Posts in ‘កម្ពុជា’ Category

សម រង្ស៊ី ថា​លោក​ត្រូវ ហ៊ុន សែន ជួល​ឃាតករ​បរទេស​តាម​សម្លាប់

សម រង្ស៊ី ថា​លោក​ត្រូវ ហ៊ុន សែន ជួល​ឃាតករ​បរទេស​តាម​សម្លាប់

«ដោយសារតែ សម រង្ស៊ី ជាបន្លាធំជាងគេ ក្នុងភ្នែកគាត់ ហ៊ុន សែន កំពុងជួលឃាតករបរទេស ឲ្យប៉ុនប៉ងសម្លាប់ សម រង្ស៊ី នៅប្រទេសបារាំង» នេះ ជាការលើកឡើងដ៏គួរឲ្យភ្ញាក់ផ្អើល របស់លោក សម រង្ស៊ី នៅក្នុងអត្ថបទបង្ហោះនៅលើបណ្ដាញសង្គម ដែលមេដឹកនាំប្រឆាំងរូបនេះហៅថា ជា«ដំណឹងខ្លីៗ»។

ប្រធានចលនាសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួន នៅក្រៅប្រទេសកម្ពុជា ដើម្បីបញ្ជៀសពីការចាប់ខ្លួន ដោយអាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន សែន នោះ បានពន្យល់នៅក្នុងអត្ថបទបង្ហោះនោះថា៖ «កាលពី ៤-៥ ខែមុន ហ៊ុន សែន បាននិយាយជាសាធារណៈថា គាត់នឹងបញ្ជូនភ្នាក់ងារសម្ងាត់របស់គាត់ ឲ្យទៅចាប់ សម រង្ស៊ី នៅឯបរទេស ហើយបញ្ជូន សម រង្ស៊ី ទាំងបង្ខំ និងទាំងលួចលាក់ ទៅប្រទេសកម្ពុជា។ តែឥឡូវនេះ ដោយសារតែគាត់ ជួបភាពទាល់ច្រកនយោបាយ រកដំណោះស្រាយមិនចេញ ទើប ហ៊ុន សែន សម្រេចជួលឃាតករ ឲ្យសម្លាប់ សម រង្ស៊ី តែម្តង។»។

លោក សម រង្ស៊ី បានបន្តឲ្យដឹងទៀតថា៖ [...]

ផៃ ស៊ីផាន ផ្ដល់​ចម្លើយ​ខុស​គ្នា ដើម្បី​ប្រតិកម្ម​តប​អាមេរិក

ផៃ ស៊ីផាន ផ្ដល់​ចម្លើយ​ខុស​គ្នា ដើម្បី​ប្រតិកម្ម​តប​អាមេរិក

មានចង្វាក់ជាច្រើន ដែលលោក ផៃ ស៊ីផាន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី ត្រូវលោតរាំ ក្នុងការឆ្លើយតប​នឹងការថ្លែងឡើង របស់មន្ត្រីផ្លូវការ នៃរដ្ឋាភិបាលសហរដ្ឋអាមេរិក និងប្រទេសធំៗជាច្រើនទៀត ជុំវិញការបោះឆ្នោតជាតិ នីតិកាលទី៦ នៅកម្ពុជា។ ហើយចង្វាក់រាំទាំងនោះ អាចខុសគ្នាទាំងស្រុង រហូតមានកម្រិត ១៨០ឌឺក្រេ ដែលហាក់ដូចជាភាពខុសគ្នា រវាងចង្វាក់រាំក្បាច់ និងចង្វាក់រាំឡាំលាវ។

ប្រតិកម្មភ្លាមៗ របស់រដ្ឋាភិបាល​សហរដ្ឋអាមេរិក ក្នុងថ្ងៃតែមួយនៃការបោះឆ្នោតជាតិ ថ្ងៃទី២៩ ខែកក្កដា បានជំរុញឲ្យមន្ត្រីអ្នកនាំពាក្យ រដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន ចាំបាច់​ត្រូវចេញមុខ​ឆ្លើយតប។ នោះគឺការប្រកាសទាត់ចោលទាំងស្រុង នូវប្រតិកម្មរបស់រដ្ឋាភិបាលអាមេរិក ដោយភ្ជាប់ការទាត់ចោលនោះ ទៅនឹងភាសាហៅរដ្ឋាភិបាលអាមេរិក ថាជា «បរទេស ដែលជាអតីតអាណានិគម មកលើកម្ពុជា ក៏ដូចជាក្រុមដែលតាំងខ្លួន ជាពូជសាសន៍ ដែលមានឧត្តមភាព [...]

បក្ស​ហ្វ៊ុនស៊ិនប៉ិច​លេប​ថ្ម​លេប​គ្រួស នឹង​ចំណាត់ថ្នាក់​ទី២

បក្ស​ហ្វ៊ុនស៊ិនប៉ិច​លេប​ថ្ម​លេប​គ្រួស នឹង​ចំណាត់ថ្នាក់​ទី២

ចាប់ពីការបោះឆ្នោតជាតិ នីតិកាលទី២ ក្នុងឆ្នាំ១៩៩៨មក គណបក្សហ្វ៊ុន​ស៊ីនប៉ិច បានធ្លាក់ខ្លួនរហូត មុននឹងបាត់ខ្លួន សូន្យឈឹងតែម្ដង នៅក្នុងការបោះឆ្នោតជាតិ នីតិកាលទី៥។ តែនៅនីតិកាលទី៦ បើទោះជាគណបក្សមួយនេះ ដឹងថា «លទ្ធផល​នៃ​ការបោះឆ្នោត មិន​បាន​សមស្រប​នឹង​ស្ថានភាព ជាក់ស្តែង​ក៏​ដោយ» តែគណបក្សបានអួតអាង ពីការកើនឡើងនៃការគាំទ្រ ដែលធ្វើឲ្យខ្លួនមានចំណាត់ថ្នាក់ទី២ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា។

នេះ បើតាមសេចក្ដីថ្លែងការណ៍មួយ របស់គណបក្សហ្វុនស៊ីនប៉ិច ដែលចេញផ្សាយកាលពីម្សិលម៉ិញ និងដែលចុះហត្ថលេខា ដោយលោក យូ ហុកគ្រី អនុប្រធានគណបក្ស។ អត្ថបទផ្លូវការនោះ បានសរសេរថា៖ «ទោះបីជា​លទ្ធផល​នៃ​ការបោះឆ្នោត មិន​បាន​សមស្រប​នឹង​ស្ថានភាព ជាក់ស្តែង​ក៏​ដោយ ក៏​យើង​បាន​សង្កេតឃើញថា គណបក្ស​ហ្វ៊ុន​ស៊ីនប៉ិច មាន​សំឡេង​កើនឡើង​ គួរឲ្យកត់សម្គាល់ ដែល​អាច​ឈរ​លំដាប់​លេខ​២ ក្នុងចំណោម​គណបក្ស​នយោបាយ​ចំនួន​២០ ដែល​បាន​ចូលរួម​ [...]

ហ៊ុន សែន ប្រកាស​បង្កើត​រដ្ឋាភិបាល​អាណត្តិ​ទី៦ មុន​កាល​កំណត់

ហ៊ុន សែន ប្រកាស​បង្កើត​រដ្ឋាភិបាល​អាណត្តិ​ទី៦ មុន​កាល​កំណត់

រដ្ឋាភិបាលអាណត្តិថ្មី នឹងត្រូវបង្កើត នៅថ្ងៃទី៦ ខែកញ្ញា ពោលគឺ១៤ថ្ងៃ មុនកាលកំណត់។ នេះ បើតាមការប្រកាស របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីផុតអាណត្តិ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅក្នុង​ជំនួប​ជាមួយ នឹង​កម្មករ​ប្រមាណ​ជា​ជិត ២ម៉ឺន​នាក់ ក្នុង​ខេត្ត​កំពង់ស្ពឺ ក្នុងព្រឹកថ្ងៃពុធ ទី៨ ខែសីហានេះ។

លោក ហ៊ុន សែន បានថ្លែងឲ្យដឹងថា លោក​បាន​ចូលគាល់​ព្រះមហាក្សត្រ កាលពីម្សិលម៉ិញ ដើម្បីទូលថ្វាយ អំពីស្ថានភាពនយោបាយ និងដើម្បី​សុំព្រះរាជទាន ​ពី​ព្រះអង្គ​ទៅលើ​ការកែប្រែ​លក្ខខណ្ឌ នូវ​កាលបរិច្ឆេទ ​ស្ដីពី​ការកោះប្រជុំ​សភា និងការបង្កើតរដ្ឋាភិបាលថ្មី ។

លោកបន្តថា៖ «កាល​មុននេះ យើង​បានគ្រោង​ទុក​ថា ​ការប្រជុំ​សភា​លើកដំបូង ​ធ្វើ​នៅ​ព្រឹក​ថ្ងៃទី១៩ ខែកញ្ញា ​ល្ងាច​ថ្ងៃទី១៩ កញ្ញា ​ចូល​ស្បថ​កាន់តំណែង​។ ព្រឹក​ថ្ងៃទី២០កញ្ញា ​បង្កើត​រដ្ឋាភិបាល​ថ្មី​ ហើយ​ល្ងាច​ថ្ងៃទី២០ ចូល​ស្បថ​កាន់តំណែង។​ [...]

ផែង វណ្ណៈ រង​បណ្ដឹង​ពី​បទ​បរិហាកេរ្តិ៍​ដើម្បី​ទារ​ជំងឺ​ចិត្ត ១០០រៀល

ផែង វណ្ណៈ រង​បណ្ដឹង​ពី​បទ​បរិហាកេរ្តិ៍​ដើម្បី​ទារ​ជំងឺ​ចិត្ត ១០០រៀល

នៅក្នុងពាក្យបណ្ដឹង ដាក់ទៅកាន់អយ្យការ​អមសាលាដំបូង​ខេត្តកណ្តាល កាលពីថ្ងៃទី៧ ខែសីហាម្សិលម៉ិញ ប្រធាន​សមាគម​កម្ពុជា​អភិវឌ្ឍន៍​​សេដ្ឋកិច្ច​​ក្រៅ​ប្រព័ន្ធ លោក លួស សីហា បានសរសេរ​ចោទលោក ផែង វណ្ណៈ ថាបានចេញវីដេអូ បង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន កាលពី​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៨ ដោយបាន​ប្រើពាក្យ​សម្តី​ ជា​លក្ខណៈ​បំផ្លើសការពិត បរិហារកេរ្តិ៍​ ធ្វើ​ឲ្យ​មហាជន​មានការ​ភាន់ច្រឡំ ​អំពី​ភាពត្រឹមត្រូវ​របស់លោក ក៏ដូចជា​ភាពស្របច្បាប់​ របស់​សមា​គម​កម្ពុជា​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ។

លោក លួស សីហា លើកឡើងទៀតថា លោក ផែង វណ្ណៈ បាន​ថែមទាំង​ប្រើពាក្យ​សម្តី​ ជា​លក្ខណៈ​ញុះញង់​ ឲ្យ​អតីត​សមាជិក​របស់​សមាគម​កម្ពុជា​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ប្តឹង​រំលាយ​សមាគម​នេះ​ទៀតផង​។​

ប្រធានសមាគមរូបនេះ បានបញ្ជាក់បន្តថា លោក ផែង វណ្ណៈ បាន​បង្ហោះ​ជា​សាធារណៈ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...