ផឹក​ស្រា​ស្រវឹង​ព្រួត​វាយ បុរស​ម្នាក់​និង​អ្នកចូល​ជួយ​រង​របួស​ធ្ងន់

បុរសម្នាក់ ត្រូវបានក្រុមបក្សពួក វង់ផឹកស៊ីរបស់ខ្លូន ប្រមាណ០៤នាក់ព្រួតវាយ បណ្តាលឱ្យដេកដូលស្តូកស្តឹង នៅក្នុងប្លុកផ្ទះជួលមួយកន្លែង នៅក្បែរផ្សារដើមគរ។ បន្ទាប់ពីកើតហេតុ ម្ចាស់ផ្ទះជួល បានជេរប្រទេចបន្ថែមទៀត ដោយសារមានមន្រ្តីប៉ូលិសច្រើន មកផ្ទះរបស់ខ្លួន។ រីឯបុរសម្នាក់ទៀត ដែលបានចូល ទៅជួយជនរងគ្រោះ ក្នុងហេតុការណ៍នេះ ហើយត្រូវបានក្រុមបង្ក វាយដែរនោះ ជាសមាជិកសមាគមកង់បី (IDEA)។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ២៩ សីហា ២០១៥
  • កែប្រែចុងក្រោយ: September 04, 2015
  • ប្រធានបទ: វាយតប់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជនរងគ្រោះ នៅក្នុងករណីផឹកស្រាស្រវឹង ព្រួតវាយគ្នានេះ ឈ្មោះ សុខ ជា អាយុ៥១ឆ្នាំ រស់នៅតាមបណ្តោយផ្លូវ ៣៣៦ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ អ្នកស្រី សំ ណាន វ័យ ៤៨ឆ្នាំ ត្រូវជាប្រពន្ធ​ជន​រងគ្រោះ បានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ដំបូងអ្នកបង្កទាំងនោះ ផឹកស៊ីជាមួយប្តី អ្នកស្រី ​ពេល​ផឹកអស់ស្រា មិនទាន់បានថែមស្រាទេ ស្រាប់តែមានជម្លោះពាក្យសម្តីកើតឡើង រួចបានវាយស្វាមីអ្នកស្រីតែ​ម្តង។ ប្រពន្ធជនរងគ្រោះបន្ថែមទៀតថា ដំបូងគឺវាយតែម្នាក់ទេ តែមួយសន្ទុះក្រោយមក ក្រុមអ្នកបង្កបាន​ព្រួត​គ្នា​បួន​នាក់ វាយដំដោយដៃ ទៅប្តីអ្នកស្រីរហូតសន្លប់។

បុរសម្នាក់ផ្សេងទៀតលោក ធី វ័យ បន្ទាប់ពីឃើញហេតុការណ៍ ក្លាយជារឿងមិនធម្មតាដូចនេះ បានចូលទៅជួយ​បុរសវ័យកណ្តាល ជាជនរងគ្រោះ។ ភ្លាមៗនោះ អ្នកទាំងបួន មិនបានបញ្ឈប់ទេ រឹតតែវាយបន្ថែមដោយ​ទាំង​អ្នក​ចូលជួយ ឲ្យរងរបួសផងដែរ។ ករណីនេះ បានធ្វើឲ្យភ្ញាក់ផ្អើល នៅវេលាម៉ោង ២និង៣០នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ នៅក្រោយពេលកើតហេតុ ប្រមាណ​កន្លះ​ម៉ោងមន្រ្តីនគរបាល បានចុះដល់ទីតាំងកើតហេតុ។ ពេលនោះ អ្នកបង្កបានគេចខ្លូន បាត់ស្រមោលសល់តែ​ជន​រងគ្រោះទាំងពីរ។

ក្នុងវាចារទ្រគោះ បោះបោករបស់ស្រ្តីម្ចាស់បន្ទប់ជួល ដែលមានបញ្ហាខាងលើ បានបន្លឺឡើងទាំងពាក្យពេជ្រ​ខ្លាំងៗ​ថា៖ «អញ មិនដែលជួលផ្ទះ ឱ្យពួកអាបាទផ្សារ មីបាទផ្សារអស់នេះទេ» សម្តីអសុរសទាំងនេះ បានបន្លឺ​ឡើង ខណៈដែលមន្រ្តីប៉ុស្តិ៍ផ្សារដើមគរ ហៅអ្នកស្រីទៅសួរនាំ ពីបញ្ហាផ្ទះជួលរបស់គាត់ មានមនុស្សបង្ក​បញ្ហា។

ចំណែកលោក ហាក់ លី ដែលត្រូវជាសាច់ញាតិ របស់ជនរងគ្រោះទីពីរវិញ បានប្រាប់ឱ្យដឹងថាឈ្មោះ ធី វ័យ ជា​សមាជិកម្នាក់ នៅក្នុងសមាគមនកង់បី ហៅកាត់ថាជាភាសាអង់គ្លេស IDEA។ បច្ចុប្បន្ន លោកបានទៅដាក់​ពាក្យ​ប្តឹង នៅប៉ុស្តិ៍ផ្សារដើមគរ រួចហើយ។ លោកបញ្ជាក់ថា ដំបូងឡើយ ក៏គ្មានមន្រ្តីប៉ុស្តិ៍ណា ទទួលពាក្យបណ្តឹង​លោក​ទេ ទោះជាដឹងថា អ្នកដែលប្រព្រឹត្តនៅជិតគ្នាស្គាល់ថា ធ្លាប់បានប្រព្រឹត្តខុសក៏ដោយ តែក្រោយមក ក៏​ទទួល​ពាក្យប្តឹងនោះ ដើម្បីដោះស្រាយជាមួយអ្នកបង្ក ទៅតាមផ្លូវច្បាប់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...