Posts in ‘កម្ពុជា’ Category

ទារ​៧០​ដុល្លារ​មិន​បាន រហូត​មាន​តំណាង​ធានា​រ៉ាប់​រង​មក​សម្រួល

ទារ​៧០​ដុល្លារ​មិន​បាន រហូត​មាន​តំណាង​ធានា​រ៉ាប់​រង​មក​សម្រួល

នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោងជាង ៩ ករណីគ្រោះចរាចរណ៍មួយ បានកើតឡើងរវាង រថយន្ត​ធុន​ធ្ងន់ របស់ណាកាវើល (Nakaworld)ប៉ះគ្នាជាមួយរថយន្តបាឡែន ដែលធ្វើដំណើរស្របទិសគ្នា នៅតាមផ្លូវ​មុនី​រ៉េត សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ បណ្តាលឲ្យរថយន្ត បាឡែន ខូចកញ្ចក់ខាង​ឆ្វេង។

រថយន្តបង្កម៉ាក វូ តុន ពណ៍លឿងពាក់ស្លាកលេខ AT15 3.0652 បើកបរដោយលោក វណ្ណ បណ្តូល អាយុ ២៨ឆ្នាំ មានមុខរបរជាអ្នកបើករថយន្ត ឲ្យ ណាកាវើល អស់១០ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។ ចំណែកឯរថយន្ត បាឡែន មានស្លាកលេខភ្នំពេញ 2D 1113 ពណ៍សរ បើកបរ​ដោយ​លោក ជា ចាន់ណាត អាយុ ២៧ ឆ្នាំ ស្នាក់នៅផ្ទះលេខ២៥២ ផ្លូវ២៧១ មាន មុខរបរជានិស្សិត។

ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបាឡែន បានទារសំណង ពីអ្នកបើកបររថយន្ត វូ តុន ចំនួន៧០ដុល្លារ ដើម្បី​បញ្ចប់រឿង ប៉ុន្តែភាគីខាងរថយន្ត វូ តុន មិនព្រមឲ្យតាមការទាមទារ [...]

ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ថា​រដ្ឋាភិបាល​ប្រើ​«ផែនទី​ក្លែង​ក្លាយ»

ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ថា​រដ្ឋាភិបាល​ប្រើ​«ផែនទី​ក្លែង​ក្លាយ»

ផែនទីដែលរដ្ឋាភិបាលប្រើប្រាស់ សម្រាប់បោះបង្គោលសព្វថ្ងៃនេះ ជាផែនទីមួយ ដែលប្រធានគណៈ​កម្មាធិការ​កិច្ចការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង អះអាងថា ធ្លាប់បានថ្វាយ អង្គព្រះបរមរតនៈកោដ្ឋ ដែលកាលនោះ​ព្រះ​អង្គ បានបញ្ជាក់ថា នោះជា«ផែនទីក្លែងក្លាយ»។ នេះជាការអះអាង នៅក្នុងសេចក្ដីថ្លែងការណ៍មួយ របស់​ក្រុម​ប្រឹក្សាឃ្លាំមើលកម្ពុជា ក្នុងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៥នេះ ទាក់ទងនឹងផែនទីព្រំដែន ដែលរដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់ក្នុងពេលកន្លងមក ដើម្បីយកទៅចរចា ជាមួយប្រទេសវៀតណាម ហើយក្រុមនេះ បានបញ្ជាក់​ទៀត​ថា ខ្លួនមិនដែលទទួលស្គាល់ ជាដាច់ខាត ចំពោះសន្ធិសញ្ញា ព្រំដែនបំពេញបន្ថែម ឆ្នាំ២០០៥ ទៅលើ​សន្ធិ​សញ្ញា​ព្រំដែនរដ្ឋខុសច្បាប់ កម្ពុជា- វៀតណាម ឆ្នាំ១៩៨៥ ឡើយ។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលមានលោក ប៉ែន ណាត ជាប្រធាន បានស្រង់នូវព្រះឱង្ការ នៃអតីតអង្គ​ព្រះ​មហាក្សត្រ នរោត្តម សីហនុ មកសរសេរ ក្នុងសេចក្ដីថ្លែងការណ៍នេះថា៖ [...]

ផឹក​ស្រា​ស្រវឹង​ព្រួត​វាយ បុរស​ម្នាក់​និង​អ្នកចូល​ជួយ​រង​របួស​ធ្ងន់

ផឹក​ស្រា​ស្រវឹង​ព្រួត​វាយ បុរស​ម្នាក់​និង​អ្នកចូល​ជួយ​រង​របួស​ធ្ងន់

ជនរងគ្រោះ នៅក្នុងករណីផឹកស្រាស្រវឹង ព្រួតវាយគ្នានេះ ឈ្មោះ សុខ ជា អាយុ៥១ឆ្នាំ រស់នៅតាមបណ្តោយផ្លូវ ៣៣៦ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ អ្នកស្រី សំ ណាន វ័យ ៤៨ឆ្នាំ ត្រូវជាប្រពន្ធ​ជន​រងគ្រោះ បានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ដំបូងអ្នកបង្កទាំងនោះ ផឹកស៊ីជាមួយប្តី អ្នកស្រី ​ពេល​ផឹកអស់ស្រា មិនទាន់បានថែមស្រាទេ ស្រាប់តែមានជម្លោះពាក្យសម្តីកើតឡើង រួចបានវាយស្វាមីអ្នកស្រីតែ​ម្តង។ ប្រពន្ធជនរងគ្រោះបន្ថែមទៀតថា ដំបូងគឺវាយតែម្នាក់ទេ តែមួយសន្ទុះក្រោយមក ក្រុមអ្នកបង្កបាន​ព្រួត​គ្នា​បួន​នាក់ វាយដំដោយដៃ ទៅប្តីអ្នកស្រីរហូតសន្លប់។

បុរសម្នាក់ផ្សេងទៀតលោក ធី វ័យ បន្ទាប់ពីឃើញហេតុការណ៍ ក្លាយជារឿងមិនធម្មតាដូចនេះ បានចូលទៅជួយ​បុរសវ័យកណ្តាល ជាជនរងគ្រោះ។ ភ្លាមៗនោះ អ្នកទាំងបួន មិនបានបញ្ឈប់ទេ រឹតតែវាយបន្ថែមដោយ​ទាំង​អ្នក​ចូលជួយ ឲ្យរងរបួសផងដែរ។ ករណីនេះ បានធ្វើឲ្យភ្ញាក់ផ្អើល [...]

វ៉ា គឹមហុង ថា អ៊ុំ សំអាន «ញុះញង់»​រឿង​​ព្រំដែន​ត្រូវ​មាន​ទោស

វ៉ា គឹមហុង ថា អ៊ុំ សំអាន «ញុះញង់»​រឿង​​ព្រំដែន​ត្រូវ​មាន​ទោស

រសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៥ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ប្រធានគណៈកម្មាធិការកិច្ចការព្រំដែន កម្ពុជា លោក វ៉ា គឹមហុង នៅតែបង្ហាញជំហររបស់ខ្លួន ជាមួយនឹងការចោទប្រកាន់ថា លោក អ៊ុំ សំអាន តំណាង​រាស្រ្តគណបក្សសង្រ្គោះជាតិ កំពុងបន្តការ«ញុះញង់» បង្កើតឲ្យមានអស្ថេរភាពសង្គមកម្ពុជា ដែលជាប្រទេស​នីតិរដ្ឋ។

សន្និសីទសារព័ត៌មាននេះ ត្រូវបានធ្វើឡើង បន្ទាប់បីលោក អ៊ុំ សំអាន បានអះអាងថា លោក បាន​រកឃើញនូវ​ផែនទី ចំនួន២៦ផ្ទាំង ដេលជាផែនទី «បោន» គ្មានត្រាប្រទេសវៀតណាម ដែលត្រូវបានយក​មកតំកល់ទុក នៅ​សហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៦៤ ដោយអតីតព្រះមហាក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តម សីហនុ។ លោក​បានបញ្ជាក់ដូច្នេះថា៖ «លោក វ៉ា គឹមហុង កុហកថា គាត់មកយកផែនទីនៅទីនេះ ជាន់ទី៥។ តាមពិត​ផែនទី នៅជាន់ក្រោមដី (សូមមើលReading Room) មិនមែននៅជាន់ទី៥ ដូចលោក វ៉ា គឹមហុង និយាយឡើយ។ ប្រហែលជាគាត់ មិនបានមករកផែនទី នៅទីនេះទេ [...]

វ៉ា គឹមហុង៖ រដ្ឋាភិបាល​មិន​អាច​អត់​ឱន​ឲ្យ អ៊ុំ សំអាន ទេ!

វ៉ា គឹមហុង៖ រដ្ឋាភិបាល​មិន​អាច​អត់​ឱន​ឲ្យ អ៊ុំ សំអាន ទេ!

នៅចំពោះការលើកឡើង របស់លោក អ៊ុំ សំអាន អ្នកតំណាងរាស្ត្រមកពីគណបក្សប្រឆាំង ទាក់ទងនឹងផែនទី​ព្រំដែនកម្ពុជា ដែលលោកទើបនឹងរកបាន ពីបណ្ណាល័យមួយ នៅសហរដ្ឋអាមេរកនោះ លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា របស់រដ្ឋាភិបាលលោក ហ៊ុន សែន បានថ្លែងព្រមានថា រដ្ឋាភិបាល​នឹងចាត់វិធានការ ផ្លូវច្បាប់ប្រឆាំងលោក អ៊ុំ សំអាន ដោយបានហៅទង្វើរបស់លោក សំអាន ថាជាការ​ញុះញង់។ ការ​ថ្លែងរបស់លោក គឺមហុង បានធ្វើឡើង នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ​២០១៥ នៅទីស្តីការគណរដ្ឋមន្រ្តី ដោយលោកស្នើ កុំឲ្យមានការចោទប្រកាន់ មកលើមន្រ្តីរដ្ឋាភិបាល។

ក្រោយការផ្ទៀងផ្ទាត់ផែនទី ជាមួយផែនទី ដែលឲ្យខ្ចីដោយ UN នោះមក លោក អ៊ុំ សំអាន តំណាងរាស្រ្ត​គណបក្សសង្គ្រោះជាតិ បានបន្តស្វែងរកផែនទី នៅក្រៅប្រទេស ពិសេសពីប្រទេសមហាអំណាច។ លោក​បាន​សរសេរ នៅលើហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី២៧ ខែសីហា នេះថា៖ «ខ្ញុំបានមករកផែនទី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...