Posts in ‘កម្ពុជា’ Category

បន្ត​ឆែកឆេរ​ផ្ទះ ថោង សារ៉ាត់ លើក​ទី​បី ឃើញ​ម៉ូតូ​ជិះ​បិទ​គូថ?

បន្ត​ឆែកឆេរ​ផ្ទះ ថោង សារ៉ាត់ លើក​ទី​បី ឃើញ​ម៉ូតូ​ជិះ​បិទ​គូថ?

ការឆែកឆេរផ្ទះលោក ថោង សារ៉ាត់ ជា​ថ្មី ជា​មួយ​នឹង​ការ​រុក​រក​ភស្តុតាង​នានា ដែល​អាច​មាន​ការ​ពាក់​ព័ន្ធ ក្នុង​សំណុំ​រឿង​«ឃាតកម្ម»​លើ​លោក អ៊ឹង ម៉េង​ជឺ នោះ ត្រូវ​បាន​ដឹក​នាំ​ដោយ​លោក អាំង មារតី ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ រួម​ជា​មួយ​តំណាង​អយ្យការ​លោក លី សុខលេង (ចៅ​ក្រម​ស៊ើប​សួរ) ដោយ​មាន​​ការ​​សហការ ជា​មួយ​នឹង​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ។ ការ​ឆែកឆេរ​បាន​ធ្វើ​ឡើង នា​ព្រឹក​ថ្ងៃ​ទី១៨ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ ក្នុង​គេហដ្ឋាន​របស់​លោក ថោង សារ៉ាត់ នា​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។

ក្នុងប្រតិបត្តិការ​លើក​ទី​បី​នេះ ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​នៅ​មិន​ទាន់​មាន​ការ​បញ្ចាក់​ណា​មួយ​ច្បាស់​លាស់ ពី​ក្រុម​ប្រតិបត្តិការ​នៃ​ការ​រុក​រក​ភស្តុតាង​ថ្មី​នោះ​ដែរ។ ទាំង​ប្រធាន​តុលាការ ទាំង​តំណាង​អយ្យការ សុទ្ធ​តែ​មិន​អាច​ទំនាក់​ទំនង​សុំ​ការ​អត្ថា​ធិបាយ​បាន​។ [...]

ព្រះសង្ឃ​ធ្វើ​ពិធី​​ផ្កាប់​​បាត្រ​ ទាមទារ​ដោះ​លែង​សកម្ម​ជន

ព្រះសង្ឃ​ធ្វើ​ពិធី​​ផ្កាប់​​បាត្រ​ ទាមទារ​ដោះ​លែង​សកម្ម​ជន

នៅវេលាម៉ោង​ប្រមាណ​ជិត ១១ ថ្ងៃ​ត្រង់ តំណាង​ក្រសួង​យុត្តិធម៌ បាន​ចេញ​មក​ទទួល​ញត្តិ​ដែល​ព្រះសង្ឃ និង​ប្រជា​ពលរដ្ឋ​បាន​យក​ទៅ​ដាក់​នៅ​ក្រសួង​​នេះ។ ប៉ុន្តែ​ក្រុម​ព្រះ​សង្ឃ និង​ពលរដ្ឋ មិន​បាន​ប្រគល់​ញត្តិ​នេះ ឲ្យ​ទៅ​តំណាង​ក្រសួង​យុត្តិធម៌​ឡើយ ដោយ​ទាម​ទារ​សុំ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ចេញ​មុខ​មក​ទទួល​ដោយ​ផ្ទាល់​តែ​ម្តង។

ដោយការទទឹងរងចាំ មិន​មាន​ឃើញ​រដ្ឋមន្រ្តី​ចេញ​មុខ​មក​ទទួល​ញត្តិ​របស់​ពួក​ខ្លួន ព្រះ​សង្ឃ​ដែល​និមន្ត​ទៅ​បិណ្ឌបាត្រ​យក​ភាព​យុត្តិធម៌ បាន​ធ្វើ​ពិធី​ផ្កាប់​បាត្រ ហើយ​មិន​ព្រម​ទទួល​យក​ចង្ហាន់​មក​ឆាន់​នោះ​ឡើយ នៅ​មុខ​ក្រសួង​យុត្តិធម៌ នា​ព្រឹក​ថ្ងៃ​ទី ១៨ ខែ​ធ្នូ កន្លង​មក​នេះ។

តាមសង្ឃដីការបស់ព្រះតេជគុណ កែវ សុម៉ាលី ដែលបាននិមន្តចូលរួមក្នុងពិធីនោះ បានឲ្យដឹងថា ការធ្វើ​ពិធី​ផ្កាប់បាត្រនេះ គ្រាន់តែចង់បិណ្ឌបាត្ររកភាពយុត្តិធម៌ ឲ្យសកម្មជនដែលជាប់ពន្ធនាគាទាំង ១៨ [...]

គួយ ប៊ុនរឿន៖ ប្រព័ន្ធ​បោះ​ឆ្នោត​ជប៉ុន ច្បាស់និង​«ល្អ» (vdo)

គួយ ប៊ុនរឿន៖ ប្រព័ន្ធ​បោះ​ឆ្នោត​ជប៉ុន ច្បាស់និង​«ល្អ» (vdo)

លោក គួយ ប៊ុនរឿន ប្រធាន​ក្រុម​ការងារ​ចរចា​កែ​ទម្រង់ គ.ជ.ប របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ថា លោក​គាំទ្រ ទម្រង់​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ដែល​រៀប​ចំ​ដោយ​ប្រទេស​ជប៉ុន ពិសេស​ការ​ចុះ​ឈ្មោះ​​តាម​ប្រព័ន្ធ​អេឡិចត្រូនិច និង​បាន​បង្ហាញ​នូវ​ការ​ព្រួយ​បារម្មណ៍ ចំពោះ​ការ​រៀប​ចំ និង​គ្រប់​គ្រង​លើ​ស្ថិតិ ប្រជា​ពលរដ្ឋ ដោយ​ក្រសួង​មហាផ្ទៃ​របស់​កម្ពុជា។

ថ្លែងជាកាន់​អ្នក​សារព័ត៌មាន នា​ស្នាក់ការ​អង្គការ​ខុមហ្រ្វែល ថ្ងៃ​ទី១៨ ខែ​ធ្នូ​នេះ លោក គួយ ប៊ុនរឿន បាន​ពន្យល់​ថា នៅ​ប្រទេស​ជប៉ុន ក្រសួង​មហាផ្ទៃ​របស់​ប្រទេស​នេះ ជា​អ្នក​គ្រប់​គ្រង​លើ​អាត្រា​នុកូលដ្ឋាន ហើយ​បាន​ផ្ទេរ បញ្ជី​អត្រា​នុកូលដ្ឋាន​នោះ ទៅ​ជា​បញ្ជី​បោះ​ឆ្នោត​តែ​មួយ​គត់។ លោក​បន្ត​ថា នេះ​ជា​មូលហេតុ​មួយ ដែល​សម្រួល​ឬ​មិន​បង្ក​ការ​លំបាក ដល់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​ទៅ​ចុះ​ឈ្មោះបោះ​ឆ្នោត​នោះទេ។ ឲ្យ​តែ​ប្រជា​ពលរដ្ឋ​គ្រប់​អាយុ [...]

នីតិវិធី​បោះ​ឆ្នោត​បែប​ទំនើប នឹង​ត្រូវ​ដាក់​​សាកល្បង​នៅ​ខេត្ត​ចំនួន​ពីរ

នីតិវិធី​បោះ​ឆ្នោត​បែប​ទំនើប នឹង​ត្រូវ​ដាក់​​សាកល្បង​នៅ​ខេត្ត​ចំនួន​ពីរ

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​អង្គការ​ខុមហ្វ្រែល បាន​ថ្លែង​ថា ចំណុច​សំខាន់ៗ ដែល​មាន​ការ​ផ្លាស់​ប្តូរ​ខុស​គ្នា​ពី​ប្រព័ន្ធ និង​នីតិវិធី​បច្ចប្បន្ន ជា​មួយ​នឹង​នីតិវិធី នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បែប​ទំនើប នឹង​ត្រូវ​យក​ទៅ​អនុវត្ត​សាក​ល្បង​នៅ​ក្នុង​ខេត្ត រតនៈគីរី និង​ខេត្ត កំពង់ចាម ដើម្បី​បញ្ជាក់​ឲ្យ​ដឹង​ថា ប្រព័ន្ធ​ថ្មី​នេះ នឹង​ធានា​ថា​​គ្មាន​ឈ្មោះ​ស្ទួន និង​ការ​បញ្ចូល​ទិន្នន័យ មិន​ឲ្យ​មាន​កំហុស​ឆ្គង។ ការ​លើក​ឡើង​របស់​លោក គល់ បញ្ញា បាន​ធ្វើ​ឡើង​​នៅ​​ក្នុង​សន្និសីទ​មួយ ស្តី​ពី​ការ​ផ្លាស់ប្តូរ​ចំណុច​សំខាន់ៗ ពី​ប្រព័ន្ធ​​បោះ​ឆ្នោត​បច្ចុប្បន្ន ជា​មួយ​នឹង​ប្រព័ន្ធ​បោះ​ឆ្នោត​ថ្មី បែប​ទំនើប នា​ព្រឹក​ថ្ងៃ​ទី ១៨ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ។

បើសិនជាការសាក​ល្បង​នេះ ទទួល​បាន​ជោគ​ជ័យ​តាម​គម្រោង​នោះ ប្រព័ន្ធ​នេះ អាច​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ដើម្បី​បង្កើត​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី [...]

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ទទួល​ស្គាល់​ជន​ជាតិ​វៀតណាម​ក្នុង​បញ្ជី​បោះឆ្នោត ថា​ត្រឹម​ត្រូវ

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ទទួល​ស្គាល់​ជន​ជាតិ​វៀតណាម​ក្នុង​បញ្ជី​បោះឆ្នោត ថា​ត្រឹម​ត្រូវ

ក្រុមប្រឹក្សាធម្មនុញ្ញ បាន​ប្រកាស​តំកល់​ការ​សម្រេច របស់​គណៈ​កម្មា​ធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប ទុក​ជា​បាន​ការ ទាក់​ទង​នឹង​ការ​ផ្តល់​សិទ្ធិ ឬ​ចុះ​ឈ្មោះ​ឲ្យ​ជន​បរទេស ជា​ពិសេស​ជន​ជាតិ​វៀតណាម មាន​សិទ្ធិ​បោះ​ឆ្នោត​នៅ​កម្ពុជា។ ការ​សម្រេច​នេះ បន្ទាប់​ពី គ.ជ.ប បាន​បដិសេធ​រួច​ហើយ នូវ​រាល់​ពាក្យ​បណ្ដឹង​ទាំង​ឡាយ ដែល​បាន​ធ្វើ​ដោយ​គណបក្ស​ប្រឆាំង និង​ពល​រដ្ឋ​មួយ​ចំនួន ដោយ គ.ជ.ប គ្រាន់​តែ​សំអាង​ហេតុ​ថា ជន​ទាំង​នោះ​ធ្លាប់​បាន​ចូលរួម​បោះ​ឆ្នោត ឆ្នាំ​២០០៣។

ក្នុងថ្ងៃទី១៧ ខែធ្នូនេះ ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ បាន​ទទួល​«សេចក្តី​សម្រេច»​មួយ របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ពាក់​ព័ន្ធ​នឹង​ការ​ស្នើ​ឲ្យ​លុប​ឈ្មោះ​ជន​បរទេស ជា​ពិសេស​ជនជាតិ​វៀត​ណាម​មួយ​ចំនួន ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត។ ​បើ​ទោះ​ជា​សេចក្ដី​សម្រេច​នេះ ត្រូវ​បាន​ធ្វើ​ជា​សាធារណៈ​មែន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...