ឮគម្រោងរុះរើផ្សារដើមគ អាជីវកបន្តតវ៉ាដល់សាលារាជធានី
ការផ្ទុះការតវ៉ានោះ ដោយសារតែក្រុមអាជីវករ មិនបានទទួលដំណឹងណាមួយ ច្បាស់លាស់ ជាសេចក្កីប្រកាស ឬជាខិតប័ណ្ណផ្សព្វផ្សាយ ណាមួយនោះ តែបែរជាមាន អ្នកចុះមកវាស់វែងផ្សារ ដោយធ្វើសកម្មភាពស្ងាត់ៗ។ បន្ទាប់ពីភាពងឿងឆ្ងល់ មិនយូរប៉ុន្មាន ក្រុមអាជីវករ បានធ្វើដំណើរ ទៅទីស្នាក់ការគ្រប់គ្រងផ្សារ ដើម្បីសាកសួរលោក សេង សារ៉ន ជាប្រធានផ្សារ។ លទ្ធលផល គឺនៅតែមិនមានចម្លើយ ហើយប្រធានផ្សារ បែរជាប្រាប់អាជីវករទាំងនោះ ថាបើចង់ដឹង ត្រូវសួរអ្នកដែលចុះវ៉ាស់ (ឬសាលារាជធានី)។
កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ នេះក្រុមអ្នកលក់ដូរ បាននាំគ្នាបិទតូប ស្ទើរគ្រប់គ្នាដើម្បី ទៅសួរនាំនៅសាលារាជធានីភ្នំពេញ ដើម្បីឲ្យដឹងហេតុផលច្បាស់លាស់។ អាជីរករមួយរូប អ្នកស្រី ផង់ សុភ័ក្រ អាយុ ៣០ឆ្នាំ បានថ្លែងប្រាប់ បន្ទាប់ពីចេញពីសាលារាជធានីថា មានអ្នកផ្តល់ព័ត៌មាន ដល់តំណាងអាជីវក ជាគម្រោងសាងសង់អាគាធំៗ ជាលក្ខណៈផ្សារទំនើប ដូចផ្សារ អូឡាំពិក [...]