Posts in ‘ជុំវិញកំសាន្ដ’ Category

ផ្លាក​លេខ​ម៉ូតូ​ចម្លែក «គីគីលូ» អាន​ហើយ​ចង់​សើច!

ផ្លាក​លេខ​ម៉ូតូ​ចម្លែក «គីគីលូ» អាន​ហើយ​ចង់​សើច!

ពាក្យថា «អាប៉ូយ, គីគីលូ, ចេញ​ក៏​ដឹង ចូល​ក៏​ដឹង» ទាំង​នេះ​ធ្លាប់​តែ​លឺ នៅ​ក្នុង​សាច់​រឿង​កំប្លែង របស់​នាយ ពាក់​មី ដែល​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ជា​ច្រើន បាន​សើច​សប្បាយ មិន​នឹក​ស្មាន​ថា ទៅ​ជា​មាន​មនុស្ស​យក​វា​មក​ធ្វើ​ជា ផ្លាក​លេខ​ម៉ូតូ​ទៅ​វិញ។ ប៉ុន្តែ​ការ​លេង​សើច​នេះ មិន​មាន​ផល​ចំណេញ​របស់​វា​ទេ ព្រោះ​ម្ចាស់​ម៉ូតូ​ត្រូវ​បាន​ឃាត់​ខ្លួន រួច​ក្នុង​ពេល​បន្ទាប់​មក សម្ថកិច្ច​កំពុង​តែ​ស្រាវជ្រាវ រក​អ្នក​ផលិត​ផ្លាក​លេខ​នេះ​បន្ត​ទៀត។

ស្រង់​សម្តី​ពី​ស្ថានីយ៍​ទូរទស្សន៍ ស៊ីអិនស៊ី (CNC) ដែល​បាន​ចេញ​ផ្សាយ​ក្នុង​ស្រុក​បាន​ឲ្យ​ដឹង​ថា អក្សរ​ដែល សរសេរ​ចេញ​នៅ​លើ​ផ្លាក​លេខ​ម៉ូតូ​នោះ មិន​មែន​ដូច​ម៉ូតូ​ធម្មតា​ទេ គឺ​មាន​លក្ខណៈ​ក្លែង​បន្លំ រួម​ជា​មួយ​នឹង​ភាព​លេង​សើច និង​ជា​ពិសេស​ធ្វើ​ឲ្យ​ពលរដ្ឋ​ទូទៅ​យល់​ច្រឡំ។ ទូរទស្សន៍​នេះ បាន​រាយការណ៍​ទៀត​ថា ពី​មុន​ធ្លាប់​មាន​ម្តង​ដែរ ទាក់​ទង​ទៅ​នឹង​បញ្ហា​នេះ។ [...]

ស៊ឹម ថៃណា ស្និត​ស្នាល​ប្លែក​ជា​មួយ យុត្ថារ៉ា ឆានី

ស៊ឹម ថៃណា ស្និត​ស្នាល​ប្លែក​ជា​មួយ យុត្ថារ៉ា ឆានី

នេះជា​លើក​ទី​មួយ​ហើយ បន្ទាប់ពី​​លោក យុត្ថារ៉ា ឆានី បាន​លែង​លះ​ជា​មួយ​តារា​សម្ដែង និង​បង្ហាញ​ម៉ូត រាង​ខ្ពស់​ស្រលះ​អ្នក​នាង ចន ច័ន្ទលក្ខណា ដែល​គេ​បាន​ឃើញ​លោក​ស្និត​ស្នាល​ជា​មួយ​នារី​ដ៏​ទៃ។ ដំណឹង​ដែល​បាន​បែក​ធ្លាយ និង​កំពុង​ល្បី​សុះ​សាយ នៅ​ក្នុង​បណ្តាញ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក​នោះ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា លោក យុត្ថារ៉ា ឆានី និង​កញ្ញា ស៊ឹម ថៃណា តែង​តែ​ទៅ​ណា​មក​ណា ជា​មួយ​គ្នា​ថែម​ទៀត​ផង។

តាមរយៈ​រូបថត ដែល​ត្រូវ​បាន​បង្ហោះ​ជា​សាធារណៈ និង​ចែក​ចាយ​គ្នា​យ៉ាង​ព្រោង​ព្រាត នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក លោក យុត្ថារ៉ា ឆានី និង​កញ្ញា ស៊ឹម ថៃណា ម្ចាស់​បទ​«បេះដូង​ឆ្កួត» ត្រូវ​បាន​មើល​ឃើញ​ប្រៀប​ដូច​ជា​គូរ​ស្នេហ៍​ដ៏​ផ្អែម​ល្ហែម​មួយ​គូរ ដែល​កំពុង​ប្រលោម​នែប​ណិត​គ្នា។ ពួក​គេ​អង្គុយ​ញ៉ាំ​បាយ​ជា​មួយ​គ្នា យ៉ាង​កៀក​កិត​គ្នា ស្អិត​ល្មួត ដែល​ខុស​ប្លែក​ពី​ពាក្យ​ថា​«មិត្ត​ភក្តិ» [...]

មើល​ស្ពត​«ខោ​ស្លីប»​ជប៉ុន​នេះ​ហើយ នឹង​ផ្ទុះ​សំណើច!

មើល​ស្ពត​«ខោ​ស្លីប»​ជប៉ុន​នេះ​ហើយ នឹង​ផ្ទុះ​សំណើច!

និយាយ​ទៅ ជន​ជាតិ​ជប៉ុន​ចូល​ចិត្ត​ធ្វើអ្វី​មួយ ចម្លែក​ខុស​គេ​បន្តិច ជា​ពិសេស​ការ​ផ្សាយ​ពាណិជ្ជកម្ម ដែល​ត្រូវ​តែ​ផលិត​ចេញ​មក ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍។ ការ​ផ្សាយ​ពាណិជ្ជ​កម្ម​លើក​នេះ បាន​ធ្វើ​សម្រាប់​ផ្សាយ​ឲ្យ​ខោ​អាវ​ក្នុង​របស់​បុរស។ ប៉ុន្តែ​គំនិត​គោល​នៃ​ការ​ផ្សាយ​នេះ បាន​ថត​ចេញ​ពី​ករណី​ជា​ច្រើន ដែល​មិន​គួរ​ឲ្យ​ជឿ​បាន និង​នៅ​ក្នុង​ជីវិត​ទូទៅ មិន​មាន​នរណា​ម្នាក់ ទៅ​គិត​ធ្វើ​ដូច្នេះ​ឡើយ។

តែ​បើ​មិន​ធ្វើ​វីដេអូ​បែប​នេះ តើ​ឲ្យ​ធ្វើ​បែប​ណា​ទៅ​វិញ ដើម្បី​ឲ្យ​មាន​ការ​ជឿ​ជាក់ ទៅ​លើ​គុណភាព​នៃ​ភាព​ធន់​ទ្រាំ នៃ​ខោ​ក្នុង​របស់​បុរស​នេះ​បាន?

ហើយដើម្បីបង្ហាញឲ្យឃើញពីភាពធន់ទ្រាំបានខ្លាំងនេះបាន តួសម្ដែងក្នុងស្ពតផ្សាយពាណិជ្ជកម្ម ត្រូវរងនូវ​ការសាកល្បងត្រួតពិនិត្យជាច្រើន ដើម្បីឲ្យសម្ភារៈជាច្រើន បានប៉ះទង្គិចជាមួយនឹងខោការពារនេះ រាប់តាំង​ពីកង្ហារ ការរត់បុកគ្នា ឬបោកចំបាប់ជាដើម។ [...]

ភ្ញាក់​ផ្អើល ព្រោះ​តារា​សម្តែង​ស្ត្រី​ដើរ​ស្រាត ដើម្បី​ហាត់​សម​សម្តែង​រឿង (vdo)

សកម្មភាព​នៃ​ការ​ហាត់​សម​ក្នុង​ការ​សម្តែង របស់​តារា​សម្តែង​ស្រី​ម្នាក់ បាន​ធ្វើ​ឱ្យ​ប្រជាជន​ក្នុង​ទីក្រុង គៀវ (Kiev) នៃ​ប្រទេស​អ៊ុយក្រែន​ជា​ច្រើន មាន​ការ​ភ្ញាក់​ផ្អើល​គ្រប់ៗ​គ្នា។ មូល​ហេតុ​ដែល​ធ្វើ​ឱ្យ​គេ​ភ្ញាក់​ផ្អើល​នោះ ដោយ​សារ​តែ​ស្រ្តី​ជា​តារា​សម្តែង​ម្នាក់​នោះ ដើរ​ពាស​វាល​ដោយ​គ្មាន​សម្លៀក​បំពាក់ ព្រម​ទាំង​យក​ឆ្នាំង​មក​គ្រប​ក្បាល​ ហើយ​មាន​កាន់​កាំបិទ​នៅ​នឹង​ដៃ។

តារា​សម្តែង​ម្នាក់​នោះ ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​អ្នកស្រី អេឡេណា យ៉េហ្គោរ៉ូវ៉ា (Elena Yegorova) អាយុ​៤៥ឆ្នាំ ត្រូវ​បាន​គេ​ប្រទះ​ឃើញ ដើរ​ដោយ​គ្មាន​សម្លៀក​បំពាក់។ អ្នក​ស្រី​បាន​ចុះ​ពី​លើ​ផ្ទះ ដោយ​​គ្មានសម្លៀក​បំពាក់ ហើយ​​ដើរ​តាម​ផ្លូវ មួយ​នៅ​ក្នុង​សង្កាត់​ដែល​អ្នកស្រី​រស់​នៅ កណ្ដាល​រដ្ឋធានី​ប្រទេស​អ៊ុយក្រែន ។

បន្ទាប់ពីបានឃើញស្រ្តី ដើរអាក្រាតកាយដោយមានគ្របឆ្នាំង និងកាន់កាំបិតក្នុងដៃទាំងសងខាង [...]

ធ្លាប់​ឃើញ​ឆ្កែ​រាំ​«របាំ​ជូន​ពរ» ឬ​ទេ? (vdo)

ជារបាំដ៏ពិសេសមួយ​ ដែល​ខ្មែរ​បូរាណ​​អាច​ហៅ​ថា ជា​«របាំ​ជូន​ពរ» សម្រាប់​ទទួល​​អំណរ​ នរណាម្នាក់ដ៏យ៉ាង​ខ្លាំងក្លា។ តែ​ពេល​នេះ គឺ​សត្វ​សុនខ​មួយ​ក្បាល ដែល​រាំ​ទទួល​អំណរ​ម្ចាស់ បន្ទាប់​ពី​​វា​​ឃើញ​ម្ចាស់​របស់​វា ត្រឡប់​ចូល​មក​ក្នុង​ផ្ទះ​វិញ។

បន្ទាប់​ពី​បាន​ជាប់​នៅ​ក្នុង​រនាំង​ ដែល​ទំនង​ជា​បាន​ដាក់​ឃាំង​វា មិន​ឲ្យ​ចេញ​ដើរ​តែ​ពាស ក្នុង​ពេល​អវត្តមាន​របស់​ម្ចាស់​នោះ សត្វ​ឆ្កែ​ដ៏​គួរ​ឲ្យ​ស្រឡាញ់​មួយ​នេះ បាន​រំភើប​យ៉ាង​ខ្លាំង​រហូត​លោត​រាំ​ជើង​ពីរ នៅ​ពេល​ដែល​វា​បាន​ដឹង​ថា ម្ចាស់​វា​បាន​ត្រឡប់​មក​វិញ។

វាបាន​ងើប​ខ្លួន​ឡើង ដាក់​ដៃ​ទៅ​មុខ និង​ឈរ​នៅ​លើ​ជើង​ក្រោយ​ទាំង​ពីរ​របស់​វា ហើយ​បន្ទាប់​មក វា​បាន​បញ្ចេញ​​ក្បាច់ ញ៉ាក់​ចង្កេះ និង​ជើង​ទាំង​គូរ​នោះ​ផង។ សូម​កុំ​ភ្លេច​ថា ក្បាច់រាំដ៏អស្ចារ្យនេះ រួមមានពីរចង្វាក់៖ ញាក់ចង្កេះ និងលោតលើជើងទាំងពីរ។

វីដេអូមួយនេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...