ប៉ះគ្នាបីភាគី អ្នកបង្ករត់គេច ទុកឲ្យជនរងគ្រោះចេញសំណង
នៅម៉ោង៥និង៤៥នាទី ល្ងាចថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៤នេះ គ្រោះថ្នាក់ចររាចរណ៍មួយបានកើតឡើង នៅផ្លូវ៩០៧កែងនឹងវត្តទួលសង្កែរ ត្រង់ចំណុចទល់មុខឃ្លាំងដាក់សំភារៈមួយ។ ហេតុការណ៍បានកើតឡើង ដោយសារអ្នកបើករថយន្ដមួយរូប បានបើកយានរបស់ខ្លួនបញ្ចា្រសទិស ហើយបានបុកជាមួយម៉ូតូមួយគ្រឿង ធ្វើឲ្យម៉ូតូនោះខ្ទាតទៅប៉ះឡានមួយទៀត បណ្តាលឲ្យរងការខូចខាតទាំងសងខាង។ ម្ចាស់ឡាន ដែលបង្កគ្រោះថ្នាក់ បានចុះមកប្រកែកដោះសារ រួចក៏បើកឡានគេចខ្លួនបាត់ស្រមោល ទុកឲ្យម្ចាស់ម៉ូតូរងគ្រោះ ជាអ្នកចេញថ្លៃខូចខាតឲ្យរថយន្ដទីពីរទាំងស្រុង។
សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្ដដែលបង្កគ្រោះថ្នាក់ម៉ាក កាមារីឆ្លាមពណ៍ស ពាក់ផ្លាកលេខភ្នំពេញ 2AB-1985 ដែលបើកបរក្នុងទិដៅពីត្បូងទៅជើង (បញ្ច្រសទិស) ពេលនោះ បានបុកម៉ូតូនារីរងគ្រោះ ដែលពាក់ផ្លាក ភ្នំពេញ [...]