
ហ៊ុន សែន ប្រាប់«ថ្មីៗ»ឲ្យរៀនតាម«Fresh News» និង«ដើមអំពិល»
លោក ហ៊ុន សែន បានថ្លែងរិះគន់ សារព័ត៌មានមួយ ដែលចេញផ្សាយ តាមបណ្ដាញអ៊ិនធើណែត ឈ្មោះ «ថ្មីៗ» ថាសារព័ត៌មាននេះផ្សាយខុស ពីព័ត៌មានអ្វីៗ ដែលទាក់ទងនឹងរូបលោក។ បន្ថែមពីលើនេះ លោក ហ៊ុន សែន បានប្រាប់ឲ្យស្ថាប័នសារព័ត៌មានឯកជន ក្នុងស្រុកមួយនេះ ឲ្យរៀនសូត្រ តាមសារព័ត៌មានក្នុងស្រុក ចំនួនពីរទៀត ដែលល្បីល្បាញថាមាននិន្នាការ លំអៀងទៅរកគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលរបស់លោក។
ថ្លែងនៅចំពោះនិស្សិត ជាច្រើនពាន់នាក់ មកពីសាកលវិទ្យាល័យបញ្ញាជាតិ ដែលត្រូវទទួលសញ្ញាប័ត្រ នៅព្រឹកថ្ងៃចន្ទទី១៩ ខែកញ្ញា ឆ្នាំ២០១៦នេះ នាយករដ្ឋមន្ត្រីកម្ពុជា បាននិយាយរៀបរាប់ថា ក្នុងទូរស័ព្ទដៃរបស់លោក មានកម្មវិធីជាច្រើន ក្នុងនោះមានកម្មវិធី របស់សារព័ត៌មានក្នុងស្រុកមួយចំនួន ដូចយ៉ាង សារព័ត៌មាន «Fresh News» «ដើមអំពិល» «CNC» និងសារព័ត៌មាន «ថ្មីៗ»។
បន្ទាប់មកលោក ហ៊ុន សែន បានថ្លែងថា [...]