សន្តិសុខក្រុមហ៊ុនអានកូ យកកាំភ្លើងអាកាជ្រលរអ្នកបើកបរម្នាក់?
ហេតុការណ៍ ទាស់ទែងពាក្យសម្តី នៅកន្លែងចតឡាននេះ បានកើតឡើង កាលពីវេលា ម៉ោង៣និង ៣០នាទីរសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ នៅចំណុចទល់មុខ ក្រុមហ៊ុនអានកូ អាហរ័ណ នីហរ័ណ ក្បែរសាលាដំបូងរាជធានីភ្នំពេញ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។ លោក ញ៉ែម ចន្ថា (ឬញ៉ែម វណ្ណា) ដែលជាអ្នកបើកបររថយន្ត ឲ្យលោកមេធាវី ណាច ទ្រី ទៅតុលាការ និងជាភាគីជម្លោះ បានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា លោកមិនទាន់ប្រាកដថា នឹងប្តឹងកងសន្តិសុខ របស់ក្រុមហ៊ុន អានកូ នោះនៅឡើយ ទោះជាដំបូង លោកមានអារម្មណ៍ខឹងខ្លះក៏ដោយ។
អ្នកបើកបររូបនេះ បានពន្យល់ថា៖ «ខ្ញុំអត់ទាន់បានថាប្តឹងទេ ព្រោះខ្ញុំត្រូវឆ្លងកាត់ យោបល់ថ្នាក់លើសិន ថ្នាក់លើខ្ញុំ (មេ) គាត់អត់ទាន់ដឹងរឿងទេ។ ខ្ញុំនឹងប្រាប់គាត់ថា រឿងបានកើតឡើងអញ្ចឹង គួរប្តឹងឬអត់? បើគាត់ឲ្យប្តឹងបានខ្ញុំប្តឹង បើគាត់មិនឲ្យប្តឹង ក៏បញ្ចប់ទៅ»។ លោក ញ៉ែម ចន្ថា បានបញ្ជាក់បន្ថែមទៀត [...]