ហូឡង់«លត់»អេស្ប៉ាញម្ចាស់ជើងឯកពិភពលោកនិងអ៊ឺរ៉ុប សងសឹក៥-១
មួយគ្រាប់ ដែលអេស្ប៉ាញរកបាននោះទៀតសោធ ដោយសារតែបាល់ពិន័យ ដែលអាជ្ញាកណ្ដាលសម្រេចសេចក្ដី ទៅឲ្យក្រុមម្ចាស់ជើងឯកពិភពលោក ឆ្នាំ២០០០ និងម្ចាស់ជើងឯកអ៊ឺរ៉ុបពីរដង ២០១២ និង២០០៨ប៉ុណ្ណោះ។ តែក្រៅពីនេះ ប្រទេសអេស្ប៉ាញទាំងមូល ត្រូវយំមិនចេញនឹងបរាជ័យយ៉ាង«រន្ធត់» របស់ក្រុមបាល់ទាត់របស់ខ្លួន ដែលចាញ់ក្រោមរន្ទះជើង«សងសឹក» របស់ក្រុមជម្រើសជាតិ ហូឡង់ នៅយប់ថ្ងៃទី១៣ ខែមិថុនានេះ។
ការប្រើក្បាលបញ្ជូនបាល់ របស់កីឡាករ រ៉ូប៊ិន វ៉ាន់ពែស៊ី របស់ហូឡង់។ (រូបថត FiFa)
បាល់ទាត់ពិភពលោក - ការជួបប្រកួតក្នុងថ្ងៃទី១៣ ខែមិថុនា រវាងក្រុមជម្រើសជាតិ អេស្ប៉ាញ និងហូឡង់ ត្រូវបានអ្នកតាមដានបាល់ទាត់ គិតថាជាការជួបប្រកួតដ៏ធំមួយ បន្ទាប់ពីប្រទេសប្រេស៊ីល [...]