ខឹម វាសនា ថាទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ «ថោកទាប»
«សូមមើលចរិតថោកទាប របស់ទស្សនាវដ្តី MONOROOM» នេះជាចំណងជើង ដែលគេអាចមើលឃើញ និងអាចអានបាន នៅលើជញ្ជាំងហ្វេសប៊ុក របស់លោក ខឹម វាសនា «ប្រមុខ»គណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ ឬហៅថាបក្សជួង ដើម្បីប្រតិកម្មទៅនឹង អត្ថបទរបស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ដែលបានចុះផ្សាយ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៥។ អត្ថបទនោះ បានចុះផ្សាយ ពីការយល់ច្រឡំ រវាងលោក ខឹម វាសនា និងលោក គឹម សន្តិភាព ទាក់ទងនឹងការជាប់សាច់ឈាម ជាមួយនឹងលោក ជាម យៀប តំណាងរាស្ត្រ និងជាមន្ត្រីជាន់ខ្ពស់ របស់គណបក្សប្រជាជនកម្ពុជា។
» សូមអានអត្ថបទនេះឡើងវិញ ដោយចុចនៅលើទីនេះ។
សរសេរអមជាមួយរូបភាព ផ្តិតពីអេក្រង់អត្ថបទ របស់ទស្សនាវដ្ដីផងនោះ លោក«ប្រមុខ»របស់បក្សជួង បានសរសេរបន្តថា «ខ្ញុំសង្កេតទស្សនាវដ្តីនេះ យូរហើយ និយាយគ្មានវិជ្ជាជីវ:ទេ [...]