Posts in ‘កម្ពុជា’ Category

ឃាត់​ខ្លូន​បុរស​ស្រ្តី​បី​នាក់ សង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន

ឃាត់​ខ្លូន​បុរស​ស្រ្តី​បី​នាក់ សង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន

ហេតុការណ៍ ឃាត់ខ្លូនស្រ្តីបុរស ដែលគេមិនស្គាល់ អត្តសញ្ញាណទាំងបីរូប ខាងលើនេះ បានកើតឡើង កាល​ពី​ម៉ោង៨ យប់យប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៥ នៅចំនុចផ្ទះជួល ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្នុងនោះដែរ មន្ត្រីរបស់ការិយាល័យ ប្រឆាំងគ្រឿងញៀន បានដកវត្ថុតាង មួយចំនួនមាន អាឌី(ID)មួយគ្រឿង កាំបិតចំនូន០៥ និងឧបករណ៍ប្រើប្រាស់ ជាមួយថ្នាំញៀន មួយចំនួនទៀត នៅទីតាំងខាង​លើ។

បន្ទាប់ពីធ្វើការដកហូតរួចរាល់ អ្នកទាំងបី ត្រូវបានបញ្ជូនខ្លូន ទៅកាន់អធិការដ្ឋានខណ្ឌទួលគោក។ មន្រ្តី​ការិយាល័យ ប្រឆាំងការជួញដូរគ្រឿងញៀន បានបញ្ជាក់ចុងក្រោយថា ក្រុមបុរសស្រ្តី ដែលគេឃើញ ប្រើ​ប្រាស់​គ្រឿងញៀននេះ ជាមុខសញ្ញា របស់មន្រ្តីមានសម្ថកិច្ច នៅក្នុងតំបន់ជាយូមកហើយ។ រហូតមកដល់យប់​ថ្ងៃ​ទី ០៦ ខែកក្កដា ឆ្នាំ២០១៥ ទើបកម្លាំងរបស់លោក សម្រេចឃាត់ខ្លួនបាន៕

ឃាត់​ខ្លូន​មនុស្ស​៤​នាក់ ព្រោះ​«ជំពាម»​គ្រាប់​ដែក​នៅ​កោះ​ពេជ្រ

ឃាត់​ខ្លូន​មនុស្ស​៤​នាក់ ព្រោះ​«ជំពាម»​គ្រាប់​ដែក​នៅ​កោះ​ពេជ្រ

ក្រុមជនសង្ស័យទាំង០៤នាក់ ត្រូវបានគេស្គាល់ថា ជាកម្មករសំណង់ ស្នាក់នៅក្នុងបរិវេណកោះពេជ្រ ម្តុំគល់​ស្ពានកោះពេជ្រ។ ជនសង្ស័យទីមួយ ឈ្មោះ យុត ភក្រ្តា អាយុ២២ឆ្នាំ ទីពីរឈ្មោះ វ៉ាន់ ស៊ីថា អាយុ១៧ឆ្នាំ និង​ទីបីឈ្មោះ សុខ សាយ អាយុ២០ ឆ្នាំ ចំណែកឯម្នាក់ចុងក្រោយ ឈ្មោះ សុខ ខួច អាយុ១៧ឆ្នាំ។ អ្នកទាំងបួន មានស្រុកកំណើត នៅខេត្តកំពង់ឆ្នាំងដូចគ្នា។

ហេតុការណ៍នេះ បង្ករឲ្យមានការភ្ញាក់ផ្អើល ដល់នគរបាលប៉ុស្តិ៍ ចុះធ្វើការឃាត់ខ្លូន កាលពីវេលាម៉ោង ១២​និង​៣០នាទី យប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៥។ អ្វីដែលនគរបាល បានរកឃើញ និងបង្កឲ្យមានការភ្ញាក់ផ្អើល​នោះ គឺអាវុធដែលជនសង្ស័យបានប្រើ ជា«ជំពាមកៅស៊ូ»ចំនួន២គ្រឿង ដែលប្រើប្រាស់គ្រាប់ ប្រភេទខ្ចៅបាទ្បុង និងគ្រាប់ដែកកាត់ សម្រាប់បាញ់។

ក្រោយពេលឃាត់ខ្លូន កម្លាំងនគរបាល បានរកឃើញវត្ថុតាង ជំពាមកៅស៊ូចំនួន២ គ្រាប់បាញ់ជាដែកកាត់ ចំនួន៣៩គ្រាប់ ខ្ចៅបាទ្បុងបាញ់ចំនួន១៥គ្រាប់ [...]

ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ ត្រូវ​ទៅ​បង់​ពន្ធ!

ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ ត្រូវ​ទៅ​បង់​ពន្ធ!

ការប្រមូលពន្ធផ្លូវ ពីយានជំនិះមាន ម៉ូតូ និងឡាន សម្រាប់ឆ្នាំ២០១៥ នឹងចាប់ផ្តើមពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ​២០១៥ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥។ បើយោងតាមសេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋាន​ពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ កាលពីថ្ងៃទី០៣ ខែកក្កដា កន្លងទៅ។

ការជូនដំណឹងខាងលើ បានលើកឡើងថា ម្ចាស់យានយន្តគ្រប់ប្រភេទ អាចបង់ពន្ធ នៅតាមសាខានានា នៃ​ធនាគារកាណាឌីយ៉ា និងធនាគារអេស៊ីលីដា នៅក្នុងប្រទេស។ លិខិតជូនដំណឹងនេះ ក៏បានបញ្ជាក់ដែរថា ចំពោះយានយន្ត ដែលត្រូវបានលើកលែងមាន រថយន្តគិលានសង្គ្រោះ រថយន្តពន្លត់អគ្គីភ័យ និងរថយន្ត​របស់​រដ្ឋ​មួយចំនួនទៀត។

លិខិតផ្តល់ដំណឹងដដែល បានសរសេរថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ តទៅ អង្គភាពពន្ធដារ នឹង​ធ្វើការ​ចុះត្រួតពិនិត្យ ព្រមទាំងពិន័យ លើម្ចាស់យានជំនះមួយណា ដែលមិនគោរព តាមការកំណត់ ហើយនឹង​រងការ​ពិន័យ ជាប្រាក់ ១០០ ភាគរយនៃប្រាក់ ដែលត្រូវចំណាយ [...]

អតីត​ជំនិត នរោត្តម រណឫទ្ធិ ក្លាយ​ជា​ជំនិត ហ៊ុន សែន

អតីត​ជំនិត នរោត្តម រណឫទ្ធិ ក្លាយ​ជា​ជំនិត ហ៊ុន សែន

អតីតអ្នកនាំពាក្យ និងជាជំនិតរបស់ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ លោក នរ៉ាណាឫទ្ធិ អានន្ទដាយ៉ាត ទើប​នឹង​ទទួលបានតំណែងថ្មីមួយ ពីនាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានគណបក្ស កាន់អំណាច លោក ហ៊ុន សែន។ ការតែងតាំងនេះ បានធ្វើឡើង ប្រមាណជា១០ថ្ងៃ បន្ទាប់ពីលោក ហ៊ុន សែន បានឡើងកាន់តំណែងថ្មី (ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៥) ជាប្រធានគណបក្សប្រជាជនកម្ពុជា ជំនួសអតីតប្រធានគណបក្ស លោក ជា ស៊ីម ដែល​បានធ្វើមរណភាព កាលពីដើមខែមិថុនា។

លិខិតសម្រេច ស្តីពីការតែងតាំងមន្រ្តីគណបក្ស ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៥ ដែលមានហត្ថលេខា (ជ) គណៈ​អចិន្ត្រៃយ៍ នៃគណកម្មាធិការកណ្តាល ដោយប្រធាន គណបក្សប្រជាជនកម្ពុជាថ្មី លោក ហ៊ុន សែន និង​ជានាយករដ្ឋមន្រ្តីកម្ពុជា នៅត្រង់ប្រការមួយ បានសរសេរថា៖ «តែងតាំងឯកឧត្តម នរ៉ាណាឫទ្ធិ អានន្ទដាយ៉ាត ជាទីប្រឹក្សាផ្ទាល់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាគណបក្សប្រជាជនកម្ពុជា។»

[...]
ហ៊ុន សែន សុំ​ខ្ចី​ផែនទី​ពី​អ.ស.ប ដើម្បី​បង្ហាញ​ពី​អធិបតេយ្យ​ជាតិ

ហ៊ុន សែន សុំ​ខ្ចី​ផែនទី​ពី​អ.ស.ប ដើម្បី​បង្ហាញ​ពី​អធិបតេយ្យ​ជាតិ

ទីបំផុតទៅ លោកនាយករដ្ឋមន្រី ហ៊ុន សែន បានសរសេរសំបុត្រ ស្នើទៅអគ្គលេខាធិការ អង្គការសហ​ប្រជា​ជាតិ លោក បាន គីមូន ដើម្បីសុំខ្ចីផែរនទីខ្នាត ១/១០០ ០០០ ដែលបានបោះពុម្ព ដោយក្រុមភូមិសាស្ត្រ​ឥណ្ឌូចិន និងកំពុងតម្កល់ទុក នៅអង្គការសហប្រជាជាតិ។

ក្នុងលិខិតចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៥ លោក ហ៊ុន សែន បានសរសេរបញ្ជាក់ថា ការខ្ចីផែនទីនេះ ក្នុង​គោល​បំណង យកមកផ្ទៀងផ្ទាត់ បញ្ជាក់ពីភាពត្រឹមត្រូវ ពិតប្រាកដជាមួយនឹងផែនទី ដែលរាជរដ្ឋាភិបាលកម្ពុជា បាន​នឹងកំពុងប្រើប្រាស់ ដើម្បីកំណត់ព្រំដែនគោក ព្រំដែនទឹក រវាងកម្ពុជា និងប្រទេសជិតខាង និងដើម្បីបង្ហាញ ពីបុព្វហេតុសន្តិភាព និងស្ថិរភាពក្នុងតំបន់។

លោកនាយករដ្ឋមន្រ្តីកម្ពុជា បានលើកយកមាត្រា២ ក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់កម្ពុជា មក​បញ្ជាក់​ថា៖ «បូរណភាពទឹកដី របស់ព្រះរាជជាណាចក្រកម្ពុជា មិនអាចរំលោភបានដាច់ខាត ក្នុងព្រំដែន​របស់​ខ្លួន ដែល​មាន​កំណត់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...