Posts in ‘កម្ពុជា’ Category

ឃាតកម្ម កែម ឡី៖ សាលក្រម​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី២៣ មិនា

ឃាតកម្ម កែម ឡី៖ សាលក្រម​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី២៣ មិនា

ដូចការគ្រោងទុក សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះ នៅព្រឹកថ្ងៃទី១ ខែមិនានេះ ទៅ​លើ​ករណី​ឃាតកម្ម បាញ់សម្លាប់លោក កែម ឡី អ្នកស្រាវជ្រាវផ្នែកសង្គម ដែលបានកើតឡើង ផ្អើល​អស់​កណ្ដាល​រាជធានី ភ្នំពេញ កាលពី​ខែ​កក្កដា​កន្លងទៅ។​ តែគេត្រូវរង់ចាំរយៈពេល ជាង២០ថ្ងៃទៀត ដើម្បីដឹង​ពី​សាល​ក្រម​សម្រេច ចេញ​ពី​សវនាការ​​កាត់ទោស​មួយ​នេះ ដែលពោរពេញ​ដោយក្ដី​មន្ទិល។

លោក អឿត​ អាង​ ហៅ ​ជួប​ សំលាប់​ ដែលរងការចោទប្រកាន់ ថាជា​អ្នក​បាញ់​សម្លាប់​ លោក​​បណ្ឌិត ​កែម​ ឡី​ នោះ​ ត្រូវ​បាន​នាំខ្លួន មកក្នុងអង្គជំនុំជម្រះ ដើម្បីធ្វើការ​សាកសួរ នៅក្នុងសវនាការ ដែលបានចាប់ផ្ដើម​តាំង​ពី​ម៉ោង ៨ព្រឹក និង​បាន​បញ្ចប់ទៅ នៅវេលាម៉ោង​ប្រមាណជា ១រសៀល ថ្ងៃនេះដដែល ដោយ​មាន​លោក​ យុង​ ផានិត ជា​មេធាវី​​ការពារ​​ក្ដី ឲ្យជនជាប់ចោទ។

គ្មានការបញ្ចាំង រូបភាពច្បាស់ៗ នៃកាម៉េរ៉ាសុវត្ថិភាពទេ...

បុរសដាក់រហស្សនាម [...]

ហ៊ុន សែន ហាម​បញ្ចេញ​មតិ​រំខាន លើ​ទំព័រ​ហ្វេសប៊ុកលោក

ហ៊ុន សែន ហាម​បញ្ចេញ​មតិ​រំខាន លើ​ទំព័រ​ហ្វេសប៊ុកលោក

នៅពេល​ដែលការបញ្ចេញមតិយោបល់ របស់ក្រុមអ្នកមិនស្រប នឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ក្លាយ​ជា​ការ​រំខាន... ពួកគេ​ទាំង​នោះ ត្រូវបានលោក ហ៊ុន សែន សរសេរ​ព្រមានថា នឹង«ពុំមានលទ្ធភាព» ចូល​ទៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ របស់លោកទៀតទេ។ សំណេរព្រមាននោះ ត្រូវបានធ្វើឡើង កាលពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ ដោយ​បាន​ពន្យល់​បន្ថែម ប្រៀបធៀប​ការហាមប្រាមនេះ ទៅនឹងទំព័រ​ហ្វេសប៊ុក របស់​មេដឹកនាំ​​​នយោបាយ​​ផ្សេង​ទៀត ដែល​លោក ហ៊ុន សែន អះអាង​ថា «មិនដែល​ឃើញ​ឆ្លើយតប ជាមួយ​អ្នកណា ជាពិសេស​អ្នក​គាំទ្រ​របស់​ខ្លួន»។

នាយករដ្ឋមន្ត្រី បីទសវត្សន៍ជាងរបស់កម្ពុជា បានសរសេរ នៅក្នុងផ្នែកដាក់យោបល់ នៃទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​ របស់​លោក​ដូច្នេះ​ថា៖ «អ្នក​ចូល​មករំខាន ក្នុង Page របស់ខ្ញុំ នឹងពុំមានលទ្ធភាព​ចូល​មកទៀតទេ។ ខ្ញុំ​មាន​មនុស្ស​ច្រើន​លាន​នាក់ ឆ្លងឆ្លើយ​ជាមួយ​ខ្ញុំ​គ្រប់គ្រាន់​​ហើយ។ មិនបាច់អស់លោក ចូលមកបញ្ចេញ​មតិអ្វី [...]

សួន សេរីរដ្ឋា ដៀមដាម​ដាក់​បក្ស... ដែល​ពូកែ​ជេរ​ដៀល!

សួន សេរីរដ្ឋា ដៀមដាម​ដាក់​បក្ស... ដែល​ពូកែ​ជេរ​ដៀល!

តាមពិតទៅ រឿងរ៉ាវអួតអាង រវាងគណបក្សនយោបាយនីមួយៗ ដោយតាំងខ្លួនថា ជាគណបក្សដែលអស្ចារ្យ មានកម្មវិធី ឬយន្ដការនយោបាយ ដើម្បីជួយដោះស្រាយបញ្ហា ជូនពលរដ្ឋ ឬជូនប្រទេសជាតិ ដោយប្រការបែបណានោះ មិនមែនជារឿងថ្មីទេ។ តែរឿងដែលប្លែក គឺប្រធានគណបក្សថ្មីមួយ ដែលទើបនឹងបង្កើត ចាប់ពីឆ្នាំ២០១៥មកនោះ បានចាត់គណបក្សទាំងឡាយ ដែលកើតឡើង នៅមុនឆ្នាំ២០១៥ ថាមានបីក្រុម និងមិនមានលក្ខណៈសម្បត្តិ​ល្អល្អះ ដូចគណបក្សខ្លួន។

លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានសរសេររៀបរាប់យ៉ាងដូច្នេះ នៅមុននេះបន្តិច ដោយបរិហារក្រុមគណបក្សនយោបាយ ទាំងបីនោះ មានដូចតទៅ៖

១) អាមួយក្រុម ធ្វើបាបពលរដ្ឋខ្មែរគ្នាឯង លើកយួនជាចៅហ្វាយ
២) អាមួយក្រុម ប្រមូលយករូបភាព និងសកម្ម(ភាព) ដែលគេធ្វើបាបពលរដ្ឋ យកទៅផ្សាយលក់យកលុយ នៅក្រៅប្រទេស និង
៣) អាមួយ(ក្រុមទៀត) គិតតែពីជេរដៀល ពលរដ្ឋដែលគេធ្វើបាបនោះថែមថា ល្ងង់ ថាភ្លើ ថាឈាមថោក... [...]

ហ៊ុន ម៉ាណែត ទទួល​ស្គាល់​មាន​ជំនួយ​ការ​ច្រើន​ជាង​២០នាក់

ហ៊ុន ម៉ាណែត ទទួល​ស្គាល់​មាន​ជំនួយ​ការ​ច្រើន​ជាង​២០នាក់

ខុសគ្នាបន្តិច ត្រង់ថា «បុគ្គលិក មន្ត្រីរាជការ» រាប់សិបពាន់ម៉ឺននាក់ នៅក្នុងអង្គភាព ឬស្ថាប័ន​រដ្ឋ​នីមួយៗ​នោះ​ គ្មាន​ការ​តែងតាំង ឲ្យ​ក្លាយ​ជា​«ជំនួយការ» ដោយ«អនុក្រិត្យ» ចុះហត្ថលេខា​​ដោយលោក ហ៊ុន សែន ដូច​«ជំនួយ​ការ»​ទាំង​២២រូប របស់​លោក​ ហ៊ុន ម៉ាណែត មេបញ្ជាការ​នៃ​មេបញ្ជាការដ្ឋាន​​ជាតិ​​កម្លាំង​​ពិសេស​ ប្រឆាំង​​​ភេរវកម្ម ​នៃ​​​គណៈ​កម្មាធិការ​​​ជាតិ ​ប្រឆាំង​​​ភេរវកម្ម​ ដែល​ហៅ​កាត់​ថា «គ.ជ.ប.​ភ» នោះឡើយ។

តែសម្រាប់លោក ហ៊ុន ម៉ាណែត បុរសមានភ័ពសំណាង ពាក់ផ្កាយបី អាយុ៣៩ឆ្នាំ និង​ជា​កូន​ប្រុស​ច្បង របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន វិញ បាន​ចាត់​ទុកថា រាល់បុគ្គលិក មន្ត្រីរាជការ​ទាំងឡាយ នៅក្នុង​អង្គភាព ឬ​ស្ថាប័ន​រដ្ឋ​មួយ គឺ​សុទ្ធ​តែ​ជា​«ជំនួយការ»​របស់​មេដឹកនាំ​អង្គភាព ឬស្ថាប័ននោះរួចជាស្រេច។ ការ​លើក​ឡើង​របស់​លោក ត្រូវ​បាន​ធ្វើ​ឡើង ក្នុងសារមួយ បង្ហោះលើបណ្ដាញសង្គម​ក្នុងព្រឹកនេះ ទទួល​​ស្គាល់​ថា [...]

ហ៊ុន សែន ធ្លាប់​តែងតាំងមន្ត្រីយោធា​២២រូប ធ្វើជា​ជំនួយការ​ឲ្យ​កូន​ប្រុស

ហ៊ុន សែន ធ្លាប់​តែងតាំងមន្ត្រីយោធា​២២រូប ធ្វើជា​ជំនួយការ​ឲ្យ​កូន​ប្រុស

មន្ត្រីយោធានជាន់ខ្ពស់ ចំនួន២២នាក់នោះ មិនមែនជាជំនួយការ ឲ្យស្ថាប័ន​បញ្ជាការដ្ឋានទេ តែជា​ជំនួយ​ការ​ផ្ទាល់ របស់​មេបញ្ជាការ នៃមេបញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ ប្រឆាំង​ភេរវកម្ម ​នៃ​គណៈកម្មាធិការ​​ជាតិ ​ប្រឆាំង​​ភេរវកម្ម​ ដែល​ហៅ​កាត់​ថា «​គ.ជ.ប.​ភ»។​ នេះ បើតាមអនុក្រិត្យមួយ ចុះហត្ថលេខាដោយលោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០១៤ កន្លងមក។

មានចំងល់មួយ បានសួរឡើងថា ចុះលោកមេបញ្ជាការ ដែលពោរពេញ ដោយភ័ពសំណាងរូបនោះ ជា​នរណា? គឺជាលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោក ហ៊ុន សែន នោះតែម្ដង។ នេះ គ្រាន់តែ​ជា​ជំនួយ​ការ នៅ​ក្នុង​តំណែង​​ជា​មេ​បញ្ជាការ នៃបញ្ជាការដ្ឋានជាតិ កម្លាំងពិសេស ប្រឆាំងភេរវកម្ម​ប៉ុណ្ណោះ ប៉ុន្តែ​បុរស​ពាក់​ផ្កាយ ៣ ​អាយុ​៣៩ឆ្នាំ (នៅកម្ពុជា​អាយុ​៤០ឆ្នាំ) ម្នាក់នេះ មានមុខតំណែង​ដល់ទៅ ៥ផ្សេងទៀត នៅក្នុងក្រសួង​ការពារ​ជាតិ។

បើសរុបមុខតំណែងទាំង៦ របស់លោក ហ៊ុន ម៉ាណែត [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...