ព្រះសង្ឃ៥អង្គ ត្រូវតុលាការកោះហៅ តាមបណ្តឹងព្រះតេជគុណ សុទ្ធ ឆៃយ៉ា
ករណីចំណាត់ការ របស់ប្រព័ន្ធតុលាការ ទៅលើព្រះសង្ឃដែលគង់នៅ ក្នុងវត្តសាមគ្គីរង្សី នៅតែបន្តធ្វើ ទៅមុខ។ នៅក្នុងខែមីនានេះ ព្រះសង្ឃចំនួន៥អង្គ ជាពិេសព្រះតេជគុណ ថាច់ ហាសំអាង ព្រះចៅអធិការ វត្តសាមគ្គីរង្សីស្តីទី នឹងត្រូវព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ និមន្តមកដើម្បីចោទសួរ ទៅតាមពាក្យបណ្តឹង របស់ព្រះភិក្ខុ សុទ្ធ ឆៃយ៉ា។
លោក គី ប៊ុណ្ណារ៉ា តំណាងអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៥ ហៅព្រះសង្ឃដើម្បីធ្វើការសាកសួរសួរ និងចោទប្រកាន់។ ក្នុងដីកាកោះនោះ បានសរសេរដូច្នេះថា៖ «យើង គី ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ អញ្ជើញឈ្មោះ ថាច់ ហាសំអាង ជាជនសង្ស័យ មានទីលំនៅសព្វថ្ងៃវត្តសាមគ្គីរង្សី។ (…) ឲ្យចូលទៅកាន់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមីនា ម៉ោង៨ព្រឹក ដើម្បីសាកសួរ។»
តាមដីកាកោះនោះ លោក គី [...]