Posts in ‘កម្ពុជា’ Category

តុលាការ​ហៅ​ភរិយា​ កែម ឡី ជា​ម្ចាស់​បណ្ដឹង ទាំង​មិន​ទាន់​ប្ដឹង

តុលាការ​ហៅ​ភរិយា​ កែម ឡី ជា​ម្ចាស់​បណ្ដឹង ទាំង​មិន​ទាន់​ប្ដឹង

ចម្ងល់បានផ្ទុះកើតឡើង ទាក់ទងនឹងសមត្ថភាព នៃការបំបែកសំនុំរឿងបាញ់សម្លាប់ លោក កែម ឡី របស់​សាលា​ដំបូងរាជធានីភ្នំពេញ បន្ទាប់ពីដីកាកោះហៅមួយ ទើបនឹងត្រូវបានចៅក្រមស៊ើបសួរ លោក សេង លាង បញ្ជា​ទៅអ្នកស្រី ប៊ូ រចនា ភរិយាលោក កែម ឡី ឲ្យចូលខ្លួន ទៅធ្វើការសាកសួរ នៅថ្ងៃទី១៧ ខែតុលាខាងមុខ។ ការ​ចេញដីកានេះទៀតសោធ បានធ្វើឡើងកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងរយៈពេលជិត៣ខែ ក្រោយ​ពី​ឃាតកម្ម​បានកើតឡើង ហើយបានបញ្ជាក់ថា ជាដីកាលើកទីពីរ និងបានហៅអ្នកស្រី ប៊ូ រចនា ថាជា​«ម្ចាស់​បណ្ដឹង​រប្បវេណី»។

លោក ប៊ូ ចាន់នី បងប្រុសបង្កើតរបស់អ្នកស្រី ប៊ូ រចនា បានថ្លែង​តាមវិទ្យុសម្លេងប្រជាធិបតេយ្យថា គ្រួសារ​លោក មិន​ទាន់​​បាន​ដាក់ពាក្យបណ្ដឹងអ្វី ទាក់ទងនឹងឃាតកម្ម បាញ់សម្លាប់លោក កែម ឡី នៅឡើយ។ លោក ចាន់នី និយាយ​ថា ដីកាកោះហៅលើកទីមួយ ក៏ខាងលោកមិនដែលបានទទួលដែរ។

ការលើកឡើងខាងលើ របស់បងប្រុសរបស់អ្នកស្រី ប៊ូ រចនា [...]

ធី សុវណ្ណថា ប្រកាស​ផ្ដល់​អាហារូប​ករណ៍ ១០០០កន្លែង

ធី សុវណ្ណថា ប្រកាស​ផ្ដល់​អាហារូប​ករណ៍ ១០០០កន្លែង

សិស្ស«ក្រីក្រ»​ចំនួន១០០០នាក់ ទោះប្រឡងជាប់ ឬធ្លាក់បាក់ឌុបក្ដី នឹងមានសំណាង អាចបន្តការសិក្សា នៅ​សាកល​វិទ្យាល័យ«ធំៗ» នៅកម្ពុជាទៀតបាន។ ធ្វើដូចម្ដេច ទើប​ទទួល​បានភ័ព​សំណាង​នេះ? សូមទូរស័ព្ទ ទៅ​កញ្ញា ធី សុវណ្ណថា ជាបន្ទាន់។

ដំណឹងខាងលើនេះ ជាអ្វីដែលគេអាចអានបាន នៅលើទំព័រ​ហ្វេសប៊ុក ​របស់​អតីត​តារាហ្វេសប៊ុករូបនេះ ដែល​រូបនាងផ្ទាល់ ធ្លាប់បរាជ័យជាច្រើនដង ក្នុងការប្រឡងបាក់ឌុប។ កញ្ញា ធី សុវណ្ណថា អតីតអ្នកប្រឆាំង​រដ្ឋាភិបាល​ចេញមុខ បានសរសេរ នៅមុននេះបន្តិចថា៖ «នាងខ្ញុំ ផ្តល់អាហារូបករណ៍១០០០កន្លែង ជូនដល់​សិស្ស​ក្រីក្រ ដែល​ចង់​រៀន​បន្ត (ក្នុង)សាកលវិទ្យាល័យធំៗ នៅរាជធានីភ្នំពេញ»។

អតីតតារាហ្វេសប៊ុក ដែលបានផ្លាស់ប្ដូរជំហរ មកគាំទ្ររដ្ឋាភិបាលលោក ហ៊ុន សែន វិញ បានបញ្ជាក់ទៀតថា អាហា​រូបករណ៍​នេះ មានការបែងចែក៖

- ៤៩០កន្លែង សម្រាប់សិស្សធ្លាក់បាក់ឌុប ដើម្បីអាចទៅរៀនបន្ត យកបរិញ្ញាបត្ររង [...]

នៅ​ទី​បំផុត... កឹម សុខា បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​រួច​ហើយ!

នៅ​ទី​បំផុត... កឹម សុខា បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​រួច​ហើយ!

ទីបំផុតទៅ លោក កឺម សុខា អនុប្រធាន (បច្ចុប្បន្នប្រធានស្ដីទី) គណបក្សសង្គ្រោះជាតិ បានទៅចុះឈ្មោះ​បោះ​ឆ្នោត រួចរាល់ជាស្ថាពរហើយ កាលពីព្រឹក​ថ្ងៃទី០៥ ខែតុលានេះ នៅក្នុងការិយាល័យចុះឈ្មោះ នៃសង្កាត់​ចាក់​អង្រែ​លើ។ ការចុះឈ្មោះនោះ បានធ្វើឡើងបន្ទាប់ពីលោក កឹម សុខា បាន​បង្ខាំង​ខ្លួន​ឯង នៅក្នុងទីស្នាក់ការ​គណបក្ស តាំង​ពី​ច្រើន​ខែ​មកហើយ។

ព្រមទាំងមានអ្នកគាំទ្រ ជាច្រើនរយនាក់ តាមហែហម និងតាមឃ្លាំមើលផង អនុប្រធានគណបក្សប្រឆាំង បាន​ដើរ​ចូល ទៅក្នុងការិយាល័យចុះឈ្មោះ ដែលបានរងការជន់លិចទឹកភ្លៀង តាមរយៈក្ដាបន្ទះ ធ្វើជាស្ពាន​«បណ្ដោះ​អាសន្ន» នៅវេលាម៉ោងប្រមាណ ជា១០ និង១៥នាទី ព្រឹកថ្ងៃទី៥ ខែតុលានេះ។ យ៉ាងណាក៏ដោយ ក៏ការ​ចុះ​ឈ្មោះ​បោះឆ្នោត​របស់លោក បាន​ប្រព្រឹត្តិ​ទៅ ដោយរលូន និង​គ្មាន​ការ​រារាំង ឬការតាមចាប់ខ្លួន ពី​សំណាក់​អាជ្ញាធរ​នោះទេ។

លោក កឹម សុខា មានទីលំនៅពីរកន្លែង មួយស្ថិតក្នុង​សង្កាត់បឹងកក់២ ខណ្ឌទួលគោក [...]

ព្រះអង្គម្ចាស់ ធម្មិកោ ត្រៀម​ខ្លួន​ឲ្យ​ហើយ តែ​ត្រៀម​ធ្វើ​អ្វី?

ព្រះអង្គម្ចាស់ ធម្មិកោ ត្រៀម​ខ្លួន​ឲ្យ​ហើយ តែ​ត្រៀម​ធ្វើ​អ្វី?

តាមពិតទៅ ការបង្ហោះនូវ«ការត្រៀមខ្លួន» នៅលើគណនីហ្វេសប៊ុក របស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ នេះ បានធ្វើឡើង តាំងពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំទៅម៉ិញមកម្លេះ។ តែដោយសារថ្ងៃនេះ ជាខួបមួយឆ្នាំ ទើបព្រះអង្គ​ម្ចាស់​យក​ការបង្ហោះនោះ មកចែករំលែក (Share) ឡើងវិញ នៅមុននេះបន្តិច ដោយសរសេរអមថា៖ «ត្រៀម​ខ្លួន​​ឲ្យ​ហើយ»។

ត្រៀមខ្លួនពីអ្វី និងធ្វើអ្វី? នៅក្នុងសារ ដែលព្រះអង្គបង្ហោះ តាំងពីឆ្នាំមុននោះ បានឲ្យដឹងថា៖ «ខែសីហា ឆ្នាំ​២០១៨: គ.ជ.ប បានប្រកាសជាផ្លូវការថា គណបក្ស សង្រ្គោះជាតិ បានឈ្នេះឆ្នោតហើយ។ យើងត្រៀម​ធន​ធាន​មនុស្ស ដើម្បីដឹកនាំរាជរដ្ឋាភិបាល និងអនុវត្តន៍ការផ្លាស់ប្តូរ ស្របទៅតាមពាក្យសន្យា ជូនប្រជារាស្ត្រ ដែល​ជា​ម្ចាស់​ឆ្នោត។»។

សារនោះ បានសរសេរបន្ត ដោយធ្វើការរៀបរាប់ ជាតួលេខឡើងថា៖

១ - រាជរដ្ឋាភិបាល: ប្រសិនបើយើងទុក ២៥ ក្រសួងដដែល ហើយយើងដាក់រដ្ឋមន្ត្រី ១ រដ្ឋលេខាធិការ ១ [...]

សួន សេរីរដ្ឋា៖ អាចារ្យ A ជា​មេ​ចោរ​កម្រិត A

សួន សេរីរដ្ឋា៖ អាចារ្យ A ជា​មេ​ចោរ​កម្រិត A

គឺ«អាចារ្យ A ហៅ អាចោរ A នោះទេ ដែលវាជា មេចោរកម្រឹត A រហូតដល់​ថ្នាក់​នាយរដ្ឋមន្ត្រី​ស្រុក​ខ្មែរ ក៏​សុខ​ចិត្ត​បំបាក់​មន្ត្រី ដែលខំអនុវត្តន៍ច្បាប់ ដើម្បី​យកចិត្ត អាចោរ A នេះដែរ» នេះជាការឧទានឡើងខ្លាំងៗ របស់​លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ តបទៅលោក សេង ប៊ុនវ៉េង ដែល​បាន​ថ្លែង​​កាល​​ពី​ប៉ុន្មាន​ថ្ងៃ​មុន ប្រមាថ​អ្នកសារព័ត៌មាន ថាជាសត្វត្មាត ឬជាចោរ។

លោក សេរីរដ្ឋា បានថ្លែងដូច្នេះ នៅលើទំព័រហ្វេសប៊ុករបស់លោក ក្នុងនាមលោក​ជាអតីត​អ្នកសារព័ត៌មាន​មួយ​រូប និងបានអះអាងថា លោក​មិន​ដែល​ឃើញអ្នកកាសែតខ្មែរ ដើរលួច ដើរប្លន់ ទ្រព្យរបស់គេទេ បើទោះ​ជា​ពួក​គេ មាននិន្នាការប្រកាន់ ឬមិន​ប្រកាន់​គណបក្ស​នយោបាយក៏ដោយ។ តែ​ផ្ទុយ​ទៅ​វិញ ប្រធាន​គណបក្ស​រូប​នេះ បាន​ថ្លែង​ឡើងថា៖ «សង្គម​ខ្មែរ និង​ពលរដ្ឋខ្មែរ ហែលឆ្លងសមុទ្រទុក្ខ មិនរួចរហូតដល់ថ្ងៃនេះ គឺ​ដោយ​សារតែ ពួក​អាចោរ ពាក់​​ឈ្មោះ អាចារ្យ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...