អាមេរិក៖ ទៅបោះជំរុំនៅមាត់ជ្រោះ យប់ឡើងដេកមមើដើរធ្លាក់ជ្រោះ ...
កុំថាឡើយដល់ទៅមនុស្សធ្លាប់គេងមមើ បើសូម្បីតែមនុស្សធម្មតា ក៏មិនគួនឹងទៅផ្សងគ្រោះថ្នាក់ បោះតង់គេងនៅពេលយប់ នៅក្បែរមាត់ជ្រោះជ្រលងដងភ្នំដូច្នេះដែរ។ ហេតុផល៖ នោះគឺដើម្បីបញ្ជៀសគ្រោះថ្នាក់ជាយថាហេតុទាំងឡាយ ពិសេសបើមានសត្វសាហារ ឬសត្រូវធ្វើការវាយប្រហាពីខាងជម្រាលភ្នំ តើអ្នកបោះតង់ទាំងនេះនឹងរត់ទៅណា? ឬក៏ត្រូវលោតចុះទៅក្នុងជ្រោះ?
ប៉ុន្តែសំនួរចម្លើយខាងលើនេះ ទំនងជាមិនដែលត្រូវបានបុរសជាតិអាមេរិកាំងមួយរូប ដែលមានទីលំនៅនៅក្នុងរដ្ឋ អូហៃយ៉ូ (Ohio) សហរដ្ឋអាមេរិក ខ្វល់ខ្វាយយកមកគិតនោះទេ។ បើទោះជាដឹងខ្លួនថា ខ្លួនឧស្សាហ៍គេងមមើ«ក្រោបដើរពេលយប់ ទាំងបិទភ្នែក» ក៏ដោយ តែបុរសម្នាក់នេះ នៅតែមិនរាថយក្នុងការបោះជំរុំគេង នៅក្បែរមាត់ជ្រោះដែលមានជម្រៅយ៉ាងជ្រៅ ជាមួយនឹងមិត្តភ័ក្ដិផ្សេងទៀត បន្ទាប់ពីពួកគេ បាននាំគ្នាទៅដើរកំសាន្ដ នៅជ្រលងព្រៃភ្នំ រ៉េដ រីវ័រ (Red River) ក្នុងរដ្ឋកេនទុគី (Kentucky) [...]