Posts in ‘សំណើច’ Category

«បាញ់​ប្រហារ​ជីវិត»​នៅ​តាម​ដង​ផ្លូវ... ធ្វើ​ឲ្យ​ផ្ទុះ​សំណើច

ក្រុមយុវជនទាំងចិននេះ បានបង្កើតជាឈុតឆាក«លួចថត» ធ្វើដូចជាការប្រហារជីវិត ឬការបាញ់បោះឆៅៗ សម្លាប់មនុស្សឆៅៗ នៅនឹងមុខអ្នកដំណើរទាំងឡាយ។ មិនមែនតែម្ដងពីរនោះទេ តែការបង្កើតឈុតឆាកនេះ ត្រូវបានយុវជនខិលៗទាំងនេះ នៅតាមកន្លែងជាច្រើន ដែលមានមនុស្សដើរ ឬជិះម៉ូតូឆ្លងកាត់។

ឈុតឆាកទាំងនេះ បានរៀបចំឲ្យមនុស្សម្នាក់ចេញ ទៅធ្វើកាយវិការដូចជារង នឹងការបាញ់ប្រហារ សម្លាប់​ជីវិតមួយដូច្នេះ។ ឈុតឆាកខ្លះ មានជំនួយពីសម្លេងផាវ ខ្លះទៀត ពីការគោះកំប៉ុង និងខ្លះទៀតជាសម្លេងម៉េក្រូ ចាក់ឲ្យឮដូចគ្រាប់កាំភ្លើង បាញ់ចេញពីកាំភ្លើងពិតៗ។

បើយ៉ាងនេះ តើនរណាមួយ ដែលថាមិនជឿ....?

«ប្រដាល់​ប្រចាំ​សតវត្សន៍»​៖ នាយ​កុយ ឌឺ​ដាក់ ផ្លយ! (vdo)

ជាកម្មវិធីប្រដាល់ ដែលរៀបចំឡើង ដោយទូរទស្សន៍បាយ័ន្ដ ក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៥ម្សិល​ម៉ិញនេះ។ ប៉ុន្តែដើម្បីជាចំណីអារម្មណ៍ សម្រាប់ទស្សនិកជន ឲ្យកាន់តែមានភាព សប្បាយរីករាយនោះ ស្ថានីយទូរទស្សន៍ បានបង្កើតឈុតឆាកខ្លី មួយសម្ដែងដោយនាយកុយ និងនាយចេក ដើម្បីរំលឹកពីការប្រកួត «ប្រដាល់ប្រចាំសតវត្សន៍» រវាង កីឡាករហ្វីលីពីន ម៉ានី ផាគីអៅ និងកីឡាករអាមេរិក ផ្លយ ម៉ាយវេដ័រ កាលពីយប់ថ្ងៃទី២ ខែឧសភាកន្លងមកនេះ។

នៅក្នុងឈុតឆាក គេឃើញលោក ជួន ជី ហៅនាយកុយ ទំនងជាដើរតួ ជាកីឡាករអាមេរិក ផ្លយ ម៉ាយវេដ័រ រីឯតារាកំប្លែង​មួយរូបទៀត គឺនាយ ចេក ដែលមានគូរមុគូរមាត់ផងនោះ ទំនងជាដើរតួ ជាកីឡាករហ្វីលីពី ម៉ានី ផាគីអៅ។ ក្នុងជំនាញជា​តារាកំប្លែង ដ៏ល្បីឈ្មោះផងនោះ អ្នកទាំងពីរបានធ្វើឲ្យទស្សនិកជន ពេញទាំងសាលប្រកួត ផ្ទុះសំណើច និងធ្វើឲ្យភ្លេចពី​ការ​ប្រកួត «ប្រដាល់ប្រចាំសតវត្សន៍» តែវាគឺជា «ការចំអកប្រចាំសតវត្សន៍» [...]

អញ្ចឹង​ទេ​តើ បាន​ជា​ប្រឡង​ចេះ​តែ​ធ្លាក់! (vdo)

ជាឈុតឆាក លួចថត របស់ក្រុមផលិតកម្ម Gag Network ដែលចូលចិត្តស្វែងរករឿងប្លែកៗ មកកំដរចំណីអារម្មណ៍ របស់​ប្រិយមិត្ត។ ប៉ុន្តែឈុតឆាក ដែលរៀបចំឡើងនេះ បានធ្វើឡើង នៅក្នុងវិទ្យាល័យមួយកន្លែង ដែលកូនសិស្ស ត្រូវឆ្លងកាត់​ការប្រលងមួយ។

រឿងដែលកូនសិស្ស ជាយុវជនទាំងនោះ សុខចិត្តមិនមើលក្រដាស និងមិនខ្វល់នឹងបំពេញ នូវអ្វីដែលត្រូវឲ្យបំពេញនោះ ព្រោះដោយសារនៅពីមុខរបស់ពួកគេ មានអ្នកគ្រូវស្រស់ស្អាតម្នាក់ ស្លៀកពាក់បញ្ចេញគល់សុដន្ដ យ៉ាងស៊ិចស៊ី។

ស្លៀកពាក់បញ្ចេញសាច់ យ៉ាងទ្រលុកទ្រលន់ប៉ុណ្ណឹងហើយ នៅមិនគ្រប់គ្រាន់ទេ តែអ្នកគ្រូយើង បានទាំងយកដៃ មក​ស្ទាប​អង្អែល ពីលើកូនភ្នំទាំងគូនេះ ថែមទៀត។ វែងឆ្ងាយ និងស៊ីជម្រៅជាងនេះ នាងបានងើបឈរឡើង បង្ហាញកំប៉េះគូទ​ដ៏ផូផង់ ដាក់កូនសិស្ស... ជំរុញឲ្យពួកគេ មិនមាននរណាម្នាក់ ដែលអាចផ្ចង់អារម្មណ៍ ក្នុងការប្រឡងនោះសោះឡើយ។

អាចមានរឿងពិត បែបនេះឬទេ? សូមចូលរួមឆ្លើយ នៅខាងក្រោមនេះ៕

«តើ​សត្វ​ស្វា​ឪ ស៊ី​សណ្ដែក​ដី​​យ៉ាង​ដូច​ម្ដេច?» សំណើច​ខ្លីៗ

«តើ​សត្វ​ស្វា​ឪ ស៊ី​សណ្ដែក​ដី​​យ៉ាង​ដូច​ម្ដេច?» សំណើច​ខ្លីៗ

ពីរនាក់ ឪពុក​និងកូនប្រុស កំពុងដើរកំសាន្ដ នៅក្នុងសួនសត្វមួយ ហើយបានមកឈប់មើល សត្វស្វា«ឪ»ដ៏ធំ ដែល​កំពុងអង្គុយចោងហោង នៅក្នុងទ្រុងរបស់វា។ កូនប្រុស ចង់ឃើញកាយវិការ ស៊ីចំណីរបស់សត្វស្វា«ឪ» ដ៏ធំមួយនេះ ក៏​បានបោះសណ្ដែកដីមួយគ្រាប់ ទៅឲ្យវា។ ស្វាបានទទួលសណ្ដែកដីរួច ស្រាប់តែវាយកសណ្ដែកដីនេះ ទៅញ៉ុកចូល ក្នុង​រន្ធ​គូទ​របស់វាមួយសន្ទុះ មុននឹងប្រឹងជុះមកវិញ ហើយបានវាយកទៅដាក់ក្នុងមាត់ ទំពារធ្វើជាអាហារ។

ឪពុកនិងកូន ឃើញកាយវិការរបស់សត្វស្វា«ឪ» បានសម្ដែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ អ្នកទាំងពីរ បានសាកល្បង​ជា​ថ្មីម្ដងទៀត។ ប៉ុន្តែមិនខុសពីលើកទីមួយទេ គឹស្វាឪបានយកសណ្ដែកដី ទៅញ៉ុកចូលក្នុងរន្ធគូទសិន មុននឹងយក​ចំណី​ដ៏ឆ្ងាញ់នេះ មកស៊ីក្នុងមាត់វិញ។

គាប់ជួនមានអ្នកថែសួនសត្វម្នាក់ បានដើរកាត់ទីនេះ ក៏ជំរុញឲ្យឪពុកនិងកូន ទ្រាំមិនបាន ក្នុងការនិយាយទៅកាន់ អ្នក​ថែ​សួន​​សត្វរូបនោះ​ថា៖ «នេះ បានហៅថា ជាសត្វល្ងីល្ងើ! [...]

«ប្រសើរជាង!» សំណើចខ្លីៗ

«ប្រសើរជាង!» សំណើចខ្លីៗ

ត្រឡប់មកពីផ្សារ ទិញម្ហូបចំណីពេញដៃ យួរមកដល់ផ្ទះ ដោយក្ដីនឿយហត់ អ្នកស្រី សាឡាឡា បានផ្ទុះការក្ដៅ​ក្រហាយ​ជាខ្លាំង ព្រោះចូលមកក្នុង​ផ្ទះ​ខ្លួន​វិញ ឃើញផ្ទះស្ថិតក្នុងសភាពរាយប៉ាយ គ្មានសណ្ដាប់ធ្នាប់។ អ្នកស្រី សាឡាឡា បាន​ហៅ​នាង កាតុ អ្នកបម្រើដែល​រស់នៅ​ក្នុង​ផ្ទះ​ជាមួយ មកសួរ។

- កាតុ! ហេតុអ្វីបាននាងឯង មិនរៀបចំបោសសម្អាតផ្ទះ ទុកឲ្យផ្ទះគគ្រិចដូច្នេះ?

- ម្ចាស់ស្រី សួរចំពេលល្អណាស់ ព្រោះខ្ញុំក៏កំពុងចង់និយាយ ជាមួយម្ចាស់ស្រីដែរ។

- មានរឿងអ្វី និយាយមក អញរង់ចាំស្ដាប់។

- ខ្ញុំចង់សុំម្ចាស់ស្រី តម្លើងប្រាក់ខែឲ្យខ្ញុំ...

- យី ការងារមិនធ្វើ ទុកផ្ទះឲ្យរាយប៉ាយ... រួចមកចង់ទារតម្លើងប្រាក់ខែ!

- ច៎ា​ ម្ចាស់ស្រី ខ្ញុំមិនបានបោសផ្ទះ តែថ្ងៃនេះទេ ព្រោះចង់និយាយ ជាមួយម្ចាស់ស្រីសិន។ ប៉ុន្តែមូលហេតុសំខាន់​នោះ គឺខ្ញុំធ្វើ​ការសព្វគ្រប់បែបយ៉ាង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...