឹង​ច្បាស់​ថា លោក​តា​សិល្បៈករ​នៅ​មាន​ជីវិត​រស់រាន និង​មាន​សុខភាព​ល្អ​នៅ​ឡើយ។ ហើយ​ដោយ​សារ​តែ​ប្រតិកម្ម ដែល​ផ្ទុះ​ឡើង​នេះ​ដែរ ទើប​កាសែត​កោះសន្តិភាព ដែល​បាន​ចុះ​ផ្សាយ​បង្ក​ឱ្យ​មាន​ការ​ភ័ន្ត​ច្រលំ​នោះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...