Posts in ‘ស្រាវជ្រាវ អត្ថាធិប្បាយ វិភាគ’ Category

ទស្សនៈ​អ្នក​ប្រាជ្ញ​ជុំ​វិញ​អត្ថន័យ នៃ​«នយោបាយ»

ទស្សនៈ​អ្នក​ប្រាជ្ញ​ជុំ​វិញ​អត្ថន័យ នៃ​«នយោបាយ»

នៅក្នុងអត្ថបទមុន យើងបានបកស្រាយរួចហើយ ស្ដីពី«នយោបាយ» ដែលអត្ថន័យរបស់វា ត្រូវបានកំណត់ទៅតាម​របប​គ្រប់គ្រងរដ្ឋនីមួយៗ ក្នុងនោះដូចជារបបគ្រប់គ្រងរដ្ឋ តាមបែបប្រជាធិបតេយ្យសេរី ឬកុំម្មុយនីសជាដើម។ នៅក្នុង​អត្ថបទ​នេះ យើងសូមលើកយកនូវទស្សនៈ របស់ទស្សនវិទូល្បីៗ មានដូចជា លោក ប្លាតុង និង លោក អារីស្តូត ជាដើម មកបក​ស្រាយបន្តទៀត ជុំវិញអត្ថន័យនៃ«នយោបាយ»។


លោក ប្លាតុង (ខាងឆ្វេង) និងកូនសិស្សលោក អារីស្តូត ជាទស្សនៈវិទូ និងអ្នកប្រាជ្ញក្រិច ជំនាន់ដើម។ (រូបថតឯកសារ ចម្លងចេញពីគំនូរបូរាណ)

រាជធានីភ្នំពេញ - សម្រាប់លោក ប្លាតុង (Platon) ដែលជាកូនសិស្សរបស់លោក សូក្រាត (Socrate) និងត្រូវជាគ្រូរបស់​លោក អារីស្តូត (Aristote) បានឲ្យនិយមន័យនយោបាយថា «នយោបាយគឺជាសិល្បៈ [...]

ព្រះ​មហា​ក្សត្រ​ព្រះ​បាទ នរោត្តម សីហមុនី ស្ដេច​ចង់​យាង​ទៅ​ណា​?

ព្រះ​មហា​ក្សត្រ​ព្រះ​បាទ នរោត្តម សីហមុនី ស្ដេច​ចង់​យាង​ទៅ​ណា​?

សភាពការណ៍នយោបាយរបស់ប្រទេសកម្ពុជា ទំនងជាកាន់តែផុងខ្លួនជ្រៅទៅៗ ខណៈដែលសន្លឹកបៀចុងក្រោយ​ក្នុង​ម៉ោង​នេះបានធ្លាក់ទៅលើព្រះហស្ថរបស់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រដ៏តូចមួយនេះ ហើយប្រសិនបើព្រះរាជ​តម្រិះ​របស់​ព្រះអង្គ មិនត្រូវបានក្រុមគណបក្សប្រឆាំងយល់ស្របជាមួយទ្រង់ទេនោះ។ ព្រះរាជតម្រិះ ដែលបានបង្កជាមន្ទិលដ៏ធំ ដល់​មតិមួយចំនួន ដែលតាមដានយ៉ាងជិតស្និត ទៅនឹងព្រឹត្តិការណ៍ទាំងអស់នេះ។


រូបព្រះឆាយាល័ក្ខ ដាក់តាំងនៅមុខប្រាសាទច័ន្ទឆាយា នៃព្រះបរមរាជវាំង រាជធានីភ្នំពេញ។

ទីក្រុងប៉ារីស - រដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលជាភាគីមួយនៅក្នុងជម្លោះនៅក្រោយ​ការ​បោះឆ្នោតនេះ បានចេញសេចក្ដីថ្លែងការណ៍ នៅល្ងាចថ្ងៃទី១៨ខែកញ្ញា ដើម្បីការពារព្រះមហាក្សត្រ ដោយបានលើក​យក​មាត្រា៧និង៨ [...]

វិភាគៈ តើ​ការ​សម្លាប់​បាតុករ​អហិង្សា ជា​វិធានការ​អ្វី​របស់​អាជ្ញាធរ​?

វិភាគៈ តើ​ការ​សម្លាប់​បាតុករ​អហិង្សា ជា​វិធានការ​អ្វី​របស់​អាជ្ញាធរ​?

តើសិទ្ធិប្រជាពលរដ្ឋមានកំរិតណា ក្នុងសង្គមប្រជាធិបតេយ្យ ហើយត្រូវបានការពារដោយច្បាប់អ្វីខ្លះ? តើប្រជា​ពលរដ្ឋ​ទាំង​អស់មានសិទ្ធិស្មើគ្នាឬទេ ក្នុងការស្វែងរកការការពារ ឬរកយុត្តិធម៌សម្រាប់ខ្លួននោះ? តើបុគ្គលគ្រប់រូប​ដែល​រស់​ក្នុង​ប្រទេស​កម្ពុជា មានសិទ្ធិយ៉ាងណាខ្លះ ហើយសិទ្ធនោះត្រូវអនុវត្តយ៉ាងដូចម្តេច?


ខ្សែត្រៀមរបស់អាជ្ញាធរ ត្រៀមទប់ទល់ក្រុមបាតុករ នៅថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - តាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់កម្ពុជា មាត្រា៣១បានចែងថា «(…) ប្រជាពលរដ្ឋខ្មែរមាន​ភាព​ស្មើគ្នា​ចំពោះ​មុខ​ច្បាប់ មានសិទ្ធិសេរីភាព និង ករណីយកិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ​សាសនា និន្នាការនយោបាយ [...]

វិភាគ៖ ប្រើ​ប្រាស់​«បន្លា​លួស»​ឃាំង​ផ្លូវ​សាធារណៈ ដូច​«ឃុំឃាំង»​ពលរដ្ឋ

វិភាគ៖ ប្រើ​ប្រាស់​«បន្លា​លួស»​ឃាំង​ផ្លូវ​សាធារណៈ ដូច​«ឃុំឃាំង»​ពលរដ្ឋ

ការប្រើប្រាស់រនាំងបន្លាលួស មកដាក់បាំងនៅតាមទ្រូងផ្លូវកណ្ដាលរាជធានី ត្រូវបានអ្នករស់នៅក្នុងរាជធានីជាទូទៅ សម្ដែង ការមិនពេញចិត្ត ហើយរហូតមានអ្នកខ្លះបានខឹងសម្បា ដោយបានអូសរនាំងបន្លាលួសទាំងនោះចេញទៀតផង។ អ្នកតាម​ដានស្ថានការណ៍នយោបាយកម្ពុជា បានវាយតម្លៃថា នោះជាមធ្យោបាយ«មិនស៊ីវីល័យ» ហើយមិនដូចទៅនឹងអ្វី ដែលមន្ត្រី​ជាន់ខ្ពស់ធ្លាប់និយាយថា ខ្លួនចង់ឲ្យកម្ពុជាក្លាយជានិតិរដ្ឋនោះ។


កងកម្លាំងនគរបាល កំពុងពន្លាបន្លាលួស ដាក់បាំងនៅចំនុចមុខវត្តឧណ្ណាលោម។ (រូបថត Thomas Cristofoletti)

រាជធានីភ្នំពេញ - រនាំងបន្លាលួសជាច្រើន ត្រូវ​បានអាជ្ញាធររដ្ឋាភិបាលត្រៀមបម្រុងទុក តាំងតែពីមានការលេចលឺ​ដំណឹង​ថា នឹងមានការតវ៉ា​ដ៏ខ្លាំងក្លាមិនដែលធ្លាប់មាន នៅក្នុងប្រវត្តិនៃការដឹកនាំរបស់ខ្លួន [...]

អត្ថន័យ​«នយោបាយ» ទៅ​តាម​របប​គ្រប់​គ្រង​ប្រទេស

អត្ថន័យ​«នយោបាយ» ទៅ​តាម​របប​គ្រប់​គ្រង​ប្រទេស

នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ពលរដ្ឋខ្មែរភាគច្រើនយល់ថា នយោបាយគឺជារឿងដែលគេមិនគួរប៉ះពាល់ នយោបាយ​គឺជា​«នយោបោក»ជាដើម ហើយពួកគេតែងតែនិយាយថា មនុស្សទូទៅគេមិនគួរពាក់ព័ន្ធ នឹងបញ្ហានយោបាយនោះទេ។ ប៉ុន្តែ​នៅក្នុងបរិបទសព្វថ្ងៃ មានមនុស្សច្រើនឡើងៗ កាន់តែយល់ពីបញ្ហានយោបាយ។ តែពួកគេខ្លះទៀត នៅមិនទាន់ចែក​ឲ្យ​ដាច់ស្រេចពីពាក្យនយោបាយនេះនៅឡើយ។ នោះគឺដោយសារតែ​អត្ថន័យនៃ«នយោបាយ» ទទួលបានការបកស្រាយ​ខុសៗគ្នា និងប្រែប្រួលទៅតាមរបបសង្គមដែលប្រទេសមួយប្រកាន់យក។


លោក ហ៊ុន សែន អ្នកនយោបាយខ្មែរមួយរូប ដែលបានប្រែប្រួលមិនឈប់ឈរ រាប់ចាប់តាំងពីលោក នៅជាជនកុំម្មុយនីស​បែបខ្មែរក្រហមរហូតមកសព្វថ្ងៃ។ រូបនេះថតនៅពេលលោក ចុះពិនិត្យការដ្ឋានស្ពានស្ទឹងមានជ័យ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣។ (រូបថត REUTERS/Samrang [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...