Posts in ‘ជុំវិញកំសាន្ដ’ Category

អង់គ្លេស៖ រំលឹក​ខួប ជា​មួយ​ព្រះ​មហាក្សត្រី​យ៉ានី បើក​រថភ្លើង​ក្នុង​ដី

អង់គ្លេស៖ រំលឹក​ខួប ជា​មួយ​ព្រះ​មហាក្សត្រី​យ៉ានី បើក​រថភ្លើង​ក្នុង​ដី

នៅឆ្នាំ១៩៦៩ ព្រះមហាក្សត្រីយ៉ានី នៃចក្រភពអង់គ្លេស ទ្រង់បានយាងបើកបររថភ្លើងក្រោមដីមួយខ្សែរ ដើម្បីសម្ភោធ រថភ្លើងក្រោមដី ដែលមានឈ្មោះថា វីកធូរៀ (Victoria)។


ព្រះមហាក្សត្រីយ៉ានី អេលីហ្សាប៊ែត ទី២ នៃចក្រភពអង់គ្លេស។

ភាពយន្តឯកសារមួយ ដែលថតចាប់រូប ពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ត្រូវបានគេយកមកធ្វើការផ្សព្វផ្សាយ ដើម្បី​ជា​កិត្តិយសក្នុងពិធីរំលឹកខួបទី១៥០ឆ្នាំ នៃកំណើតរូង​រថភ្លើងដំបូង​ នៅទីក្រុងឡុងដ៍ ដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី១០មករានេះ។

សូមអញ្ជើញទស្សនាខ្សែរវីដេអូខ្លីនេះដូចតទៅ៖

ឆ្មារ«អ្នករត់ការ»​មួយ​ក្បាល ត្រូវ​បាន​ឃាត់​ខ្លួន ក្នុង​ពន្ធនាគារ​នៅ​ប្រេស៊ីល

ឆ្មារ«អ្នករត់ការ»​មួយ​ក្បាល ត្រូវ​បាន​ឃាត់​ខ្លួន ក្នុង​ពន្ធនាគារ​នៅ​ប្រេស៊ីល

សូមកុំនិយាយថា វា«ពិបាកណាស» ក្នុងការបង្ហាត់ឆ្មារ អោយចេះ«រត់ការ»។ តែយ៉ាងហោចណាស់ ក៏មានអ្នកទោសម្នាក់ បង្ហាត់ឆ្មារនេះបានសម្រេច ខណៈខ្លួនកំពុងជាប់ឃុំ ក្នុងពន្ធនាគារមួយស្ថិតនៅចម្ងាយ ២៥០គីឡូម៉ែត្រ ពីទីក្រុងរ៉េសីហ្វ នៃ​ប្រទេសប្រេស៊ីល។


សត្វឆ្មារ ដែលក្រុមអ្នកយាមពន្ធនាគារ ចាប់រកឃើញ នូវរបស់របររត់ការពិសេស។
រូបថតពីអេក្រង់វីដេអូ

បើនិយាយអោយមែនទែន និងបើគ្មានអ្នកទោសណាចេះបង្ហាត់វានោះ ប្រភេទសត្វដែលចេះ«រត់ការ» ប្រហែលបានកើត​ហើយទេដឺង នៅលើលោកនេះ?

សត្វឆ្មារមួយក្បាលនេះ បានធ្វើជាអ្នករត់ការ ភ្ជាប់ទំនាក់ទំនងពីអ្នកទោស ជាប់ឃុំក្នុងពន្ធនាគារ មកអ្នកនៅខាងក្រៅ។ អ្នក​យាមពន្ធនាគារ បាន«ឃាត់ខ្លួន»សត្វឆ្មារដ៏ឆ្លាតនេះ [...]

នៅជប៉ុន ត្រី«ថុនក្រហម» មួយ​ក្បាល​តម្លៃ១,៨​លាន​ដុល្លា (វីដេអូ)

នៅជប៉ុន ត្រី«ថុនក្រហម» មួយ​ក្បាល​តម្លៃ១,៨​លាន​ដុល្លា (វីដេអូ)

ត្រី«ថុនក្រហម»នេះ មានទម្ងន់ ២២២គីឡូក្រាម ត្រូវបានគេដេញថ្លៃលក់ដាច់ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងតម្លៃ១,៨ លានដុល្លា (១៥៥,៤លានយ៉េន ត្រូវជា ១,៣៨លានអ៊ឺរ៉ូ)។ បើគិតមកតម្លៃក្នុងការកាប់លក់រាយវិញ  គេត្រូវចំណាយប្រាក់​ក្នុងតម្លៃ ៨២០០ដុល្លា (ប្រមាណជា៦០០០អ៊ឺរ៉ូ) ដើម្បីទិញបានសាច់ត្រីមួយដុំ ទម្ងន់មួយគីឡូក្រាម។


លោក គីយ៉ូស្សី គីមួរ៉ា ម្ចាស់ភោជនីយដ្ឋាន ស៊ូស៊ី ជប៉ុនដ៏ល្បី។ AFP PHOTO / Yoshikazu TSUNO

ត្រីដែលមានទំហំធំគួរសម នេសាទចេញពីផ្នែកខាងជើង នៃប្រទេសជប៉ុន ត្រូវបានទិញដោយ លោក គីយ៉ូស្សី គីមួរ៉ា (Kiyoshi Kimura) ម្ចាស់ភោជនីយដ្ឋានជាច្រើន ដែលមានជំនាញខាងមុខម្ហូប ស៊ូស៊ី (Sushi ម្ហូបជប៉ុនដែលផ្សំ​ជាមួយ​ត្រី​ថុនឆៅ)។ លោក [...]

អាមេរិក៖​ ទទួល​សំបុត្រ​ផ្ញើរ​ពី​ចិន​ក្នុង​ហិប​ទំនិញ បរិហារ​ពី​ការងារ​​បង្ខំ

អាមេរិក៖​ ទទួល​សំបុត្រ​ផ្ញើរ​ពី​ចិន​ក្នុង​ហិប​ទំនិញ បរិហារ​ពី​ការងារ​​បង្ខំ

ជាព្រឹត្តិការណ៍មួយ ដែលតែងតែកើតមានមិនចេះចប់ ក្នុងលោកយើងនេះ។ តែសម្រាប់អ្នកដែលរងនូវការជិះជាន់ ធ្វើបាប គាបសង្កត់ វាជាកត្តាធម្មជាតិ ដែលពួកគាត់ត្រូវតែរកយុទ្ធវិធី ដើម្បីរើបម្រាស់នៅថ្ងៃណាមួយ។


អ្នកស្រី ជូលី ឃេដ អ្នកទទួលសំបុត្រ នៅក្នុងហិបទំនិញ។ រូបថត Randy Rasmussen/The Oregonian។

ជាការផ្ញាក់ផ្អើលមួយ សម្រាប់បុណ្យហាឡូវីន (Halloween) ខណៈដែលសំបុត្រមួយ បានធ្លាក់ទៅក្នុងដៃស្ត្រីជនជាតិ អាមេរិកាំងម្នាក់ និងបានសរសេរហៅរកជំនួយពីសំណាក់ អង្គការឃ្លាំមើលសិទ្ធិមនុស្ស ទៅលើពលកម្មខុសច្បាប់ និង​ដោយបង្ខំក្នុងប្រទេសចិន។ កាសែតចេញប្រចាំថ្ងៃ របស់អាមេរិកមួយឈ្មោះឌឺ អូរ៉េហ្គូនៀន (The Oregonian) បានដឹង​ទទួលដំណឹងដ៏សោកសៅ ហើយបានធ្វើ

អវសាន​នៃ​ពិភពលោក៖ អ្នក​រួច​រស់​ជីវិត ពី​ភ្លើង​ឆេះ​កាល​

អវសាន​នៃ​ពិភពលោក៖ អ្នក​រួច​រស់​ជីវិត ពី​ភ្លើង​ឆេះ​កាល​

ការគម្រាមកំហែង នៃ«អវសាននៃពិភពលោក» តាមប្រតិទិនម៉ាយ៉ា (សម្រាប់ពុទ្ធសាសនា គេអាចនិយាយថា ជាភ្លើងឆេះ​កាល) បានបង្កើតអោយមានជាប្រវត្តិសាស្ត្រមួយ ដែលគួរអោយភ្ញាក់ផ្អើល ទាំងក្នុងចំណោមមនុស្សដែលជឿ និងមនុស្ស​ដែលមិនជឿ នៅទូទាំងជុំវិញផែនដី។ សូមអានការនិទានខ្លីៗ ពីព្រឹត្តិការណ៍នេះ។


រូបភាពកាត់ត ពីកងចក្រម៉ាយ៉ា និងរស្មីព្រះអាទិត្យ។ រូបភាពអាំងធើណែត។

«អវសាននៃពិភពលោក»​ បានបង្អើលពិភពលោក

នៅប្រទេសចិន សមាជិក«សាសនាព្រះគ្រឹស្ដិ៍ដ៏អស្ចារ្យ» ចំនួន១០០០នាក់ ត្រូវបានឃាត់ខ្លួន និងយកទៅដាក់ឃុំ ដោយ​ហេតុថាពួកគេទាំងនេះ បានដើរផ្សព្វផ្សាយ«បំផុសបំផុល» ពីបញ្ហា«អវសាននៃពិភពលោក»នេះ។

នៅប្រទេសសែរប៊ី ភ្នំមួយដែលមានរាងដូចសាជី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...