Posts in ‘កម្ពុជា’ Category

ហោ ណាំហុង៖ ផែនទី​មក​ពី​បារាំង​ដូច​គ្នា នឹង​ផែនទី​កម្ពុជា​កំពុង​ប្រើ

ហោ ណាំហុង៖ ផែនទី​មក​ពី​បារាំង​ដូច​គ្នា នឹង​ផែនទី​កម្ពុជា​កំពុង​ប្រើ

លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងអះអាង កាលពីថ្ងៃទី៣ ខែ​កញ្ញា ឆ្នាំ២០១៥នេះថា ផែនទីដែលកម្ពុជា សុំខ្លីចម្លងមកពីប្រទេសបារាំងមកនេះ ធៀបនឹងផែនទី របស់កម្ពុជា​ទាំង​២៦ ផ្ទាំង ឃើញថា មានភាណដូចគ្នាបេះបិទ។

ក្នុងរយៈពេលជាងបួនម៉ោង ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោងជិត១២ ថ្ងៃត្រង់ នាវិមានសន្តិភាព ផែនទីដែលបារាំង ប្រគល់ដល់កម្ពុជា ទាំង២៦ផ្ទាំងនោះ មានមួយផ្ទាំង ជាផែនយូធីអឹម (UTM) ឯ២៥ផ្ទាំងផ្សេងទៀត ជាផែនទី​បោន(Bonne)។ លោក ហោ ណាំហុង ដែលជាប្រធានគណៈកម្មការ ចំពោះកិច្ចសម្របសម្រួល ការងារទទួល និងផ្ទៀងផ្ទាត់ផែនទីដែរនោះ បានថ្លែងពន្យល់ថា៖ «ផែនទីទាំង២៦ផ្ទាំង ដែលបារាំងប្រគល់ឲ្យនេះ ជាផែនទី​ផ្លូវការរបស់បារាំង ដែលគេប្រគល់ឲ្យជាផ្លូវការ។ (...) គេសុខចិត្តប្រគល់មកឲ្យស្ថានទូត បោះត្រាស្ថានទូត​ទៀត... ហើយសរសេរអក្សរដៃថា “ផែនទីនេះ ផ្តល់ឲ្យដោយវិទ្យាស្ថាន ព័ត៌មានភូមិសាស្រ្ត [...]

ទំនាស់​សម្តី​បន្តិច​បន្តូច ស្រាប់​តែ​ប្តី​រត់​ទៅ​ចង​ក​សម្លាប់​ខ្លូន

ទំនាស់​សម្តី​បន្តិច​បន្តូច ស្រាប់​តែ​ប្តី​រត់​ទៅ​ចង​ក​សម្លាប់​ខ្លូន

ហេតុការណ៍បានកើតឡើង នៅវេលាយប់រំលងអាធ្រាត ថ្ងៃទី០២ ចូលមកថ្ងៃទី០៣ ខែកញ្ញានេះ ក្នុងភូមិ​ទួលគោក សង្កាត់ទួលសង្កែរ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ បុរសម្នាក់ ឈ្មោះ ប៉ុន ថន អាយុ២៦ឆ្នាំ និង​មាន​ស្រុក​កំណើត នៅខេត្តកំពង់ចាម បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង បន្ទាប់ពីមានទំនាស់ ជាមួយភរិយា​ខ្លួន​បន្តិចបន្តួច។

ស្រ្តីជាប្រពន្ធ អ្នកស្រី សែម ថេង ដែលធ្វើការជាមួយប្ដី ជាកម្មករផលិតជីធម្មជាតិដូចគ្នានោះ បានប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូថា ដំបូងឡើយប្តីអ្នកស្រី និងក្រុមកម្មករផ្សេងទៀត ប្រមាណ៣នាក់ កំពុងស៊ី​ផឹក​នៅក្នុងរោងចក្រ ជិតកន្លែងស្នាក់នៅ ព្រោះជាថ្ងៃបើកប្រាក់ខែ។ ក្រោយពីផឹកស៊ីបន្តិចបន្តួចនេះ នាងជាប្រពន្ធ បានមកតាមប្តី នៅកំឡុងម៉ោងប្រមាណ ជា២៤យប់  ឱ្យចូលសម្រាក ព្រោះយប់ជ្រៅហើយ។ អ្នកស្រី បាន​និយាយ​ថា៖ «ឈប់ផឹកស្រា ល្មមចូលដេក ហើយបង»។

ក្រោយពីប្រពន្ធមកហៅ លោក ប៉ុន ថន មិនបានទៅ [...]

រថយន្ត​ក្រុង​​ថើប​ម៉ូតូ​ពី​ក្រោយ ខូចខាត​តិច​តួច នៅ​ផ្លូវ​មុន្នីរ៉េត

រថយន្ត​ក្រុង​​ថើប​ម៉ូតូ​ពី​ក្រោយ ខូចខាត​តិច​តួច នៅ​ផ្លូវ​មុន្នីរ៉េត

គ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តរបស់ក្រុមហ៊ុន ភ្នំពេញសូរិយា ដឹកជញ្ជូនអ្នកដំណើរ និងម៉ូតូមួយគ្រឿង បាន​កើតឡើងវេលាម៉ោង១៤ និង៤០ នាទីនាថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០១៥។ យានយន្ដទាំងពី ដែលបើកស្រប​ទិស​គ្នា បានប៉ះពារគ្នា នៅក្នុងភូមិ៧ សង្កាត់វាលវង ខណ្ឌ៧មករា រាជធានីភ្នំពេញ បណ្តាលឲ្យខូចខាតម៉ូតូ​តិចតួច ប៉ុន្តែមិនបានធ្វើឲ្យ នរណាម្នាក់រងរបួសនោះទេ។

មូលហេតុ ដែលបង្កឲ្យរថយន្ត ពាក់ស្លាកលេខភ្នំពេញ 3B-6642 បុកម៉ូតូ ម៉ាកឌ្រីមសេរី ២០១៥ ពណ៍ខ្មៅ ពី​ក្រោយ ដោយសារម៉ូតូ ដែលកំពុងនៅប្រកាន់ស្តាំហើយ បែរជាជែងមកកណ្តាលផ្លូវនោះ។ ខណៈឯរថយន្ដ​វិញ ត្រូវបានប្រុងប្រយ័ត្ន ក៏បានប៉ះម៉ូតូនេះ ពីក្រោយតែម្ដង។

បន្ទាប់ពីកើតមានបញ្ហានេះ សមត្ថកិច្ចបានចុះមកវាស់វែង នៅកន្លែងកើតហេតុ ហើយភាគីទាំងសងខាង បាន​សម្រេចចិត្តសម្របសម្រួលគ្នា ដើម្បីបញ្ចាប់រឿង ដោយភាគីខាងរថយន្ត សុខចិត្តសងសំណង ទៅភាគីខាង​ម៉ូតូ​ដែលខូចខាត៕

ណៃ វ៉ង់ដា៖ ករណី ហុង សុខហួរ មិន​មែន​ជា​បទ​ល្មើស​ជាក់​ស្ដែង

ណៃ វ៉ង់ដា៖ ករណី ហុង សុខហួរ មិន​មែន​ជា​បទ​ល្មើស​ជាក់​ស្ដែង

មន្រ្តីរបស់អង្គការ​ការពារសិទ្ធិមនុស្ស នៅតែចាត់ទុកថា ការចោទប្រកាន់ ការចាប់ខ្លួន និងការឃុំខ្លួនលើលោក ហុង សុខហួរ សមាជិកព្រឹទ្ធិសភា មកពីគណបក្ស សម រង្ស៊ី ជារឿង«នយោបាយ»។ លោក ណៃ វ៉ង់ដា អនុ​ប្រធានក្រុមអង្កេតការសិទ្ធមនុស្ស របស់សមាគមការពារសិទ្ធិមនុស្ស អាដហុក បានបដិសេធការចោទ​ប្រកាន់ របស់អាជ្ញាធរគ្រប់គ្រងដោយរដ្ឋាភិបាល ដែលលើកឡើងថា ការចាប់ខ្លួននោះ ព្រោះជាបទល្មើស​ជាក់​ស្តែង។

លោក ហុង សុខហួរ មន្ត្រីជាន់ខ្ពស់ របស់គណបក្សសង្គ្រោះជាតិ និងជាសមាជិកព្រឹទ្ធសភា មកពី​គណបក្ស សម រង្ស៊ី ដែលសកម្ម ក្នុងការទាមទាឲ្យពិនិត្យឡើងវិញ នូវផែនទីសម្រាប់ ការបោះបង្គោលព្រំដែន កម្ពុជា​-វៀតណាម​នោះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ នូវបទល្មើសចំនួនបី ដោយឡែកៗ​ពី​​គ្នា។ បទល្មើសទាំងបី រួមមាន បទក្លែងឯកសារសាធារណៈ, ប្រាស់ឯកសារសាធារណៈក្លែង និងញុះញង់ ឲ្យ​​ប្រព្រឹត្ត​បទឧក្រិដ្ឋ ជាអាទិ៍ទាក់ទងនឹងផែនទី [...]

សាលា​ឧទ្ធរណ៍​បដិសេធ​ការ​សុំ​នៅ​ក្រៅ​ឃុំ របស់ ហុង សុខហួរ

សាលា​ឧទ្ធរណ៍​បដិសេធ​ការ​សុំ​នៅ​ក្រៅ​ឃុំ របស់ ហុង សុខហួរ

តាមការអះអាង របស់មេធាវីការពារក្តី លោក ជួង ជូងី ជាមួយអ្នកសារព័ត៌មាន មុខសាលាឧទ្ធរណ័កាល​ពីថ្ងៃ​ទី២ ខែកញ្ញា នេះ បានលើកឡើងថា លោកបានស្នើដាក់ប្រាក់២០លានរៀល សម្រាប់ការសុំនៅក្រៅឃុំនេះ តែ​ត្រូវបាន​បដិសេធ។ យ៉ាងណាលោកអះអាងថា លោកនឹងនៅតែបន្ត តាមនីតិវិធីច្បាប់ ជាមួយនឹងការសិក្សា ស្វែងរកការពិភាក្សាគ្នាបន្ថែម នៃក្រុមមេធាវី ថាតើគួរបន្ត ដើម្បីស្នើសុំឲ្យកូនក្តីរបស់លោក បាននៅក្រៅឃុំ រហូត​ដល់ដំណាក់ការ នៃតុលាការកំពូល ឬយ៉ាងណា។

នាសវនាការនៃសាលាឧទ្ធរណ៍ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៥នេះ មិនមានវត្តមានលោក ហុង សុខហួរ ទេ ក្រៅពីសហភាតា (មានមេធាវីច្រើននាក់) របស់លោក រួមមាន លោក ជូង ជូងី, លោក សំ សុគង់ និងលោក កែត ឃី។ ឯប្រធានក្រុមប្រឹក្សាជំនុំជម្រះ មានលោក ឃុន លាងម៉េង និងតំណាងអយ្យការ លោក ហ៊ាន រិទ្ធ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥នេះ សមាជិកព្រឹទ្ធសភា នៃគណបក្ស សម រង្ស៊ី ក៏បាន​ស្នើ​សុំ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...