Posts in ‘កម្ពុជា’ Category

ចៅ​សង្កាត់​សំរោងមិន​ចុះ​ហត្ថលេខា​រឿង​លក់​ដី​មួយ​កន្លែង ដែល​មាន​ប្លង់​កម្មសិទ្ធិ

ចៅ​សង្កាត់​សំរោងមិន​ចុះ​ហត្ថលេខា​រឿង​លក់​ដី​មួយ​កន្លែង ដែល​មាន​ប្លង់​កម្មសិទ្ធិ

ករណីជម្លោះដីធ្លី ដែលម្ចាស់ដើមចង់លក់ហើយ សុំហត្ថលេខាពីចៅសង្កាត់មិនបាននេះ ត្រូវបានអ្នកស្រី ញ៉ឹម សាវឿន នឹងលោក ញឹម វង្ស ជាស្វាមីប្រាប់ឲ្យដឹងថា ដីនេះជាដីកេរ្ត៍ ពីឪពុកម្តាយរបស់ពួកគាត់ ដែលបាន​កាន់​កាប់ អស់ជាច្រើនឆ្នាំមកហើយ ព្រមទាំងមានឯកសារ ប្លង់កាន់កាប់ទទួលស្កាល់ ពីមេភូមិចាស់ រហូតដល់​មេភូមិ​ថ្មីទៀតផង។ ដីទំនាស់នោះ ស្ថិតនៅក្រុមទី០៩ ភូមិសំរោងខាងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានី​ភ្នំពេញ។

អ្នកស្រី ញ៉ឹម សាវឿន បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំហ្វូថា គាត់នឹងគ្រួសារ ត្រូវលក់ដីនេះ ដោយនិយាយ​ថ្លៃ​ត្រូវគ្នា ជាមួយអ្នកទិញរួចរាល់ហើយ តែនៅមិនទាន់បានហត្ថលេខា ពីចៅសង្កាត់សំរោង។ ចៅសង្កាត់ ដែលជា​មន្ត្រីថ្នាក់​មូលដ្ឋាន​រូបនោះ មិនព្រមចុះហត្ថលេខា ព្រោះមានភាគីម្ចាងទៀត មកពីភូមិផ្សេង ដែលត្រូវជាសាច់​ញាតិអ្នកស្រី ចង់បានចំណែកដីនេះដែរ។ ប៉ុន្តែគ្រួសារអ្នកស្រីមិនព្រម ព្រោះអ្នកទាំងនោះ [...]

ហ៊ុន ម៉ាណែត លើក​ពី​ទស្សនៈ​«ទឹក​កន្លះ​កែវ»

ហ៊ុន ម៉ាណែត លើក​ពី​ទស្សនៈ​«ទឹក​កន្លះ​កែវ»

ប្រសិនបើលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សន៍របស់កម្ពុជា ពូកែវោហា និយាយនៅជាប់នឹងមេក្រូ អាច​រហូតបានដល់ទៅ៥ម៉ោង តែម្នាក់ឯងនោះ មើលទៅលោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសរបស់លោក ក៏​ពូកែ​វោហា មិនចាញ់ឪពុករបស់លោកដែរ។ ជាពិសេស ទស្សនៈដែលលោកលើកឡើង ទាក់ទងនឹង«ទឹក​កន្លះ​កែវ» នៅក្នុងកិច្ចសម្ភាសមួយ ទៅឲ្យកម្មវិធីមួយ របស់ទូរទស្សន៍អូស្ត្រាលី «ABC» កាល​ពី​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៥​កន្លងមក។

តបនឹងសំនួរ របស់អ្នកសារព័ត៌មាន អ្នកស្រី «Beverley O’Connor» ដែលសួរថា «ឪពុក​របស់លោក​ដឹកនាំ​ប្រទេស​ អស់​រយៈពេល​៣០​ឆ្នាំ បានរងការ​រិះគន់ថា មានការ​ជិះជាន់ អំពើពុករលួយ និង​បក្សពួកនិយម តើ​​លោក​គិតថា គួរ​មាន​ទស្សនៈ​ផ្សេង​ ពីឪពុកលោក ឬ​យ៉ាងណា​?​»នោះ លោក ហ៊ុន ម៉ាណែត ដំបូងឡើយ បាន​ជ្រើស​រើសយក ការពង្វាងសំនួរ ដោយលើកយកឧទាហរណ៍ ទាក់ទងនឹង«វិទ្យាសាស្ត្រពិត»មួយមកនិយាយ។

លោកបានឆ្លើយនូវឃ្លាដំបូងថា៖ «គ្មាន​ផ្លូវ​ណា [...]

បត់​រថយន្ដ​មិន​ដាក់​ភ្លើង​សញ្ញា ត្រូវ​ម៉ូតូ​បុក

បត់​រថយន្ដ​មិន​ដាក់​ភ្លើង​សញ្ញា ត្រូវ​ម៉ូតូ​បុក

ករណីម៉ូតូបើកបុករថយន្ត ហៃឡែនឌឺ នេះបានកើតឡើងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥នាវេលា ម៉ោង៩ និង៥០ នាទីព្រឹក ត្រង់ចំណុចស្តុបផ្លូវលេខ ២៦១ កែង ១៨២ ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បណ្តាលឲ្យខូចខាតថ្ពាល់រថយន្តខាងមុខ។

តាមសម្តីរបស់ម្ចាស់ម៉ូតូ បានឲ្យដឹងថា គាត់ជិះម៉ូតូប្រភេទ កុបជ្រុងពណ៍ខៀវ មានស្លាក់លេខ ភ្នំពេញ 1K 6089 បានបុកជាមួយ រថយន្តហៃឡែនឌឺ ពាក់ស្លាក់លេខភ្នំពេញ 2AP 0896 នៅពេលដែលរថយន្តនោះ បត់ត្រឡប់មិនបានស៊ីញ៉ូ ធ្វើខូចខាតរថយន្តផ្នែកខាងមុខ។

ក្រោយពេលកើតហេតុ ភាគីទាំងពីរ បានជជែកគ្នាយ៉ាងតឹងសរសៃករ ដើម្បីយកឈ្នះ តែរាងៗខ្លួន។ ប៉ុន្តែ​នៅ​ពេលនោះ ក្រុមមន្ត្រីសមត្ថកិច្ចបានចុះ មកជួយសម្របសម្រួលភាគីទាំងសងខាង កុំមានរឿងវែងជាងនេះ។ ចំណែកខាងម្ចាស់ម៉ូតូ សុខចិត្តយករថយន្តនោះ ទៅជួសជុលដើម្បីបញ្ចាប់រឿង ព្រោះខ្លួនជាជាង ខាង​រថយន្ត​ស្រាប់៕

ប្រើ​ល្បិច​ឲ្យ​ស្ករ​គ្រាប់​រួច​ដោះ​យក​ក្រវឹល អស់​លក្ខ​ត្រូវ​ពលរដ្ឋ​ចាប់

ប្រើ​ល្បិច​ឲ្យ​ស្ករ​គ្រាប់​រួច​ដោះ​យក​ក្រវឹល អស់​លក្ខ​ត្រូវ​ពលរដ្ឋ​ចាប់

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១៣ និង ៣០នាទី រសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៥ នៅចំណុចផ្សារ នគរាជទី២ ស្ថិតក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោសែនជ័យរាជធានី​ភ្នំពេញ។ បុរសជាជនសង្ស័យ ត្រូវបានគេស្គាល់ថាឈ្មោះ ចេង សុជា មានមុខរបរមិនពិតប្រាកដ។

បច្ចុប្បន្ន ជនសង្ស័យ ស្នាក់នៅផ្ទះជួល ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរាជធានីភ្នំពេញ។ មុន​ពេលកើតហេតុ សាក្សីបានឲ្យដឹងថា បុរសអាយុ៤០ឆ្នាំរូបនេះ ជិះម៉ូតូធុនគុបពណ៍ស្លែ នៅតាមផ្លូវលំចូលភូមិ រួចចុះមកលួងលោមក្មេងស្រី ឈ្មោះ អ.ក.ស អាយុ៣ឆ្នាំ។ អ្នកស្រី លឹម ហ៊ុននី វ័យ៣៥ឆ្នាំ ជាអ្នកលក់កាហ្វេ ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ កូនស្រីរបស់គាត់ កំពុងអង្គុយលេង នៅក្រោយផ្ទះ ស្រាប់តែជនសង្ស័យ បានមកដល់ ហើយធ្វើសកម្មភាព លួងលោមដោយឲ្យស្ករគ្រាប់ ទៅនាងញ៉ាំ។

ម្តាយក្មេងស្រីរងគ្រោះបញ្ជាក់បន្ថែមថា កូនអ្នកស្រីមានគ្រឿងប្រើប្រាស់ ជា (ក្រវឹល) ប្រមាណ៥ហ៊ុន [...]

ពីរ​នាក់​រួម​គ្នា​ប្លន់​បាន​សម្រេច តែ​ម្នាក់​បក​ក្រោយ ត្រូវ​ជាប់​ខ្នោះ

ពីរ​នាក់​រួម​គ្នា​ប្លន់​បាន​សម្រេច តែ​ម្នាក់​បក​ក្រោយ ត្រូវ​ជាប់​ខ្នោះ

សកម្មភាពប្លន់យកម៉ូតូឌុបនេះ បានកើតឡើង នៅថ្ងៃទី ០៨ ខែ តុលា ឆ្នាំ២០១៥ វេលាម៉ោង ៦ និង ២៥ នាទី​ព្រឹកស្ថិតនៅជាប់របងព្រះវិហារ គ្រឹស្តសាសនា ក្នុងក្រុមទី ៦ ភូមិដំណាក់ធំបី សង្កាត់ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ ។

តាមប្រភព ពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ បុរសម្នាក់ (ជនទីមួយ) បានហៅម៉ូតូ របស់​គាត់​ជិះពីត្រពាំងថ្លឹង ទៅច្រមុះជ្រូកស្ទឹងមានជ័យ តែពេលដល់គោលដៅ ជននោះបានឲ្យខ្លួន ដឹកត្រឡប់ក្រោយ។ មកដល់កន្លែងកើតហេតុ បុរសចម្លែកបានចុះពីម៉ូតូ ហើយប្រាប់ចាំមួយភ្លែត ដើម្បីខ្លួន ទៅយកឥវ៉ាន់ពីមិត្ត។ ពេលនោះ ជននេះបានដើរចុះដើរឡើង រហូតដល់ជនម្នាក់ទៀត ជិះម៉ូតូមកដល់ បានយកកាំភ្លើង មកផ្ជង់​ម្ចាស់​ម៉ូតូឌុប ឲ្យចេញពីម៉ូតូ​ដោយស្ងៀមស្ងាត់ ហើយយកម៉ូតូឌុបទៅបាត់ ដោយទុកម៉ូតូមួយ ឲ្យជនទីមួយ​ជិះ។

ចំណែកជនទីមួយ ដែលជិះម៉ូតូរបស់ជនទីពីរ ដែលបានដកកាំភ្លើងភ្ជង់ ម្ចាស់ម៉ូតូរងគ្រោះនោះ បានធ្វើ​ដំណើរ​ចេញទៅ បានប្រហែលជា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...