Posts in ‘ជុំវិញកំសាន្ដ’ Category

រឿង​ពិត​នៃ​រូប​ថត «គង់ហែន ជិះ​លើ ល្វាចេក ហោះ»

រឿង​ពិត​នៃ​រូប​ថត «គង់ហែន ជិះ​លើ ល្វាចេក ហោះ»

ជាងថតរូបអាជីព លោក ម៉ាទីន លីម៉េ បានពន្យល់ប្រាប់សារព័ត៌មាន Huffington Post ចម្រុះភាសា ចេញផ្សាយ ក្នុង​ប្រទេស​អង់គ្លេសថា ឈុតឆាកដែលលោក បានប្រទះឃើញផ្ទាល់នឹងភ្នែកនេះ បានកើតឡើង ខណៈលោកកំពុង​ដើរ​កំសាន្ដ ជាមួយនឹងភរិយាលោក។ លោកចង់ឲ្យភរិយាលោកអាចមើល សត្វល្វាចេក យ៉ាងហោចណាស់ ក៏ជា​លើក​ទីមួយ​ដែរ។

លោក ម៉ាទីន បាននិយាយទៀតថា៖ «នៅពេលដែលយើងកំពុងតែដើរ យើងបានឮសម្លេងស្រែក ដ៏ស្រួយមួយឡើង ហើយ​ខ្ញុំបានមើលឃើញដំបូង តែសត្វស្លាប ពណ៌បៃតងមួយប៉ុណ្ណោះ»។

ល្វាចេក បានចុះមកលោតលេង នៅលើស្មៅ ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មាន ពីពីរនាក់ប្ដីប្រពន្ធនេះ ដែលកំពុងមើលវា ដោយសារកែវយិត។ រំពេចនោះ ស្រាប់តែ គង់ហែន មួយក្បាលបានចេញមកសង្គ្រប់ ទៅលើ ល្វាចេក បំណងចាប់សត្វ​ស្លាបជាចំណី បង្កជាជម្លោះប្រតាយប្រតប់គ្នាឡើង ដែលធ្វើឲ្យសត្វ ល្វាចេក ចាំបាច់ត្រូវហោះដកខ្លួនចេញ។ តែដឹងអី សត្វ គង់ហែន តោងនៅពីលើខ្នង ល្វាចេក ជាប់។

[...]
«បើសិនជា...» សំណើច​ខ្លីៗ

«បើសិនជា...» សំណើច​ខ្លីៗ

យុវជនម្នាក់ បានប៉ះគ្នាដោយចៃដន្យ ជាមួយយុវតី ស្រស់ស្អាតមួយរូប នៅក្នុងបន្ទប់ទទួលភ្ញៀវ នៃសណ្ឋាគារមួយ។ នៅ​ក្នុង​ពេលប៉ះគ្នានោះ គួយដៃរបស់យុវជន បានជ្រុលទៅបុកសុដន់ របស់យុវតី បង្កឲ្យអ្នកទាំងពីស្រឡាំងកាំង មើលមុខគ្នា​មួយ​ភ្លែត។

យុវជនបានងាក មកនិយាយ យ៉ាងសុភាពរាបសារ ជាមួយនារីរូបស្អាត ដើមទ្រូងបាន វិញថា៖

- ឱ ... បើសិនជាបេះដូងកញ្ញា ទន់ភ្លន់ដូចដើមទ្រូង របស់កញ្ញា... នោះខ្ញុំដឹងថា កញ្ញានឹងអត់ទោសឲ្យខ្ញុំ ជាពុំខាន។

ឃ្លាប្រយោគខាងលើ របស់ប្រុសសង្ហា ធ្វើឲ្យយុវតីដ៏ស៊ិចស៊ី អត់ទ្រាំមិនឆ្លើយតបមិនកើត៖

- បើសិនជា«ប្រដាប់ខាងក្រោម»លោក រឹងខ្លាំង ដូចគួយដៃរបស់លោក... ខ្ញុំជួលបន្ទប់ស្នាក់នៅ លេខ២២១!

«រវាង​ឋាន​នរក និង​ឋាន​សួគ៌» សំណើច​ខ្លីៗ

«រវាង​ឋាន​នរក និង​ឋាន​សួគ៌» សំណើច​ខ្លីៗ

ក្លើបីនាក់ មកពីបីសាសន៍ អាមេរិកាំង ចិន និងខ្មែរ បានស្លាប់ទៅហើយ តែបានទៅជួបគ្នា នៅក្នុងឋាននរក។ នៅ​ចំពោះ​ស្ដេចយមបាល អ្នកទាំងបីបានធ្វើការតវ៉ា ថាពួកគេមិនដែលធ្វើអំពើអាក្រក់ ហើយថាការស្លាប់របស់ពួកគេ មានភាព​អយុត្តិធម៌​ណាស់។

យមរាជស្ដាប់ហើយ ក៏សម្រេចក្ដី៖

- អញដឹងថា ការស្លាប់របស់ពួកឯងទាំងបីនាក់ វាអយុត្តិធម៌ហើយ។ តែមនុស្សស្លាប់ មកដល់ឋាននរកហើយ ត្រឡប់​ទៅ​ឋានមនុស្សវិញ មិនបានទេ។ ប៉ុន្តែអញអាចបញ្ជូនពួកឯង ទៅឋានសួគ៌បាន។ ប៉ុន្តែ មានល័ក្ខខ័ណ្ឌ៖ លុះត្រាពួកឯង អាច​ទ្រាំទ្រនឹងខ្សែរតីរបស់អញ ឲ្យបានក្នុងម្នាក់ បីខ្សែតីសិន។ តែបើឲ្យពួកឯងទទួលខ្សែតីអញសុទ្ធដូច្នេះ ពួកឯងច្បាស់ជា​ស្រែក​ថា អយុត្តិធម៌​ទៀតហើយ អញ្ចឹងអញអនុញ្ញាតឲ្យពួកឯង ជ្រើសរើសរបស់មួយនៅទីនេះ ដើម្បីការពារខ្លួន។

លឺដូច្នោះ ក្លើទាំងបីអរណាស់ ហើយព្រមទទួលល័ក្ខខ័ណ្ឌ របស់ស្ដេចយមបាល។ អ្នកចាប់ផ្ដើមមុនគេ គឺជនជាតិ​អាមេរិកាំង។ [...]

ជន​កូរ៉េ​ពីរ​នាក់​នេះ ត្រូវ​ព្រះ​ធរណី​ស្រូប? (vdo)

រូបភាព ដែលថតដោយកាម៉េរ៉ា សុវត្ថិភាពរបស់រថយន្ដក្រុងនេះ បានធ្វើឲ្យអ្នកផងនឹកឃើញ ដល់ភាពយន្ដតក់​ស្លុត​ជា​ច្រើន របស់ផលិតកម្មហូលីវូដ។ ជាពិសេស អ្នកដំណើរទាំងពីរនាក់ ដែលបានស្ថិតក្នុងហេតុការណ៍នេះផ្ទាល់ តើ​ពួកគេ​មានអារម្មណ៍ភ័យភិតយ៉ាងណា?

ដើរចេញពីរថយន្ដក្រុង ដូចគេឯងឯទៀត អ្នកដំណើរប្រុសស្រីទាំងពីរនាក់ បានផុងធ្លាក់ ទៅក្នុងរណ្ដៅលាក់មុខដ៏ធំមួយ ដែលពង្រីកខ្លួន នៅក្រោមចិញ្ចើមថ្នល់ កាលពីថ្ងៃទី២០ ខែកុម្ភៈកន្លងមក ក្នុងសង្កាត់ យ៉ុងសាន កណ្ដាលរដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

សំណាងល្អ ដែលរណ្ដៅនោះ មានជម្រៅត្រឹមតែជាង៣ម៉ែត្រ ហើយមិនបានបង្ករបួសធ្ងន់ធ្ងរ ដោយអ្នកដំណើរទាំងពីរ ដែលបានធ្លាក់ចូលទៅក្នុងនោះទេ។ បន្ទាប់ពីត្រូវបានក្រុមអ្នកសង្គ្រោះ ប្រើរថយន្ដស្ទូចលើកឡើងមកលើវិញ អ្នកទាំងពីរ​ត្រូវបានបញ្ជូន ទៅព្យាបាលរបួស នៅមន្ទីរពេទ្យជិតនោះជាបន្ទាន់។

ការស៊ើបអង្កេតមួយ បានបើកធ្វើទៅលើករណីនេះ [...]

«អ្នក​​បោស​សំអាត​ផ្ទះ ដែល​ខ្ញុំ​ជួល​មក... ស៊ិច​ស៊ី​ម្លេះ!»

បុរសជាម្ចាស់ផ្ទះ សម្ដែងការងឿងឆ្ងល់ ជុំវិញប្រសិទ្ធិភាពការងាររបស់ អ្នកមកធ្វើការបោសជូត សំអាត​នៅក្នុង​ផ្ទះ​ខ្លួន... មន្ទិល​ដែលធ្វើឲ្យម្ចាស់ផ្ទះ ដាក់កាមេរ៉ាលាក់ខ្លួន ជាច្រើនកន្លែង នៅក្នុងផ្ទះដើម្បីចង់ដឹងមើល ថាតើអ្នក​មក​ធ្វើការ ក្នុង​ផ្ទះ​ខ្លួន​ម្នាក់​នេះ មកធ្វើអ្វីខ្លះ។

មិនខុសពីការសង្ស័យឡើយ។ ហើយមិនត្រឹមតែបានដឹងថា អ្នកមកធ្វើការនៅក្នុងផ្ទះឲ្យខ្លួន មិនខ្វល់ពីកិច្ចការ​ជូត​បោស​នោះ​ទេ តែថែមទាំងបានដឹងថា អ្នកមកធ្វើការវ័យក្មេង ស៊ិចស៊ីរូបនេះ មកសម្ដែងកាយវិការ«ក្ដៅសាច់» នៅ​ក្នុងផ្ទះ​ខ្លួន​នោះ​​ថែម​ទៀត។ នៅពេលដែល ត្រឡប់មកដល់ផ្ទះវិញ បុរសបានបើកមើលវីដេអូ ថតទុកដោយ​កាម៉េរ៉ា​ទាំងនោះមកវិញ ហើយ​បាន​ឃើញនូវរឿង ដ៏គួរឲ្យហួសចិត្ត។

មិនដឹងថា ស្រេកឃ្លានពីណាមកទេ តែពេលចូលមកដល់ក្នុងផ្ទះ នារីវ័យក្មេង បានយកទឹកផ្លែឈើ របស់ម្ចាស់​ផ្ទះ មក​លើក​«អក»ទាំងប្រអប់ តែមិនបានប្រយ័ត្ន បានធ្វើឲ្យកំពុបធ្លាក់ប្រលាក់នៅលើអាវ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...