មើលស្ពត«ខោស្លីប»ជប៉ុននេះហើយ នឹងផ្ទុះសំណើច!
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ( [email protected]) - ប៉ារីស ថ្ងៃទី៣១ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 31, 2014
- ប្រធានបទ: កុំសើច
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
និយាយទៅ ជនជាតិជប៉ុនចូលចិត្តធ្វើអ្វីមួយ ចម្លែកខុសគេបន្តិច ជាពិសេសការផ្សាយពាណិជ្ជកម្ម ដែលត្រូវតែផលិតចេញមក ដើម្បីទាក់ទាញចំណាប់អារម្មណ៍។ ការផ្សាយពាណិជ្ជកម្មលើកនេះ បានធ្វើសម្រាប់ផ្សាយឲ្យខោអាវក្នុងរបស់បុរស។ ប៉ុន្តែគំនិតគោលនៃការផ្សាយនេះ បានថតចេញពីករណីជាច្រើន ដែលមិនគួរឲ្យជឿបាន និងនៅក្នុងជីវិតទូទៅ មិនមាននរណាម្នាក់ ទៅគិតធ្វើដូច្នេះឡើយ។
តែបើមិនធ្វើវីដេអូបែបនេះ តើឲ្យធ្វើបែបណាទៅវិញ ដើម្បីឲ្យមានការជឿជាក់ ទៅលើគុណភាពនៃភាពធន់ទ្រាំ នៃខោក្នុងរបស់បុរសនេះបាន?
ហើយដើម្បីបង្ហាញឲ្យឃើញពីភាពធន់ទ្រាំបានខ្លាំងនេះបាន តួសម្ដែងក្នុងស្ពតផ្សាយពាណិជ្ជកម្ម ត្រូវរងនូវការសាកល្បងត្រួតពិនិត្យជាច្រើន ដើម្បីឲ្យសម្ភារៈជាច្រើន បានប៉ះទង្គិចជាមួយនឹងខោការពារនេះ រាប់តាំងពីកង្ហារ ការរត់បុកគ្នា ឬបោកចំបាប់ជាដើម។ វិញ្ញាសារនីមួយៗ ត្រូវបានផ្ដល់ពិន្ទុបញ្ជាក់ ពីគុណភាពរបស់ខោក្នុង។
ប៉ុន្តែការសាកល្បងមិនមែនធ្វើត្រឹមជាមួយនឹងសម្ភារៈទាំងនេះទេ តែនៅឈុតចុងក្រោយ តារាសម្ដែងបានរងការទះមួយកំផ្លៀងពីនារីម្នាក់ទៀត ដែលបង្ហាញថា នាងខ្នាញ់នឹងមនុស្សដែលពាក់ខោស្លីបដូចនាយណាស់។ តើមកពីហេតុអ្វី? សូមអញ្ជើញទស្សនា ហើយធ្វើការវិនិច្ឆ័យដោយខ្លួនលោកអ្នក៕