Posts in ‘ជុំវិញកំសាន្ដ’ Category

យន្ដហោះ​ងើប​ខ្លួន​ពី​ដី​មិន​បាន​ព្រោះ... កណ្ដុរ​មួយ​ក្បាល

យន្ដហោះ​ងើប​ខ្លួន​ពី​ដី​មិន​បាន​ព្រោះ... កណ្ដុរ​មួយ​ក្បាល

ហេតុអ្វី ក៏ដល់ថ្នាក់នេះ? ចម្លើយសមញ្ញ និងងាយយល់៖ ព្រោះសត្វចតុបាតដ៏តូចនោះ ចេះលេងបិទពួន ជា​មួយ​នឹង​ក្រុមអ្នកស្វែងរក ដែលសុទ្ធសឹងជាមន្ត្រីជំនាញ ខាងបោសសម្អាតយន្ដហោះ ហើយក្រុមអ្នកជំនាញនេះ បាន​ប្រើ​រយៈពេលជាច្រើនម៉ោង ទើបអាចរកឃើញ សត្វចតុបាតដ៏ចង្រៃ ដែលជាសត្វកណ្ដុរ​ដ៏តូចមួយក្បាល។

ជើងយន្ដហោះ «AF373» នឹងត្រូវហោះចេញ ពីព្រលានយន្ដហោះអន្តរជាតិ នៃរដ្ឋធានី បាម៉ាកូ (Bamako របស់​​ប្រទេស​ម៉ាលី ក្នុងទ្វីបអាហ្វ្រិកកណ្ដាល) ឆ្ពោះទៅកាន់រដ្ឋធានី ប៉ារីស របស់ប្រទេសបារាំង កាលពីយប់​ថ្ងៃ​សុក្រ ចូល​មក​ថ្ងៃ​សៅរ៍ សប្ដាហ៍មុន។ ប៉ុន្តែជើងហោះហើរនេះ ត្រូវបានរំខាន ដោយសារវត្តមាន នៃ«អ្នក​ដំណើរ​ល្មើស»​មួយ​ក្បាល ដែលចូលទៅក្នុងយន្ដហោះ ទាំងមិនទានបានឆ្លងកាត់ការត្រួតពិនិត្យ​ជា​មុន។

ការប្រើរយៈពេលយូរពេក ក្នុងការរុករកសត្វដ៏ចម្រៃនោះ បានបង្កភាពងោកងុយ ល្ហិតល្ហៃ អស់កម្លាំង ដល់ក្រុម​បម្រើការ​នៅលើយន្ដហោះ [...]

ចិត លី ឬ លី លានជា រង​ពាក្យ​ចចាម​អារាម ថា​«ស្លាប់»

ចិត លី ឬ លី លានជា រង​ពាក្យ​ចចាម​អារាម ថា​«ស្លាប់»

សម្រាប់អ្នកដែលចូលចិត្ត កំពូលតារាភាពយន្ដចិន លោក ចិត លី (Jet Li) ឬខ្មែរស្គាល់ឈ្មោះ លី លានជា (Li Lian Jie) នោះ សូមកុំស្រក់ទឹកភ្នែកឲ្យសោះ ព្រោះតារារូបនេះ ដែលឈានចូលដល់វ័យ ៥៣ឆ្នាំ ក្នុង​ឆ្នាំ​នេះ កំពុង​នៅ​រស់​រាន​មានជីវិត និងមានសុខភាព ល្អធម្មតានៅឡើយ។

តែយ៉ាងណាក៏ដោយ ក៏ពាក្យចចាមអារាម ដែលបានផ្ទុះឡើង នៅពេញមួយថ្ងៃពុធ ទី៣១ ខែសីហា និង​ធ្លាយ​មក​ដល់​ព្រឹក​ថ្ងៃ​ព្រហស្បត្តិ៍ទី១ ខែកញ្ញា ម្សិលម៉ិញ បានបង្កភាពអពមង្គលមិនតិចឡើយ សម្រាប់​អ្នក​ដែល​ស្រឡាញ់ និង​អ្នក​ដែល​នៅ​ជុំវិញ​កំពូលតារា ដែលល្បីល្បាញខាងក្បាច់វ៉ៃ ដ៏ល្អពិសេស នៅក្នុង​ភាពយន្ដ​ជា​ច្រើន។

រឿងរ៉ាវបានកើតឡើងដំបូង នៅលើបណ្ដាញសង្គម ទ្វីសធើរ (Twitter) ជាមួយនឹងសារដ៏ខ្លី​មួយ មាន​សេចក្ដី​ថា៖ «ចិត លី ទើបនឹងបានលាចាកលោក សូមចូលរួមមរណទុក្ខ។» បន្ទាប់មក ពាក្យចចាមអារាម ជុំ​វិញ​រឿង​នេះ​បាន​ផ្ទុះ​ឡើង ពាស​ពេញ​ប្រទេស​ចិន។ បន្ថែមពីលើនេះ សារថ្មីមួយទៀត [...]

ចៅ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​លក់​អាវុធ​តាម​ហ្វេសប៊ុក?

ចៅ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​លក់​អាវុធ​តាម​ហ្វេសប៊ុក?

សារមួយអម​នឹងរូបថត ចំនួនពីរសន្លឹក ដែលលោក ហ៊ុន បញ្ញាបុត្រ បានបង្ហោះនៅលើ​គណនី​របស់លោក បាន​សរសេរជាភាសាអង់គ្លេស ប៉ុន្មានម៉ាត់យ៉ាងដូច្នេះថា៖ «Inbox for Price. XDS-45» ដែលមាន​ន័យ​ថា «ផ្ញើរ​សារ​​ជា​ឯកជនមក បើចង់ដឹងពីតម្លៃ របស់កាំភ្លើងខ្លី ប្រភេទ XDS-45»។ សារនិងរូបថតនេះ ត្រូវបាន​បង្ហោះ នៅ​លើ​គណនី «Hun Panhaboth» កាលពីថ្ងៃទី៣១ ខែសីហាម្សិលម៉ិញ ប៉ុន្តែត្រូវបាន​លប់​ចេញ​ទៅវិញ នៅ​​ប៉ុន្មាន​​ម៉ោង​​​ក្រោយ​​មក បន្ទាប់ពីទទួលបាន​ការសាកសួរពីតម្លៃ តាមការបញ្ចេញមតិយោបល់ជាច្រើន ពីសំណាក់​ប្រិយមិត្​ត​របស់ខ្លួន។

នៅក្នុងគណនីដដែលនេះ គេឃើញលោក ហ៊ុន បញ្ញាបុត្រ ដែលត្រូវជាកូនប្រុស របស់អ្នកស្រី ហ៊ុន ចន្ធូ កូន​ស្រី​លោក ហ៊ុន ណេង (បងប្រុសរបស់លោក ហ៊ុន សែន) បង្ហោះនូវរូបថតមួយចំនួន បង្ហាញថា លោក​មាន​កាន់ នូវ​ប្រភេទ​កាំភ្លើងផ្សេងទៀត។ គេមិនដឹងថា តើលោក ហ៊ុន បញ្ញាបុត្រ ទទួលបាន​អាវុធទាំងនេះ [...]

សំ ប៉ូលីដា សុំ ប៊ុន រ៉ានី ឲ្យ​ជួយ​ដោះស្រាយ​រឿង​«ប្ដីវាយ»

សំ ប៉ូលីដា សុំ ប៊ុន រ៉ានី ឲ្យ​ជួយ​ដោះស្រាយ​រឿង​«ប្ដីវាយ»

ក្នុង‌រយៈពេល‌ មិនដល់២៤ម៉ោងផង តែ‌«ការពិត»​ដែលមានប្រភព ពីអ្នកនាង សំ ប៉ូលីដា បានកើតឡើង​ដល់ទៅ២ ផ្សេង​គ្នា។ ប៉ុន្តែ​«ការ​ពិត»​ចុង​ក្រោយ ដែលបង្កភាពវិលវល់មិនតិចដល់​សាធារណជន​នេះ បានបញ្ជាក់ដោយ​ខ្លួន​អ្នក​នាង​​ថា អ្នក​នាង​ពិត​​ជា​រង​ការវាយ​ធ្វើបាប ពីសំណាក់ស្វាមីពាក់ស័ក្ដិ៤របស់ខ្លួន សឹងមិនលួសពេលឡើយ ជា​ពិសេស​​ការ​​វាយ​តប់ លើក​ចុង​ក្រោយបង្អស់ នៅថ្ងៃទី៣ ខែសីហាកន្លងមក។

នៅក្នុងឃ្លីបវីដេអូមួយ ដែលត្រូវបានយកមកបង្ហោះ នៅលើបណ្ដាញសង្គម នៅប៉ុន្មានប៉ុន្មានម៉ោងមុននេះ តារា​កំប្លែងស្រីសំដីបាន អ្នកនាង សំ ប៉ូលីដា បានសារភាពសារពីអំពើហិង្សា និងបានធ្វើការ​អំពាវ​នាវ ទៅ​អ្នក​ស្រី ប៊ុន រ៉ានី ភរិយានាយករដ្ឋមន្ត្រី ឲ្យជួយខ្លួនទាក់ទងនឹងទង្វើហិង្សា វាយតប់លើអ្នកនាង សឹង​មិន​​លួស​​ពេល ប្រព្រឹត្តិ​​ដោយ​ស្វាមី​អ្នកនាង គឺលោក ស្វាយ ស៊ីសុថា ដែលជាមន្ត្រីរាជអាវុធហត្ថ ពាក់​ស័ក្ដិ​៤។ អ្នកនាងបាន​ថ្លែង​​ឡើង​​ថា៖ [...]

សំ ប៉ូលីដា ថ្លែងពីការពិត​​រឿង​បាក់ជើង និងបដិសេធប្ដីវាយ

សំ ប៉ូលីដា ថ្លែងពីការពិត​​រឿង​បាក់ជើង និងបដិសេធប្ដីវាយ

ផ្ទុយពីការអះអាង របស់មិត្តសិល្បៈករ ដែលទម្លាយថា របួសស្នាមរបស់តារាកំប្លែង បណ្ដាលមកពីការ​ធ្វើ​ទារុណ​កម្ម របស់ស្វាមីនោះ អ្នកនាង សំ ប៉ូលីដា បានងើបពីទីសម្រាកព្យាបាល មកបដិសេធ ការបែក​ធ្លាយ​ទាំង​នោះ និងបានអះអាងថា របួសស្នាមរបស់អ្នកនាង បណ្ដាលមកពីរអិលជើងដួល ដែលបណ្ដាល​មក​ពី​ការ​រើ​ឡើង នៃជំងឺទឹកនោមផ្អែម នៅក្នុងរាងកាយខ្លួន។ នេះបើតាមវីដេអូមួយ ដែលថតពីកិច្ចសម្ភាសផ្ទាល់ រវាង​អ្នក​យក​ព័ត៌មាន របស់គេហទំព័រ «សប្បាយ» ជាមួយអ្នកនាងផ្ទាល់ ដែលមានវត្តមាន​របស់ស្វាមីអ្នកនាង លោក ​ស្វាយ ស៊ី​សុ​ថា នៅនឹងក្បែរនោះផង។

អ្នកនាងបានថ្លែងក្នុងវីដេអូថា អ្នកនាងបានច្រៀង នៅក្នុងហាងយីហោ «១សប្បាយ​មែន» ដែលមានស្វាមី​អ្នកនាង​ជាមេការ។ ហាងនោះ ក៏ជាទីជម្រករបស់អ្នកនាង និងគ្រួសារដែរ ដោយហេតុថា អ្នកនាងនិងស្វាមី នៅ​មិន​​ទាន់​មាន​ផ្ទះ​ខ្លួនឯង​​នៅឡើយ។ នៅយប់ថ្ងៃទី២ ចូលមកថ្ងៃទី៣ ខែសីហានេះ ដោយសារហាងមានភ្ញៀវ មាន​ចំនួន​ច្រើន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...