ហ៊ុន សែន ប្រាប់ អ៊ុំ សំអាន ទៅរៀនច្បាប់ថែម ចាំធ្វើតំណាងរាស្រ្ត
ប្រសិនបើព្រឹត្តិការណ៍មួយ មិនសូវមានរសជាតិខ្លាំង ចាំបាច់ត្រូវមានសម្ដីដ៏ប្រៃ របស់បុរសខ្លាំងកម្ពុជា ជ្រលក់ចូល នោះស្ថានការណ៍ អាចនឹងមានការផ្លាស់ប្ដូរ។ ចំណែកឯករណីរបស់លោក អ៊ុំ សំអាន តំណាងរាស្ត្រមណ្ឌលសៀមរាប មកពីគណបក្សសង្គ្រោះជាតិ ដែលមានបញ្ហាចម្រូងចម្រាស់ ជាមួយនឹងប្រធានរដ្ឋសភា លោក ហេង សំរិន នោះ ក៏ចាំបាច់ត្រូវបានលោក ហ៊ុន សែន ជ្រលក់មាត់ចូល និយាយដែរ។
ការជ្រលក់ចូលនេះ បើទោះជាគេដឹងថា លោក ហេង សំរិន យល់ព្រមបញ្ចប់រឿង ដោយដាកត្រឹមតែទណ្ឌកម្ម ផ្នែកវិន័យរដ្ឋបាល ទៅលើអ្នកតំណាងរាស្ត្រ រូបនោះក៏ដោយ។ នៅព្រឹកថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ម្សិលម៉ិញនេះ លោក ហ៊ុន សែន បានចំអកទៅកាន់តំណាងរាស្រ្ត លោក អ៊ុំ សំអាន ថាបើមិនស្គាល់ច្បាប់ទេ ទៅរៀនច្បាប់ថែម ចាំមកធ្វើតំណាងរាស្រ្ត។
ថ្លែងក្នុងពិធីបុណ្យ ចម្រើនព្រះជន្ម ប្រគេនព្រះសង្ឃ នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃប្រទេសកម្ពុជា លោក ហ៊ុន សែន បានពន្យល់ថា៖ [...]