Posts in ‘កម្ពុជា’ Category

អាជ្ញាធរ​ប្រតិកម្ម រឿង​គោ​អ្នក​ស្រុក​ត្រូវ​ឡាន​គាប​អំពៅ​បោក​សម្លាប់​

អាជ្ញាធរ​ប្រតិកម្ម រឿង​គោ​អ្នក​ស្រុក​ត្រូវ​ឡាន​គាប​អំពៅ​បោក​សម្លាប់​

យ៉ាងហោច គោអ្នកស្រុក នៅក្នុង​ភូមិសាមគ្គី​ ឃុំរស្មីសាមគ្គី ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ ចំនួន៥ក្បាល ត្រូវ​បាន​ក្រុមហ៊ុន​យួនមួយ សម្លាប់ និងធ្វើឲ្យរបួសធ្ងន់ធ្ងរ។ អ្នកស្រុកជាម្ចាស់គោ បានអះអាងថា បុគ្គលិក​របស់​ក្រុមហ៊ុន​នេះ បាន​ប្រើ​រថយន្ដ​សម្រាប់​គាបអំពៅ​ដាក់​លើឡាន ចាប់គាប និងបោកសត្វគោ របស់ពួកគាត់​ម្ដង​មួយ​ក្បាលៗ យ៉ាង​ព្រៃផ្សៃ។ ហេតុការណ៍​ដ៏អាណោចអាធម បានកើតឡើង នៅវេលាម៉ោង ៤និង៤៥ នាទី ទាប​ភ្លឺ កាល​ពីថ្ងៃ​ទី៣ ខែកុម្ភះ ឆ្នាំ២០១៧ម្សិលម៉ិញ។

ម្ចាស់គោ ដែលកំពុងឈរមើលគោ​របស់ខ្លួន ខ្លះស្លាប់ និងខ្លះទៀត របួសដាច់មុខ-ច្រមុះ បាន​រៀបរាប់​ថា រឿងរ៉ាវ​ដ៏​សហាវ​ព្រៃផ្សៃ​របៀប​នេះ មិនមែនទើបតែកើត​ជាលើកទីមួយទេ។ កាលពី​លើក​មុនៗ ក្រុមហ៊ុន​មក​ពី​ស្រុក​យួន​មួយ​នេះ ធ្លាប់បានដេញចាប់សត្វគោ របស់អ្នកស្រុក នៅពេលដែលសត្វគោ​ទាំង​នេះ ចូល​ទៅ​ក្នុង​ចំការ​អំពៅ​របស់​ក្រុមហ៊ុន និងបន្ទាប់មក បានប្រាប់ម្ចាស់គោ ឲ្យយកប្រាក់​មក​លោះ [...]

ហ៊ុន សែន ឪ​បណ្ឌិត!

ហ៊ុន សែន ឪ​បណ្ឌិត!

ដើម្បីបញ្ជាក់ថា លោកមានពូជពង្សវង្សត្រកូល ជាអ្នកចេះដឹងដ៏ខ្ពង់ខ្ពស់ លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា តែង​ថ្លែង​លើក​ឡើង​​ជា​ច្រើនដង ពីសញ្ញាប័ត្របណ្ឌិត ដែលកូនរបស់លោកទទួលបាន។ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បត្តិ៍​នេះ នាយករដ្ឋមន្ត្រី​កម្ពុជា ដែលមិនរង្គើខ្លួន​ពី​តំណែង តាំងពី​ជាង​៣ទសវត្សន៍​មក បាន​ឆ្លៀត​ឱកាស នៃការគម្រាមជាពាក្យសំដី ទៅកាន់អ្នកវិភាគ​នយោបាយ វ័យចំណាស់​ម្នាក់ គឺ​លោក​បណ្ឌិត មាស នី ​នោះ ដើម្បី​តាំង​ខ្លួន​លោក ជា​«ឪបណ្ឌិត» ព្រោះលោកមានកូន ជាបណ្ឌិត​យ៉ាង​ហោច២នាក់។

បុរសខ្លាំងកម្ពុជា បានថ្លែងដូច្នេះ នៅចំពោះនិស្សិត​រាប់សិបនាក់ ក្នុងពិធីចែក​សញ្ញាប័ត្រ​មួយ នៃ​សាកល​វិទ្យា​ល័យ​ជាតិ​គ្រប់គ្រង។ លោកបានលើកឡើងថា៖ «នែលោក មាស នី ខ្ញុំផ្តាំទៅលោក។ លោក​ឲ្យ​ល្មមៗ​បាន​ហើយ ខ្ញុំ​ចេះ​ដែរ​តើ ព្រោះ​ខ្ញុំ​​ឪបណ្ឌិ​តដែរតើ ខ្ញុំមិនអួតខ្លួនឯងទេ ប៉ុន្តែកូនខ្ញុំ​វាមានបណ្ឌិត ហើយ​បណ្ឌិត​ហ្នឹង​​ប្រហែល​ជា​មិន​​អន់ [...]

សម រង្ស៊ី៖ ជន​ឧក្រិដ្ឋ​ពីរ​នាក់​នេះ អត់​​ហ៊ាន​ប្ដឹង​ខ្ញុំ​រឿង ក៥ ទេ

សម រង្ស៊ី៖ ជន​ឧក្រិដ្ឋ​ពីរ​នាក់​នេះ អត់​​ហ៊ាន​ប្ដឹង​ខ្ញុំ​រឿង ក៥ ទេ

សង្គ្រាម​«ពាក្យ​សំដី» ដែលអាចផ្ទុះឡើង ​ខ្លាំង​ជាង​ភ្នំភ្លើងផ្ទុះ។ នៅចំពោះការព្រមាន របស់លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ជុំវិញការរឹបអូសទ្រព្យសម្បត្តិ និងការបិតបញ្ចប់​ជីវិតនយោបាយ របស់មេដឹកនាំប្រឆាំង នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ លោក សម រង្ស៊ី នៅតែបន្តសរសេរ​វាយ​ប្រហារ​បន្ថែម​ទៀត ទៅលើលោក ហ៊ុន សែន និង​មេ​ដឹកនាំ​គណបក្ស​ប្រជាជនមួយរូបទៀត គឺលោក ហេង សំរិន ដោយបានហៅមេដឹកនាំ​ទាំង​ពីរ​រូប ថា​ជា​«ជន​ឧក្រិដ្ឋ» ដែល​មិន​ហ៊ាន​ប្ដឹង​រូប​លោក ទាក់ទងនឹងព្រឹត្តិការណ៍ «ផែនការ ក៥ (រវាងពី​ឆ្នាំ១៩៨៤ មក​ទល់​នឹង​ឆ្នាំ១៩៨៨)» នោះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក សម រង្ស៊ី បាន​អះអាង​ថា លោក ហ៊ុន សែន និង​លោក ហេង សំរិន បាន​ប្ដឹង​លោក តែ​ពី​«រឿង​កំប៉ិចកំប៉ុក អត់បានការ»​ប៉ុណ្ណោះ។

លោក សម រង្ស៊ី បានសរសេរដូច្នេះ នៅលើទំព័រ​ហ្វេសប៊ុក​របស់​លោក កាលពី​ល្ងាច​ម្សិលម៉ិញ ថា៖ «បន្ទាប់​ពី​ខ្ញុំ​បាន​ចោទ​ពួក​គាត់ថា ជាជនឧក្រិដ្ឋ [...]

សម រង្ស៊ី ថា ហ៊ុន សែន រក​រឿង​កាន់​តែ​«សាហាវ»

សម រង្ស៊ី ថា ហ៊ុន សែន រក​រឿង​កាន់​តែ​«សាហាវ»

បន្ទាប់ពីការព្រមានខ្លាំង របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង របស់កម្ពុជា តាម​រយៈ​ឧគ្ឃោសនា​សព្ទ នៃ​រដ្ឋសភា​ជាតិ កាលពី​ព្រឹក​ថ្ងៃ​អង្គារនេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍ ចាត់ទុកការព្រមាមនោះ ថាជាការគម្រាមកំហែង ដែល​បង្ហាញ​ពីភាពស្លន់ស្លោ របស់លោក ហ៊ុន សែន និងពី​ភាព​ជ្រួលច្របល់ របស់គណបក្ស​កាន់​អំណាច​សព្វថ្ងៃ ដោយខ្លាច​ការ​ចាញ់​ឆ្នោត នា​ពេល​ខាង​មុខ។

ពីរដ្ឋធានី​ប៉ារីស ប្រទេសបារាំង កន្លែងដែល​លោក កំពុងរស់នៅ​និរទេសខ្លួន ដើម្បី​គេច​ចេញ ពី​ការ​ចាប់​ខ្លួន របស់​អាជ្ញាធរ​កម្ពុជា ទាក់​ទងនឹង​សាល​ក្រម​​ចូល​​ជាស្ថាពរ​មួយ របស់តុលាការកម្ពុជា ប្រធាន​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ នៅកម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​នេះ ដោយ​បាន​ផ្ញើរ​​ទៅ​​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ដោយ​បាន​បង្ហោះ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោកផង។

លោក សម រង្ស៊ី បានសរសេរថា៖ [...]

វិទ្យុ ABC៖ មិន​មាន​នាំ​ចូល​ទឹក​ដោះ​គោ​ប្រភេទ​នេះ មក​ទៀត​ទេ!

វិទ្យុ ABC៖ មិន​មាន​នាំ​ចូល​ទឹក​ដោះ​គោ​ប្រភេទ​នេះ មក​ទៀត​ទេ!

នៅចំពោះ ការបង្ហោះផ្សាយ របស់ក្រុមអ្នកប្រើប្រាស់បណ្ដាសញសង្គម ស្ដីពីការនាំចូល ចូលមក​ក្នុង​ប្រទេស​កម្ពុជា នូវ​ផលិតផល​«ទឹកដោះគោ»​ម្យ៉ាង ដែលទទួលបានការអនុគ្រោះ ក្នុងការផលិត​នៅ​ក្នុង​ប្រទេស​ថៃ​នោះ វិទ្យុ​ផ្សាយ​សម្លេង «ABC» របស់​លោក សេង ប៊ុនវ៉េង ហៅអាចារ្យ «A» បាន​សម្រេច​ចិត្ត ចេញមុខ​ធ្វើ​ប្រតិកម្ម។ ជាប្រតិកម្មខ្លី ដោយ​មានអម​មកជាមួយ នូវវីដេអូបកស្រាយ ដែលប្រធានវិទ្យុមួយនេះ ធ្លាប់​បាន​ធ្វើ​ តាំង​ពីថ្ងៃ​ទី១៣ ខែ​០៨ ឆ្នាំ២០១៦។ ប៉ុន្តែ​ នៅប៉ុន្មានម៉ោង​ក្រោយ វិទ្យុនេះ បានចេញ​មកបកស្រាយ​​បន្ថែមទៀត នៅ​ក្នុង​កម្មវិធី​​ផ្សាយ​ផ្ទាល់​របស់ខ្លួន។​

វិទ្យុ «ABC» បាន​សរសេរ នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់ខ្លួន ថា៖ «សូមបញ្ជាក់ថា បច្ចុប្បន្ននេះមិនមាននាំចូល [នូវ]ទឹក​ដោះ​គោ​ប្រភេទនេះ មក [ក្នុងប្រទេសកម្ពុជា] ទៀតទេ»។

វីដេអូបទយកការណ៍ របស់ទូរទស្សន៍ថៃ ឈ្មោះ «Thai PBS (Thai Public Broadcasting Service)» [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...