Posts in ‘កម្ពុជា’ Category

ហូរ វ៉ាន់ បដិសេធ​មិន​ចូល​ខ្លួន តាម​ការ​កោះ​របស់​តុលាការ​កំពូល!

ហូរ វ៉ាន់ បដិសេធ​មិន​ចូល​ខ្លួន តាម​ការ​កោះ​របស់​តុលាការ​កំពូល!

នៅ​សល់​តែ​ប្រាំ​បួន​ថ្ងៃ​ប៉ុណ្ណោះ ដែល​តំណាង​រាស្រ្ត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ប្រាំពីរ​រូប ត្រូវ​បង្ហាញ​ខ្លួន​ចំពោះ​មុខ​អង្គ​ជំនុំ​ជំរះ​នៃ​តុលាការ​កំពូល ក្រោម​បទ​ចោទ​បង្ក​ឲ្យ​មាន​«ហិង្សា» ក្បែរ​ស្ពាន​នាគ កាល​ពី​ថ្ងៃ​ទី១៥ ខែ​កក្កដា ឆ្នាំ​២០១៤ កន្លង​ទៅ។ ប៉ុន្តែ​នៅ​ពេល​នេះ ជន​ជាប់​ចោទ​មួយ​រូប​ដែល​មាន​តំណែង ជា​តំណាង​រាស្ត្រ​នៅ​ក្នុង​រដ្ឋសភា​បាន​អះអាង​ថា នឹង​មិន​ទៅ​ចូល​ខ្លួន​តាម​ការ​កោះ​ហៅ របស់​តុលាការ​កំពូល​នោះ​ឡើយ។

ក្នុង​កិច្ច​សម្ភាស​ជា​មួយ​អ្នក​សារព័ត៌មាន​ការ​ពី​ថ្ងៃ​ទី៩ ខែ​មករា ឆ្នាំ​២០១៥ លោក ហូរ វ៉ាន់ អនុ​ប្រធាន​គណៈកម្មាធិការ​វិន័យ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​គណៈកម្មការ​អង្កេត បោស​សំអាត និង​ប្រឆាំង​អំពើ​ពុក​រលួយ​នៃ​រដ្ឋសភា បាន​ធ្វើការ​បដិសេធ​ចំពោះ​ការ​ចូល​ខ្លួន ទៅ​មុខ​អង្គ​ជំនុំ​ជម្រះ ប៉ុន្តែ​លោក​និយាយ​ថា លោក​នឹង​ផ្ទេរ​សិទ្ធិ​នេះ​ទៅ​លោក កែត ឃី [...]

លួច​គោ​១យប់​៣​ក្បាល វះ​យក​តែ​ភ្លៅ​និង​សាច់

លួច​គោ​១យប់​៣​ក្បាល វះ​យក​តែ​ភ្លៅ​និង​សាច់

តើ​ចោរ​ទាំង​នេះ មាន​ជំនាញ​ខាង​កាប់​គោ​យក​សាច់​ឬ? ព្រោះ​គោ​ហូត​ដល់​ទៅ​៣​ក្បាល ត្រូវ​បាន​ក្រុម​ចោរ​យក​ទៅ​កាប់​តែ​មួយ​យប់ រួច​វះ​យក​តែ​សាច់​ទៅ​អស់។

ករណី​លួច​គោ​មួយ​យប់​អស់​បី​ក្បាល​នេះ បាន​កើត​ឡើង​នៅ​ម៉ោង​ប្រមាណ​ជា​០១ រំលង​អធ្រាត ឈាន​ចូល​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៥​នេះ ក្នុង​ភូមិ​ត្រពាំង​ទួល ឃុំ​សំរោង​លើ ស្រុក​អង្គ​ស្នួល ខេត្ត​កណ្តាល។ ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់​គោ លោក ជឿន សុធា បាន​ថ្លែង​ថា គោ​របស់​លោក​ដែល​បាន​បាត់​ទាំង​បី​ក្បាល​នេះ មាន​ញី​១​ក្បាល និង​ឈ្មោល​២​ក្បាល។

ម្ចាស់គោជាកសិករ អាយុ៣៦ឆ្នាំ ដដែល បាននិយាយថា នៅមុនពេលកើតហេតុ ប្រហែលជាម៉ោង១១យប់ លោកបានបានចុះទៅដាក់ចំបើងឲ្យគោស៊ី មុន​នឹង​ត្រឡប់​មកដេកនៅផ្ទះវិញ។ ប៉ុន្តែនៅពេលលោកភ្ញាក់ឡើង នៅវេលាម៉ោងប្រហែល០៤ទាបភ្លឺ ស្រាប់​តែ​បាត់​គោ​អស់​ពី​ក្រោល​រលីង។ លោកបានស្រែកឆោរឡោឡើង រហូត​ដឹងដល់អ្នកជិតខាង រួចបាន​នាំ​គ្នា​ដើរ​រក [...]

សម រង្ស៊ី ជិត​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​«សំបក»​ ខណៈ CPP ថា​«គាំទ្រ»

សម រង្ស៊ី ជិត​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​«សំបក»​ ខណៈ CPP ថា​«គាំទ្រ»

បេក្ខភាព​ប្រធាន​ក្រុម​តំណាង​រាស្រ្ត​ភាគ​តិច​ក្នុង​រដ្ឋសភា ត្រូវ​បាន​សម្រេច​ចេញ​ជា​រូប​រាង​ហើយ និង​កំពុង​រង់ចាំ​ការ​អនុម័ត ក្នុង​សម័យ​ប្រជុំ​រដ្ឋសភា​ពេញ​អង្គ​ បន្ទាប់​ពី​មាន​សំណើរ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ពេល​ថ្មីៗ​នេះ។ មិន​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ ព្រោះ​បេក្ខភាព​ជា​ប្រធាន​ក្រុម​មតិ​ភាគ​តិច​នៃ​រដ្ឋសភា នឹង​ធ្លាក់​ទៅ​លើ​លោក សម រង្ស៊ី ​រី​ឯ​លោក កឹម សុខា ជា​អនុ​ប្រធាន និង​មាន​លោក យឹម សុវណ្ណ ជា​លេខាធិការ។ នេះ​ជា​ការ​លើក​ឡើង របស់​ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិលោក គួយ ប៊ុនរឿន នា​វិមាន​រដ្ឋសភា​ជាតិ នា​ល្ងាច​ថ្ងៃ​ទី០៩ ខែ​មករា ឆ្នាំ​២០១៥។

ការតែង​តាំង​លោក សម រង្ស៊ី ដែល​នឹង​មាន​ថានៈ​ស្មើ​នឹង​នាយក​រដ្ឋមន្រ្តី និង​គណៈ​កម្មាការ​ក្រុម​មតិ​ភាគ​តិច​ខាង​លើ​នេះ ត្រូវ​បាន​តំណាង​ក្រុម​ការងារ នៃ​គណបក្ស​ប្រជាជន​កម្ពុជា លោក ប៊ិន ឈិន ឯកភាព​គាំទ្រ។ លោក​បាន​បញ្ជាក់​ថា៖ [...]

បក្ស​ប្រជាជន ចង់​បង្រួម​«សិទ្ធិ»​ឃោសនា​បោះ​ឆ្នោត​ក្នុង​ច្បាប់​ថ្មី

បក្ស​ប្រជាជន ចង់​បង្រួម​«សិទ្ធិ»​ឃោសនា​បោះ​ឆ្នោត​ក្នុង​ច្បាប់​ថ្មី

កិច្ចពិភាក្សា លើ​សេចក្តី​ស្នើ​ច្បាប់​បោះ​ឆ្នោត ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​បន្ត​មក​ដល់​ដំណាក់​កាល​មួយ​ទៀត ស្ដី​ពី​សិទ្ធិ​នៃ​ការ​ឃាសនា​បោះ​ឆ្នោត។ បន្ទាប់​ពី​ជំនួប​ជា​ថ្មី តែ​ខ្លី​ខុស​ពី​ធម្មតា នៃ​ក្រុម​ការងារ​ចាស់​របស់​គណបក្ស​ទាំង​ពីរ នា​វិមាន​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី៩ ខែ​មករា ឆ្នាំ​២០១៤ ម្សិល​ម៉ិញ​នេះ គណបក្ស​ប្រជាជន​កម្ពុជា តាម​រយៈ​ប្រធាន​ក្រុម​ការងារ​របស់​ខ្លួន លោក ប៊ិន ឈិន បាន​ថ្លែង​ឡើង​ចង់​ឲ្យ​មាន​«មាត្រា»​កំណត់​ឲ្យ​ច្បាស់​ពី​«សកម្មភាព»​ធ្វើ​យុទ្ធនាការ​ឃោសនា របស់​គណបក្ស​នយោបាយ​ទាំង​អស់។

លោក​បាន​ពន្យល់​ថា ចង់​ឲ្យ គ.ជ.ប កំណត់​ការ​អនុញ្ញាត ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត ដែល​ត្រូវ​ផ្តើម​បើក​យុទ្ធនាការ​ឃោសនា​ដំបូង និង​នៅ​ថ្ងៃ​បិទ​ប៉ុណ្ណោះ ដើម្បី​ជៀស​វាង​ការ​កក​ស្ទះ​ចរចរាចរណ៍។ ក្នុង​អំឡុង​ពេល​នៃ​យុទ្ធនាការ​ឃោសនា ក្នុង​ថ្ងៃ​បន្ត​បន្ទាប់ [...]

មេធាវី​ព្រះ​សង្ឃ​ខ្មែរ​ក្រោម៖ ជា​គោលការណ៍ ​ត្រូវ​ដោះ​លែង​កូន​ក្តី​ខ្ញុំ

មេធាវី​ព្រះ​សង្ឃ​ខ្មែរ​ក្រោម៖ ជា​គោលការណ៍ ​ត្រូវ​ដោះ​លែង​កូន​ក្តី​ខ្ញុំ

អ្នកស្រី សាម សុគន្ធា ជា​មេធាវី​មក​ពី​អង្គការ​លីកាដូ ដែល​ការពារ​ក្តី​ឱ្យ​ព្រះ​សង្ឃ ដែល​ជា​ជន​ជាប់​ចោទ ឃិត វណ្ណៈ និង ថាច់ សាង (ហៅ សាន កុសល) បាន​ឱ្យ​ដឹង​ពី​មូលហេតុ ដែល​តុលាការ​សម្រេច​មិន​ឱ្យ​ជន​ជាប់​ចោទ​ទាំង​ពីរ នៅ​ក្រៅ​ឃុំ​ថា ដោយ​តុលាការ​សម្អាង​រឿង​ក្តី ស្ថិត​នៅ​ក្នុង​ការ​ស៊ើប​អង្កេត និង​ដោយ​សារ​តែ​ការ​សុំ​នៅ​ក្រៅ​ឃុំ របស់​កូន​ក្តី​លោក​ស្រី​មិន​មាន​ហេតុ​ផល។

ប៉ុន្តែ​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍ មិន​ឱ្យ​កូន​ក្តី​លោក​ស្រី​នៅ​ក្រៅ​ឃុំ​នេះ ជា​រឿង​មិន​សម​ហេតុ​ផល។ មេធាវី​ការពារ​ជន​ជាប់​ចោទ​រូប​នេះ អះ​អាង​ថា ជា​គោល​ការណ៍​កូន​ក្តី​របស់​អ្នក​ស្រី គួរ​ត្រូវ​បាន​ឲ្យ​នៅ​ក្រៅ​ឃុំ ព្រោះ​វា​ជា​បទ​មជ្ឈឹម។ មួយ​វិញ​ទៀត មាន​វិមតិសង្ស័យ​ជា​ច្រើន ទាក់​ទង​នឹង​ការ​ចោទ​ប្រកាន់ ពី​បទ​ចូល​រួម​ជា​មួយ​សមាគម​ជន​ទុច្ចរិត​នេះ។

អ្នកស្រី សាម សុគន្ធា ពន្យល់ថា៖ «ដោយសារតែមិនមានសកម្មភាពណាមួយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...