Posts in ‘ជុំវិញជីវិត’ Category

រលះ​រលួយ​ខ្លួន ព្រោះ​ចូល​​ត្រាំ​ទឹក Javel ព្យាបាល​ជំងឺ​សើរ​ស្បែក

រលះ​រលួយ​ខ្លួន ព្រោះ​ចូល​​ត្រាំ​ទឹក Javel ព្យាបាល​ជំងឺ​សើរ​ស្បែក

នាង សារ៉ា ខូល (Sarah Cole) ជាតិអូស្ត្រាលី អាយុ២៩ឆ្នាំ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ជាបន្ទាន់ ហើយនាង​បាន​ស្ថិត​ក្នុងការសង្គ្រោះជីវិត ដែលជាដំណាក់កាលចុងក្រោយ។ ខ្លួនប្រាណរបស់នាង ត្រូវបានរលាក​រលះ​រលួយ អស់​ប្រមាណជា៩៨% បន្ទាប់ពីបានចូលទៅត្រាំ នៅក្នុងចានងូតទឹក ដែលបំពេញដោយទឹក លាយជា​មួយ​នឹង​សារជាតិរាវឈ្មោះ ទឹក ហ្សាវែល (Javel - ជាតិគីមីជាវត្ថុរាវ ដើម្បីដាក់ឲ្យកាត់ស្នឹម ឬស្នាមប្រឡាក់​អ្វី​មួយ ដែល​​ពិបាក​​ដុស) តាមការណែនាំរបស់អ្នកជំនាញម្នាក់ ដែលចង់ឲ្យនាងជាសះ ពីជំងឺសើរស្បែក។

សារព័ត៌មានអូស្ត្រាលី «Daily Telegraph» បានរៀបរាប់ឲ្យដឹងថា នាង សារ៉ា បានទទួលការណែនាំ ឲ្យ​លាយ​ទឹកងូតទឹក ជាមួយនឹងសារជាតិរាវ ហ្សាវែល។ នៅពេលទទួលបានការណែនាំនោះ នាងបានបដិសេធ​វិញ​ដែរ​ថា៖ «មិនដែលធ្លាប់ដឹងទាល់តែសោះ ក្នុងមួយជីវិតនេះ ពីករណីលាយទឹកហ្សាវែល យកមកងូត... វានឹងអាច​ធ្វើ ឲ្យខ្លួនខ្ញុំរលាករលះបាន!» ប៉ុន្តែអ្នកជំនាញនោះ [...]

«គ្រូ​ស្នេហ៍ អង្ទង​ចិត្ត​ប្រុស​ក្បត់»

«គ្រូ​ស្នេហ៍ អង្ទង​ចិត្ត​ប្រុស​ក្បត់»

«នេះគឺជារឿងពិត... ដែលខ្ញុំចង់​ឲ្យអ្នកទាំងអស់គ្នាបានអាន នៅពេលមួយ ដែលខ្ញុំបានទៅរកគ្រូស្នេហ៍» បន្ទាប់​ពីស្នេហានាង បានបែកបាក់ដោយសារ បុរសម្ចាស់ស្នេហ៍របស់នាង បានក្បត់ចិត្តទៅមានថ្មី ដោយគ្រាន់តែ​មក​និយាយ ជាមួយនឹងយ៉ាងខ្លីថា៖ «យើងបែកគ្នាទៅ យើងមិនអាចរស់នៅ ជាមួយគ្នាបានទេ ព្រោះខ្ញុំមានអ្នកថ្មី​ហើយ»។

នេះជាការចាប់ផ្ដើមឃ្លាប្រយោគ ចេញពីបេះដូងរបស់យុវតីម្នាក់ ដែលដាក់ឈ្មោះខ្លួន នៅលើបណ្ដាញសង្គម «ព្រះច័ន្ទ - La Lune» ដើម្បីរៀបរាប់ពីបទពិសោធន៍ដ៏ជូរចត់ ដែលនាងបានឆ្លងកាត់ នៅក្នុងរយៈពេល​ប្រេះ​ស្រាំ​មួយ ជាមួយនឹងសង្សាបណ្ដូលចិត្ត ដែលនាងបានគិតថា រូបគេជាគូជីវិត ស្នេហ៍ស្និតមិនបែកបែរ។ នាង​បាន​គិត​ឃើញបែបនេះ ព្រោះសួនស្នេហ៍ដែលនាង និងម្ចាស់ចិត្តនាង បានថែរ និងសាងមក មានបង្កប់​នូវ​អនុស្សាវរីយ៍​ច្រើនរាប់មិនអស់ តាំងពីបួនឆ្នាំមកហើយ។

នាង«ព្រះច័ន្ទ - La Lune» បានថ្លែងពីបេះដូងប្រេះឆារ [...]

យុវតី​ស៊ិចស៊ី​លក់ Hamburger ម្នាក់​នេះ ផ្អើល​នៅ​តៃវ៉ាន់!

ហាង «ម៉ាកដូណាល់ (McDonald)»ដ៏ល្បី របស់អាមេរិក ពិតជាមានវីធីដើម្បីទាក់ទាញអតិថិជនឬ? បណ្ដា​អតិថិជន​ដែលចូលទៅទិញ Hamburger នៅក្នុងហាងលក់ Hamburger មួួយ ដែលស្ថិតក្នុងក្រុង «Kaohsiun» នៃកោះតៃវ៉ាន់ នឹងអាចប្រទះឃើញ បុគ្គលិកអ្នកលក់មួយរូប ដែលមានលក្ខណៈពិសេស​ខុស​គេ។ យុវតី វ៉ៃ ហានស៊ូ (Wei Han Xu) រាងតូចច្រឡឹង តែស៊ិចស៊ី កំពុងពង្វក់ឲ្យមនុស្សម្នាក់នានា ផ្អើល​ទៅ​រក​មើល​នាង។

ជាមួយនឹងងារ ទេពធីតា ម៉ាកដូចណាល់ (McDonalds goddess) យុវតីអ្នកលក់រូបនេះ មានសម្លៀកបំពាក់​ដ៏​ពិសេស ខុសពីភ្នាក់ងារលក់ទាំងឡាយ ផ្សេងទៀត របស់ហាងម៉ាកដូណាល់។ ប៉ុន្តែនៅពេលដែល​ការភ្ញាក់​ផ្អើល បានកើតឡើងកាន់តែខ្លាំងនោះ យុវតីអ្នកលក់ផ្សេងទៀត នៅក្នុងហាងនេះ ក៏ត្រូវស្លៀកពាក់ ប្រហាក់​ប្រហែល​នឹងនាងដែរ ដើម្បីជៀសវាង ការច្រណែន និងការប្រកាន់រើសអើង។

ខឹង​ប្រុស​ក្បត់ ដុត​លិង្គ​ពេល​កំពុង​គេង រួច​ថត​វីដេអូ​ដើម្បី​សង​សឹក

បើសិនជាស្ត្រីជាច្រើន បានសម្រេចចិត្ត កាត់ប្រដាប់ប្រដាប្ដី ឬគូសង្សារបស់ខ្លួន ដែលមានចិត្តផិតក្បត់នោះ ប៉ុន្តែ​ស្ត្រីម្នាក់នេះ បានជ្រើសរើស យកវិធីមួយខុសគេ។

បន្ទាប់ពីបានដឹងថា សង្សាររបស់ខ្លួន បានក្បត់ហ៊ានលួចចេញ ទៅមានចិត្តលើស្ត្រីម្នាក់ទៀត ស្ត្រីម្នាក់នេះ បាន​បើកយុទ្ធនាការ​សងសឹកមួយ​យ៉ាងពិសេស កម្រកើតមាន នៅក្នុងលោក៖ នោះគឺដុតលិង្គរបស់ប្រុស​ចិត្តសាវ៉ា​រូបនេះ។

នៅពេលដែលបុរសកំពុងគេងលក់ស្កប់ស្កល់ នៅលើគ្រែរបស់ខ្លួន នាងបានលបមកក្បែរ រួចចាក់​អាលកុល​ដុតឆេះ (៩០អង្សា) ពីលើខោស្លីប ម្ដុំត្រង់លិង្គរបស់បុរស។ បន្ទាប់មកនាង បានយកដែកកេះមកកេះដុត បង្កឲ្យ​មានអណ្ដាតភ្លើងឆេះឡើង។

ដុតលិង្គ មិនប្រាកដថា ជារឿងឡើងថានសួគ៌ សម្រាប់បុរសរងគ្រោះនោះទេ។ អញ្ចឹងហើយ ទើបបុរសនោះ បាន​ភ្ញាក់ឡើងយ៉ាងក្រញ៉ាង ហើយស្ទុះស្ទារធ្វើអ្វីគ្រប់យ៉ាង ដើម្បីពន្លត់អគ្គិភ័យដ៏សន្ធោសន្ធៅនេះ... ចិត្តស្ត្រី សាហាវអញ្ចឹង! លើកក្រោយ សុំឲ្យរាង៕

ក្រុម​និស្សិត៖ ស្ត្រី​អាច​ប្រឈម​នឹង​ជំងឺ​មហារីក​មាត់​ស្បូន​៥យ៉ាង

ក្រុម​និស្សិត៖ ស្ត្រី​អាច​ប្រឈម​នឹង​ជំងឺ​មហារីក​មាត់​ស្បូន​៥យ៉ាង

ការសិក្សាមួយ របស់ក្រុមមួយ ដែលដាក់ឈ្មោះខ្លួនឯង នៅលើបណ្ដាសង្គម ថាជា«និស្សិតវេជ្ជសាស្រ្តកម្ពុជា» បានបង្ហាញឲ្យឃើញថា ស្រ្តីទាំងអស់ដែលធ្លាប់ ឬកំពុងមានការរួមភេទ សុទ្ធមានការប្រឈមមុខ នឹងបញ្ហា​ជំងឺ​មហារីកមាត់ស្បូន។ ខាងក្រោម ជាសញ្ញាបញ្ជាក់ថា ស្រ្តីទាំងនេះ មានបញ្ហាប្រឈមកម្រិតខ្ពស់ នឹងត្រូវមានការ​ការពារ សុខភាពមាត់ស្បូន ឲ្យបានល្អ។

១. ស្រ្តីដែលរួមភេទមុនអាយុ២០ឆ្នាំ៖ ការសិក្សារបស់និស្សិត វេជ្ជសាស្រ្តកម្ពុជា បានបង្ហាញថា ស្រ្តីដែល​មាន​អាយុក្រោម២០ឆ្នាំ នឹងមានបញ្ហាប្រឈមខ្ពស់ នៅពេលរួមភេទ ទាក់ទងនឹងជំងឺមហារីកមាត់ស្បួន។

២. ស្រ្តីមានដៃគូររួមភេទច្រើន៖ មិនមែនគ្រាន់តែរួមភេទ មុនអាយុ២០ឆ្នាំ ស្រ្តីអាចប្រឈម​នឹងបញ្ហា​មហារីក​មាត់ស្បូននោះទេ ស្រ្តីដែលមានដៃគូររួមភេទច្រើន ក៏ជាសញ្ញាបញ្ជាក់ថា នាងនឹងប្រឈមខ្ពស់ ទៅនឹងជងឺ​មហារីក​មាត់ស្បួន ប្រសិនបើគ្មានការពារបានល្អ។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...