Posts in ‘ស្រាវជ្រាវ អត្ថាធិប្បាយ វិភាគ’ Category

សេចក្ដីថ្លែងការណ៍​ដែល​ប្រែ​ក្លាយ​គណបក្ស​ប្រជាជន ជា​«មេមាន់»?

សេចក្ដីថ្លែងការណ៍​ដែល​ប្រែ​ក្លាយ​គណបក្ស​ប្រជាជន ជា​«មេមាន់»?

ទីបំផុតទៅ សេចក្តីថ្លែងការណ៍មួយ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៣ របស់គណបក្សប្រជាជនកម្ពុជា ស្តីពីកំណែទម្រង់​ការបោះឆ្នោតខាងមុខ បានផ្សាយចេញជាសាធារណៈ ថាខ្លួននឹងសហការជាមួយគណបក្សសង្គ្រោះជាតិ ក៏ដូចជាអង្គការ​សង្គមស៊ីវិលជាតិ និងអន្តរជាតិក្នុងការកែទម្រង់ការបោះឆ្នោត ដើម្បីឲ្យស្របតាមគោលការណ៍លិទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ។ តើសេចក្ដីថ្លែងការណ៍នេះ មានអត្ថន័យស្មើ នឹងដើរជាន់កែងខ្លួនឯងឬយ៉ាងណា?


កញ្ចាប់សុវត្ថិភាពនៃលទ្ធផលឆ្នោត ពីការិយាល័យមួយចំនួនក្នុងខេត្តសៀមរាប ដែលត្រូវយកមកបើកផ្ទៀងផ្ទាត់ឡើងវិញ។ (រូបថត MONOROOM.info/ O.Vary)

រាជធានីភ្នំពេញ - ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ លោក ញ៉ែម ប៉ុញ្ញាឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ [...]

ថ្ងៃខែ ដ៏សំខាន់ៗ នៅក្នុងជីវិត នរោត្ដម សីហនុ

ថ្ងៃខែ ដ៏សំខាន់ៗ នៅក្នុងជីវិត នរោត្ដម សីហនុ

បន្ទាប់ពីទ្រង់បានសោយទីវង្គត សៀវភៅ​ឯកត្តកម្ម​ពិភព​លោក​ បាន​កត់​ត្រា​ទុក​ភ្លាម​ដែរ ពី​ព្រះ​នាម​ព្រះអង្គ ជា​​មេ​ដឹក​នាំ​ប្រទេស​ដែល​ទទួល​បាន​តំណែង និង​ចាក​ចេញ​ពី​តំណែង​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក។ ចង់​ដឹង​​ថា​​​យ៉ាង​​ណា​នោះ សូម​អាន​នូវ​រាល់​ថ្ងៃ​ខែ​ឆ្នាំ​សំខាន់ៗ​ទាំង​ឡាយ (*) ដែល​មាន​នៅ​ក្នុង​ជីវិត​របស់​ទ្រង់ ដូច​ខាង​​ក្រោម។

រេជ្ជកាល​របស់​ព្រះ​បាទ​​សម្ដេច​​ ព្រះ​នរោត្ដម សីហនុ៖

  • ៣១ តុលា ១៩២២៖ ទ្រង់​ប្រសូត នៅ​ភ្នំពេញ។ ព្រះ​នាម​ព្រះ​បីតា នរោត្ដម សុរាមរិត និង​ព្រះ​មាតា ស៊ីសុវត្ថ កុសមះ។
  • ២៥ មេសា ១៩៤១៖ ទ្រង់បានឡើងសោយរាជ្យសម្បតិ ជាលើកដំបូង ក្នុងព្រះជន្នាយុ ១៨ព្រះវស្សា ក្រោមការផ្ដួច​ផ្ដើម​របស់ អាណានិគមបារាំង។
  • ១៨ មិនា ១៩៤៥៖ ធ្វើជានាយករដ្ឋមន្ត្រីលើកទីមួយ នៃព្រះរាជណាចក្រកម្ពុជា [...]
តើ​ព្រះ​បរមរូប ឬ​​ព្រះ​បរម​រតន​កោដ្ឋ ជា​កម្មសិទ្ធ​របស់​នរណា?

តើ​ព្រះ​បរមរូប ឬ​​ព្រះ​បរម​រតន​កោដ្ឋ ជា​កម្មសិទ្ធ​របស់​នរណា?

សំនួរនេះបានចោទឡើង ខណៈពេលដែលក្រុមអ្នកធ្វើនយោបាយ នៅក្នុងព្រះរាជាណាចក្រមួយនេះ កំពុងតែដណ្ដើមគ្នា​ទាញយករូបភាពនៃការគោរពស្រឡាញ់ អតីតព្រះមហាវីរៈក្សត្រ នរោត្ដម សីហនុ ទៅឲ្យក្រុមបក្ស តែរៀងៗខ្លួន។ ប៉ុន្តែ ទោះ​នៅក្នុងបរិបទណាក៏ដោយ ក៏មតិមួយចំនួននៅតែរិះគន់ថា គណបក្សកាន់អំណាច ដូចជាចង់កេងចំណេញយករូបភាព​នេះតែឯង។


ព្រះឆាយ៉ាល័ក្ខ និងការដាក់តាំងបង្ហាញ ដើម្បីឧទ្ទិសដល់​ព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ។ (រូបថត Wayne Ranney)

រាជធានីភ្នំពេញ - ថ្លែងទៅកាន់អ្នកគាំទ្ររបស់គណបក្សសង្គ្រោះជាតិ នាព្រឹកថ្ងៃទី១៤ ខែតុលានេះ លោក កឹម សុខា ប្រធានស្តីទីគណបក្ស បានលើកឡើងថា «ក្រុមកុម្មុយនីស ក្រុមខ្មែរក្រហមធ្វើអ្វីតែងតែបោកប្រាស់ ដោយគិតថាអ្វីៗ​ទាំង​អស់​ជារបស់ខ្លួនឯង [...]

សុខ ទូច៖ បើ​កម្ពុជា​អោប​ជើង​ចិន កម្ពុជា​នឹង​មាន​វាសនា​ដូច​ភូមា​ពី​មុន

សុខ ទូច៖ បើ​កម្ពុជា​អោប​ជើង​ចិន កម្ពុជា​នឹង​មាន​វាសនា​ដូច​ភូមា​ពី​មុន

រដ្ឋាភិបាលកម្ពុជាហាក់មិនបានសម្តែងការបារម្ភសោះឡើយ ចំពោះប្រទេសមហាអំណាចណាមួយ ដែលចង់ដក​ការជឿ​ទុក​ចិត្ត និងចង់ផ្តាច់ជំនួយមកលើប្រទេសកម្ពុជា តាមរយៈការបញ្ចុះបញ្ចូលរបស់មេបក្សប្រឆាំង លោក សម រង្ស៊ី។ មន្រ្តី​ជាន់​ខ្ពស់រដ្ឋាភិបាល បានអះអាងថា រដ្ឋាភិបាលអាចរស់បាន ដោយមានសម្ព័ន្ធមិត្តចិនជួយជ្រោមជ្រែង។ ជាមួយនឹងការ​លើក​ឡើងនេះ អ្នកវិភាគលោក សុខ ទូច បានលើកឡើងថា បើកម្ពុជាអោបជើងចិន នឹងមានវាសនាដូចភូមាជាក់ជាមិនខាន។


ទិដ្ឋភាពមួយក្នុងផ្នែកខាងលិចនៃប្រទេសភូមា ក្រោយអំពើហឹង្សាទៅលើជនជាតិរ៉ូហឺយ៉ា។ (រូបថត © Soe Zeya Tun/Reuters)

រាជធានីភ្នំពេញ -  មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងក្រៅស្រុកនានា​ [...]

អ្នកវិភាគ៖ រដ្ឋាភិបាល​លោក ហ៊ុន សែន ដើរ​ដល់​ផ្លូវ​ទាល់​ច្រក​ហើយ

អ្នកវិភាគ៖ រដ្ឋាភិបាល​លោក ហ៊ុន សែន ដើរ​ដល់​ផ្លូវ​ទាល់​ច្រក​ហើយ

អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ដែលរដ្ឋសភា និងរដ្ឋាភិបាលឯកបក្សរបស់លោក ហ៊ុន សែន បានកើតឡើង​ក្នុងនីតិកាលទី ៥ នេះ។អ្នកវិភាគនយោបាយនៅកម្ពុជា មានលោកបណ្ឌិត កែម ឡី ជាដើម បានអះអាងថា រដ្ឋាភិបាល​ថ្មី​នេះ មិនសូវទទួលបានការស្វាគមន៍ ពីសំណាក់សហគមន៍អន្តរជាតិនោះទេ ហើយថា ពេលនេះគណបក្សប្រជាជនកម្ពុជា បានដើរដល់ផ្លូវទាល់ច្រកហើយ។


លោក ហ៊ុន សែន នៅមន្ទីររដ្ឋសភាថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

រាជធានីភ្នំពេញ - ព្រឹត្តិការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ពោលគឺចាប់​តាំង​ពីឆ្នាំ ១៩៩៣ ដែលគេបានឲ្យឈ្មោះប្រទេសកម្ពុជាថា ជាប្រទេសកាន់របបប្រជាធិបតេយ្យសេរីពហុបក្ស។ ព្រឹត្តការណ៍​នយោបាយទាំងនោះ បានកើតឡើងនៅក្នុងសង្គមកម្ពុជា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...