Posts in ‘កម្ពុជា’ Category

ក្រសួង​ការងារ​ថ្កោល​ទោស សម រង្ស៊ី ដែល​ថា​អាជ្ញាធរ​មិន​ឲ្យ​កម្មករ​ទៅ​បោះ​ឆ្នោត

ក្រសួង​ការងារ​ថ្កោល​ទោស សម រង្ស៊ី ដែល​ថា​អាជ្ញាធរ​មិន​ឲ្យ​កម្មករ​ទៅ​បោះ​ឆ្នោត

លោក សម រង្ស៊ី មេដឹកនាំប្រឆាំងធំជាងគេ​នៅកម្ពុជា ដែលសេចក្ដីប្រកាសព័ត៌មាន ហៅលោកថា ជា​«ទណ្ឌិត»​នោះ «តែងតែយកបងប្អូនកម្មករ-នយោជិត ជាឈ្នាន់នយោបាយរបស់ខ្លួន និងដើរញុះញង់បំផុស​បាតុកម្មហិង្សា​​ខុស​ច្បាប់ និងបានអំពាវនាវ ឲ្យសហគមន៍អ៊ឺរ៉ុប ឈប់ទិញសម្លៀកបំពាក់ពីកម្ពុជា ព្រមទាំងអំពាវនាវមិន​ឲ្យ​ក្រុមហ៊ុន​អន្តរជាតិ មកធ្វើវិនិយោគ នៅកម្ពុជាទៀតផង»។

ឃ្លាខាងលើនេះ ជាការដកស្រង់ប្រយោគចុងក្រោយ នៃតាមសេចក្ដីប្រកាសថ្កោលទោសមួយ ដែល​ចេញ​ផ្សាយ​ ដោយ​ក្រសួង​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃទី៣១ ខែឧសភានេះ ដើម្បីប្រតិកម្ម​ទៅនឹង​ការ​លើក​​ឡើង របស់​លោក សម រង្ស៊ី ដែលបានថ្លែង​នៅក្នុង​វីដេអូ​មួយ បង្ហោះលើទំព័រ​ហ្វេសប៊ុករបស់លោក កាល​ពី​ម្សិល​ម៉ិញ អះអាង​ថា អាជ្ញាធរ​មិនអនុញ្ញាត​ឲ្យកម្មករនយោជិត ទៅ​បោះឆ្នោត​ជ្រើសរើស​​ក្រុមប្រឹក្សា ឃុំ-សង្កាត់ នៅថ្ងៃ​អាទិត្យ​ខាងមុខ។

នៅក្នុងវីដេអូ [...]

ខឹម វាសនា ព្រមាន​អតីត​សមាជិក​«រក​កន្លែង​ងាប់​ហើយ»

ខឹម វាសនា ព្រមាន​អតីត​សមាជិក​«រក​កន្លែង​ងាប់​ហើយ»

បើរាប់ពីថ្ងៃទី១៩ ខែឧសភាមក «វិន័យ»ដ៏ពិសេសមួយ របស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលហាមសមាជិក និងអ្នកគាំទ្រ កុំឲ្យធ្វើការតបតរ ជាមួយក្រុមអតីតសមាជិករបស់គណបក្ស មានសុពលភាពអនុវត្តន៍ ត្រឹមតែ១សប្ដាហ៍ជាងប៉ុណ្ណោះ។ ព្រោះថ្ងៃនេះ លោក ខឹម វាសនា ខ្លួនលោក គឺជាអ្នកឆ្លើយឆ្លង​ដោយផ្ទាល់ ទៅកាន់លោក អោក វ៉េត អតីត​អគ្គលេខាធិការ​របស់​គណបក្ស ដោយព្រមាន​អតីតសមាជិករូបនោះ ថា​កំពុង​«រក​កន្លែង​ងាប់» និង​«វាស់​បង្រួម​ដីដើរ» ដោយហេតុ«តាំង​ខ្លួន​ជាសត្រូវ នៃសេចក្ដីល្អ»។

លោក ខឹម វាសនា បានសរសេរដូច្នេះ នៅមុននេះបន្តិច លើបណ្ដាញសង្គមថា៖ «បង វ៉េត រកកន្លែងងាប់ហើយ។​ [គាត់]វាស់បង្រួមដីដើរហើយ​ [ព្រោះ]តាំងខ្លួនជាសត្រូវនៃសេចក្តីល្អ​ តើមានទីឈរធំប៉ុណ្ណាទៅ?​»។

សំណេរឆ្លើយឆ្លងដោយផ្ទាល់ ទៅកាន់អតីតសមាជិកដូច្នេះ [...]

សមាជិក​សភា​អាស៊ាន​បារម្ភ ចំពោះ​បរិយាកាស​បោះឆ្នោត​នៅ​កម្ពុជា

សមាជិក​សភា​អាស៊ាន​បារម្ភ ចំពោះ​បរិយាកាស​បោះឆ្នោត​នៅ​កម្ពុជា

តាមរយៈសេចក្ដីថ្លែងការណ៍មួយ ដែលចេញផ្សាយនៅថ្ងៃនេះ សមាជិសភាអាស៊ាន ដែលហៅកាត់ជាភាសាអង់គ្លេស «APHR» បានសម្ដែងក្ដីបារម្ភរបស់ពួកគេ នៅចំពោះការគម្រាមកំហែង ដែលត្រូវបានធ្វើឡើង ម្ដងហើយម្ដងទៀត ដោយសមាជិកជាន់ខ្ពស់ របស់គណបក្សកាន់អំណាច នៅមុនការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ ឈានមកដល់ នៅថ្ងៃអាទិត្យខាងមុខ ក្នុងប្រទេសកម្ពុជា។

កាលពីប៉ុន្មានសប្ដាហ៍មុន នាយករដ្ឋមន្ត្រី-​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន បាន​ព្រមាន​​​ថា លោក​សុខចិត្ត​ឲ្យ «ផ្ទុះសង្គ្រាម ក៏ផ្ទុះទៅចុះ» តែ​លោក​ត្រូវ​​បង្ក្រាប​​ឲ្យ​បាន ទោះក្នុងតម្លៃ​ណា​​ក៏ដោយ ប្រឆាំង​​នឹង​ចលនា​ណា​ក៏ដោយ [...]

CNRP អំពាវនាវ​ឲ្យ​កម្មករ-​និយោជិត ចេញ​ទៅ​បោះឆ្នោត

CNRP អំពាវនាវ​ឲ្យ​កម្មករ-​និយោជិត ចេញ​ទៅ​បោះឆ្នោត

គណបក្សប្រឆាំងធំជាងគេ នៅក្នុងប្រទេសកម្ពុជា បានចេញសេចក្ដីអំពាវនាវមួយច្បាប់ នៅថ្ងៃនេះ ជូនទៅដល់បណ្ដាកម្មករ-និយោជិត ឲ្យចេញទៅបោះឆ្នោត ក្នុងថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងប្រព្រឹត្តិទៅថ្ងៃអាទិត្យ ទី៤ ខែមិថុនា ប៉ុន្មានថ្ងៃខាងមុខនេះ។

នៅក្នុងលិខិត ដែលបាបធ្លាក់ មកដល់ដៃអ្នកសារព័ត៌មាន នៅប៉ុន្មាននាទីមុននេះ គណបក្សសង្គ្រោះជាតិ បានសរសេរផ្ដល់ក្ដីសង្ឃឹម លើការបោះបង់«ពេលវេលា ថវិកា និងស្មារតីរបស់បងប្អូន កម្មករ កម្មការិនី នយោជិតទាំងអស់ ក្នុងការជន្នះទៅបោះឆ្នោត នៅតាមទីកន្លែង ដែលបងប្អូនបានទៅចុះឈ្មោះបោះឆ្នោត ក្នុងពេលកន្លងមក ទោះនៅឆ្ងាយក្ដី ជិតក្ដី» និងទោះជានយោជក «មិនអនុញ្ញាតច្បាប់​​ឈប់សម្រាក​គ្រប់គ្រាន់ សម្រាប់បងប្អូន ទៅបោះឆ្នោតក៏ដោយ»។

សេចក្ដីអំពាវនាវ ដែលមានចុះហត្ថលេខា ដោយលោក កឹម សុខា ប្រធានគណបក្ស បានហៅការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤នេះ [...]

«លោក​យាយ​ត្រៀម​ឲ្យ​កូន​ចៅ​សង​បំណុល ដែល ហ៊ុន សែន ដើរ​ជំពាក់​គេ​ទៅ»

«លោក​យាយ​ត្រៀម​ឲ្យ​កូន​ចៅ​សង​បំណុល ដែល ហ៊ុន សែន ដើរ​ជំពាក់​គេ​ទៅ»

ជាមួយនឹងកម្មវិធីដ៏ពិសេស ដែលដូនចាស់ត្រូវបានគេនាំ ឲ្យចូលទៅជួបលោក ហ៊ុន សែន ដល់គេហដ្ឋានរបស់លោកនោះ លោកយាយ យិត សាមុត បានមានឱកាស ថតរូបអោបថើប ជាមួយលោក ហ៊ុន សែន យ៉ាងស្និតស្នាល និងត្រូវបានលោកនាយករដ្ឋមន្ត្រី ហៅលោកយាយថា «អ្នកម៉ែ»។ លោក ហ៊ុន សែន បានសរសេរ នៅលើទំព័រហ្វេសប៊ុក​របស់​លោក​ថា៖ «ម្សិលមុិញ ខ្ញុំបានបំពេញបំណង របស់អ្នកម៉ែ យិត សាមុត ដែលមានបំណងជួបខ្ញុំ មុនពេលគាត់ចែកឋាន។ ពេលជួប ខ្ញុំសង្កេតឃើញចំណុចខ្លះ ដូចម្តាយរបស់ខ្ញុំ នៅត្រង់អ្នកណានិយាយអីនិយាយទៅ តែមិនភ្លេចម្លូរស្លា និងចុកថ្នាំនោះឡើយ។»។

ពិតមែនហើយ លោកយាយ យិត សាមុត ដែលអង្គុយ នៅក្នុងរថយន្ដដ៏ទំនើបមួយ បានចុកថ្នាំម្លូរស្លារ និងបានឆ្លើយតប ទៅនឹងការសាកសួរ របស់អ្នកថតវីដេអូថា៖ «ត្រូវតែចាឡាញ់ (ស្រឡាញ់) បងសែន (លោក ហ៊ុន សែន)! អត់ចាឡាញ់ អាយូសខ្លី! ចាឡាញ់បងសែនកាលណា អាយូសវែងកាលហ្នឹង។ (...) មានតាំងពីមន្ទីរពេទ្យ មានតាំងផ្លូវថ្នល់ តាំងពីស្ពាន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...