ទីក្រុង ស៊ីដនី ផ្ដល់ការងារឲ្យបុរសម្នាក់ ទៅ«ដើរដេក»ជាមួយស្រីពេស្យា
«ខ្ញុំមិនដែលគិតថា មានការងារបែបនេះទេ ហើយក៏កាន់តែមិនជឿទៅទៀត ថាខ្ញុំអាចធ្វើវាដោយខ្លួនឯងបាន» នេះជាការថ្លែងបញ្ជាក់ របស់លោក ហ្វ្រេដ អេឡេន (Fred Allen) បន្ទាប់ពីបានផ្លាស់ប្ដូរអាជីពរបស់ខ្លួន តាំងពី៣ឆ្នាំមកហើយ។
គេត្រូវនិយាយថា អាជីពថ្មីរបស់លោក ជាក្ដីសុបិន្តមិនដែលធ្លាប់មានពីមុនមក នោះគឺលោកត្រូវបានសាលាក្រុង ស៊ីដនី ប្រទេសអូស្ត្រាលី ផ្ដល់ប្រាក់ខែឲ្យ ដើម្បីចូលទៅក្នុងបនស្រីពេស្យាខុសច្បាប់ទាំងឡាយ ដែលបានគ្របមុខជាគ្រឹះស្ថានចាប់សរសៃ។ ដើម្បីប្រមូលបាននូវភស្ដុតាងឲ្យច្បាស់លាស់ លោក ហ្វ្រេដ អេឡេន ត្រូវតែភ្លក្សរសជាតិពិសេសៗទាំងនោះ ដោយខ្លួនលោកផ្ទាល់។
ការងារនេះ បានចាប់ផ្ដើមដំបូងនៅឆ្នាំ២០១១ ខណៈពេលដែលលោក នៅជាអ្នកបើកតាក់ស៊ីនៅឡើយ។ លោកបានមើលឃើញដោយចៃដន្យ ការប្រកាសតាមសារព័ត៌មាន ការស្វែងរកបុគ្គលិក [...]