Posts in ‘កម្ពុជា’ Category

ម៉ម សូណង់ដូ៖ សកម្មភាព​​របស់ ហុង សុខហួរ ជា​ទង្វើ​ស្នេហា​ជាតិ

ម៉ម សូណង់ដូ៖ សកម្មភាព​​របស់ ហុង សុខហួរ ជា​ទង្វើ​ស្នេហា​ជាតិ

លោក ម៉ម សូណង់ដូ ប្រធានគណបក្សសម្បុកឃ្មុំ ប្រជាធិបតេយ្យ និងជាប្រធានវិទ្យុសម្បុកឃ្មុំ បានធ្វើការ​ប្រៀបធៀបការចាប់ខ្លួន លោក ហុង សុខហួរ ដោយអាជ្ញាធរកម្ពុជានៅពេលនេះ ថាដូចទៅនឹងករណី នៃការ​ចាប់ខ្លួនលោក កាលពីប៉ុន្មានឆ្នាំមុន ដោយគ្រាន់តែលោក បានធ្វើការស្នើរដ្ឋាភិបាល ឲ្យយក«កោះត្រល់» ពី​ក្រោមការគ្រប់គ្រង ដោយប្រទេសវៀតណាម មកវិញ។ លោករំលឹកថា លទ្ធផលនាពេលនោះ លោកក៏ត្រូវ​បាន«ជាប់គុក» ឯកោះត្រល់ ស្ថិតនៅក្រោមការគ្រប់គ្រង របស់ប្រទេសវៀតណាមដដែល។

ថ្លែងមកកាន់អ្នកសារព័ត៌មាន នៅមុខសាលាដំបូងភ្នំពេញ កាលពីថ្ងៃអាទិត្យទី១៦ ខេសីហា ឆ្នាំ២០១៥ នេះ អតីតប្រធានស្ថានីយ៍វិទ្យុសំបុក្រឃ្មុំ បានបង្ហាញអត្ថន័យមួយចំនួន ដែលបានបង្ហោះ តាមទំព័រហ្វេសប៊ុក និង​ការចោ​ទប្រកាន់របស់តុលាការ ក៏ដូចជារដ្ឋាភិបាលថា ត្រូវធ្វើការសិក្សា និងស្វែងយល់ឲ្យបានស៊ីជម្រៅ​ជាង​នេះ លើពាក្យពេជ្រនីមួយ នៃការចោទប្រកាន់របស់ខ្លួន ដើម្បីជៀសវាងធ្វើការចោទប្រកាន់ [...]

ហុង ជួនណារ៉ុង៖ ពេល​បង្រៀន ហាម​និយាយ​រឿង​នយោបាយ!

ហុង ជួនណារ៉ុង៖ ពេល​បង្រៀន ហាម​និយាយ​រឿង​នយោបាយ!

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ កាលពីរសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ ម្សិលម៉ិញនេះ នាទីស្តីការ​ក្រសួង លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា បានបញ្ជាក់ទៅកាន់គ្រូបង្រៀនទាំងអស់ ដែលមានវត្តមាននៅទីនោះ ម្តងហើយ ម្តងទៀតថា នៅក្នុងថ្នាក់រៀន មិនអាចនិយាយរឿងនយោបាយ ឬ​បង្ហាញការគាំទ្រគណបក្ស នយោបាយណាមួយ ដល់សិស្សឡើយ។

លោករដ្ឋមន្រ្តី បានលើកយកសេចក្តីណែនាំមួយ ចេញដោយក្រសួងអប់រំ នាពេលថ្មីៗនេះ មកបញ្ជាក់ឡើងថា រាល់សកម្មភាពនយោបាយ និងការឃោសនានយោបាយ ឲ្យគណបក្សនយោបាយណាមួយ នៅក្នុងគ្រឹះស្ថាន​សិក្សាសាធារណៈ ឬស្ថាប័នអប់រំត្រូវបានហាមឃាត់។ លោកបានថ្លែងឲ្យដឹងថា៖ «តើស្អីទៅ សកម្មភាព​នយោបាយ? អ្វីដែលមានចែង នៅក្នុងច្បាប់អប់រំ។ យើងអត់អាចធ្វើអី លើសពីច្បាប់ទេ។ (...) នៅពេលទៅ​បង្រៀន មិនអាចយករឿងនយោបាយ មកឡូកឡំ ជាមួយការបង្រៀនសិស្ស នៅក្នុងថ្នាក់។ (...) អ្វីដែលក្រសួង​ចេញសេចក្តីថ្លែងការណ៍ គឺថា ពេលទៅបង្រៀន [...]

បុក​រនាំង​ដែក​ចែក​ផ្លូវ​អស់​០៨ផ្ទាំង នៅ​មុខ​ក្រសួង​ការពារ​ជាតិ

បុក​រនាំង​ដែក​ចែក​ផ្លូវ​អស់​០៨ផ្ទាំង នៅ​មុខ​ក្រសួង​ការពារ​ជាតិ

នៅវេលាម៉ោង៩ និង៤៥នាទីយប់ ថ្ងៃទី១៣ខែ សីហា ឆ្នាំ២០១៥ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្ក​ដោយ​រថយន្តម៉ាក Ford ពាក់ស្លាកលេខ ភ្នំពេញ ២W-២១០០ ពណ៍ខ្មៅ បើកបរក្នុងទិសដៅ ពីកើតទៅលិច​តាម​បណ្តោយ​ផ្លូវ សហពន្ធ័រុស្ស៊ី ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាធានីភ្នំពេញ។ ហេតុការណ៍នេះ បង្កឡើង​ដោយបុរសអ្នកបើកបរ ជាជនជាតិចិនម្នាក់ មិនស្គាល់អត្តសញ្ញណ បានបើកបររថយន្តរបស់ខ្លួន បានបុករនាំង​ដែកចែកផ្លូវ បាក់អស់ចំនួន០៨ផ្ទាំង ទល់មុខក្រសួងការពារជាតិ។

តាមប្រសាសន៍របស់សាក្សី ដែលបានឃើញហេតុការណ៍នេះ លោក ចាន់ រស្មី អាយុ៣៥ឆ្នាំ រស់នៅសង្កាត់​ទឹកថ្លា បានប្រាប់មកទស្សនាវដ្ដីមនោរម្យ.អាំងហ្វូឲ្យដឹងថា រូបលោកបានធ្វើដំណើរ ពីក្រោយរថយន្តនេះ ហើយ​គាត់ឃើញរថយន្តខាងលើ បើកបរមានលក្ខណៈរេរា ទំនងជាស្រវឹង។ មុនដំបូងរថយន្តបង្ករេចង្កូត ចង់បុក​ម៉ូតូ​លោកម្តងហើយ ស្រាប់តែបន្តិចក្រោយមក ខណៈគាត់ជិះម៉ូតូមកដល់ ទល់មុខក្រសួងការពារជាតិ [...]

ផ្កាយ២​ស្រវឹង​បើក​បុក​ស្ត្រី​ម្នាក់​ប៉ើង​ខ្ទប់​ឡាន ធ្លាយ​ពោះវៀន​ស្លាប់

ផ្កាយ២​ស្រវឹង​បើក​បុក​ស្ត្រី​ម្នាក់​ប៉ើង​ខ្ទប់​ឡាន ធ្លាយ​ពោះវៀន​ស្លាប់

ក្នុងសម័យនេះ ជីវិតមនុស្សសត្វ មិនត្រូវបានចារ ដោយវាសនា ឬព្រហ្មលិខិតទៀតហើយ តែជីវិតមនុស្ស ជា​ល្បែងកំសាន្ដ របស់ក្រុមមនុស្ស គ្មានគុណធម៌មួយចំនួន ដែលផឹកប្រមឹក បើកបរយានយន្ដលើទ្រូងផ្លូវ ដោយ​គ្មានយល់ពីច្បាប់ទម្លាប់ គិតស្មានតែមួយផ្លូវមានតែឯង។ នេះគេនៅមិនទាន់និយាយដល់ ថានៈបុណ្យស័ក្តិ និងធន់ធានដែលក្រុមមនុស្សទាំងនោះ តែងយកមកប្រើ ដើម្បីជះទៅលើជនរងគ្រោះ នៅពេលខ្លួនបានបង្ក​គ្រោះថ្នាក់​​ម្ដងៗនោះផង។

សូមមើលរូបភាពខាងលើ ដែលនឹងធ្វើឲ្យអ្នកគិតថា បើសិនជាថ្ងៃណាមួយ រឿងនេះធ្លាក់មកអ្នកវិញ... តើអ្នក​ត្រូវស្ថិតក្នុងសភាពបែបណា? ស្ត្រីម្នាក់ ត្រូវបានរថយន្ដទំនើប របស់មន្ត្រីយោធាថានៈផ្កាយពីរម្នាក់ បើក​បំបុក​ប៉ើងដូចខ្យល់ ទៅបុកទ្ទប់នឹងរថយន្ដមុួយទៀត រហូតធ្លាយពោះស្លាប់។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោង១៥ និង១៥នាទី នៅ​តាម​បណ្ដោយផ្លូវ២០០១ ស្ថិតក្នុងភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី [...]

បុក​រថយន្ត​មួយ​ហើយ ជ្រុល​ទៅ​បុក​ម៉ូតូ​៣ទៀត ព្រោះ​នាង​ស្រវឹង!

បុក​រថយន្ត​មួយ​ហើយ ជ្រុល​ទៅ​បុក​ម៉ូតូ​៣ទៀត ព្រោះ​នាង​ស្រវឹង!

គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង ដោយសារស្រ្តីវ័យក្មេងមា្នក់ស្រវឹងស្រា បានបើករថយន្ត នៅតាមផ្លូវ ១៦៣ កែងផ្លូវ ៣៦០ ទល់មុខហាងអិនធ័រណែត (internet) 88 បានជ្រុលចង្អូត ទៅបុករថយន្តមួយ ដែល​បើក​បរដោយបុរសម្នាក់ តាមផ្លូវ ៣៦០ បណ្តាលឲ្យខូចខាត ផ្នែកខាងមុខនៃរថយន្ត។ ដោយរថយន្តបង្ក នៅមិន​ទាន់អស់ល្បឿន ក៏បានទៅបុកម៉ូតូ ដែលចតនៅមុខហាង internet 88 ខូចអស់ ៣គ្រឿង ទើបទៅមុខលែងរួច។ ហេតុការណ៍នេះ បានកើតឡើង នៅថ្ងៃទី១៣ ខែសីហា ឆ្នំា២០១៥ វេលាម៉ោង ២៣ និង ៤០នាទីយប់ ក្នុង​សង្កាត់​ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

រថយន្តបង្កហេតុ ម៉ាក Range Rover ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2T 5227 បើកបរដោយយុវតី​ប្រិមប្រិយ​ម្នាក់ មិនស្គាល់ឈ្មោះ ចំណែកឯរថយន្តរងការខូចខាត ម៉ាក CR-V ពណ៍ស្លែ ស្លាកលេខ 2L 9323 បើកបរ​ដោយបុរសម្នាក់ ដែលគេមិនស្គាល់ឈ្មោះដែរ។ សំណាងល្អ ដែលគ្រោះថ្នាក់នេះ មិននបានបង្ករបួសស្នាម ឬគ្រោះថ្នាក់ដល់ជីវិត [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...