Posts in ‘កីឡាគ្រប់ប្រភេទ’ Category

បាល់ទាត់​ពិភពលោក៖ បារាំង​ឡើង​ដល់​វគ្គ​១ភាគ២ បន្ទាប់​ពី​ជម្រុះ​អ៊ុយរូហ្គាយ ២-០

បាល់ទាត់​ពិភពលោក៖ បារាំង​ឡើង​ដល់​វគ្គ​១ភាគ២ បន្ទាប់​ពី​ជម្រុះ​អ៊ុយរូហ្គាយ ២-០

ចាប់ពីពេលនេះតទៅ វាជាវគ្គ១ភាគ២ផ្ដាច់ព្រ័ត្រ នៃបាល់ទាត់ពិភពលោក ដែលមានក្រុមបាល់ទាត់ចំនួន៤ក្រុម ដែលអាចត្រូវបានចាត់ទុក ថាជាក្រុមបាល់ទាត់​ខ្លាំងជាងគេ នៅលើលោក។ ហើយក្រុមមាន់គកបារាំង ទើបនឹងទទួលបានសំបុត្រដំបូងគេ ដើម្បីចូលមកក្នុងវគ្គ៤ក្រុម ចុងក្រោយគេបំផុតនេះ បន្ទាប់ពីបានប្រកួត យកឈ្នះលើក្រុម អ៊ុយរូហ្គាយ ដោយគ្រាប់បាល់ ២-០ កាលពីប៉ុន្មាននាទីមុន។

នៅក្នុងការប្រកួត ទល់នឹងក្រុមបាល់ទាត់ មកពីទ្វីបអាមេរិកខាងត្បូង ក្រុមបារាំងបានបង្ហាញ ពីក្រឡាទាត់ដ៏ត្រឹមត្រូវ សម្រាប់គ្រប់គ្រង និងការពារបាល់ រួមទាំងប្រសិទ្ធិភាពនៃការស្វែងរកគ្រាប់បាល់ បានពីរគ្រាប់ ដោយខ្សែការពារបារាំង កីឡាករ រ៉ាហ្វាអែល វ៉ារ៉ាន (Raphaël Varane - នៅនាទីទី ៤០) និងខ្សែប្រយុទ្ធបារាំង កីឡាករ អង់ទ័ន គ្រីស្មាន (Antoine Griezmann - នៅនាទីទី ៦១)។

ផ្ទុយទៅវិញ ក្រុម អ៊ុយរូហ្គាយ ហាក់មិនបានបង្ហាញ ពីគ្រោះថ្នាក់ខ្លាំងសម្រាប់ក្រុម បារាំង [...]

បាល់ទាត់​ពិភពលោក៖ អង់គ្លេស​បំបាក់​កូឡំប៊ី ដោយ​ទាត់​បាល់​រាប់​គ្រាប់

បាល់ទាត់​ពិភពលោក៖ អង់គ្លេស​បំបាក់​កូឡំប៊ី ដោយ​ទាត់​បាល់​រាប់​គ្រាប់

ភាពមិនចាញ់មិនឈ្នះ រវាងក្រុមទាំងពីរ បន្ទាប់ពីរកបានគ្រាប់បាល់ បានតែ១គ្រាប់ដូចគ្នានោះ ត្រូវបានបញ្ចប់ទៅ ដោយការទាត់បាល់ ១១ម៉ែត្រ ចំនួន៥គ្រាប់ក្នុងក្រុមម្ខាងៗ ដើម្បីកំណត់ថា ក្រុមមួយត្រូវតែឈ្នះ និងទម្លាក់ក្រុមមួយទៀត ចេញពីជំនួបពិភពលោក ក្នុងប្រទេសរ៉ូស្ស៊ីឆ្នាំនេះ។

សំណាងល្អសម្រាប់អង់គ្លេស ដែលបានឈ្នះគ្រាប់បាល់១១ម៉ែត្រ ៤គ្រាប់ទល់នឹង៣ ហើយបានឡើងទៅវគ្គ១ភាគ៤ ដើម្បីជួបនឹងក្រុម ស៊ុយអែដ ដែលទើបនឹងបំបាក់ក្រុម ស្វីស ក្នុងគ្រាប់បាល់ ១០ កាលពីប៉ុន្មានម៉ោងមុន។ ផ្ទុយទៅវិញ ក្រុម កូឡំប៊ី ដែលសម្បូរដោយកីឡាករល្បីៗជាច្រើន បានទាត់បាល់រាប់គ្រាប់​បញ្ចូលទី បានតិចជាងក្រុម អង់គ្លេស និងត្រូវវេចបង្វិច ត្រឡប់ទៅផ្ទះវិញ ទាំងមិនអស់ចិត្ត។

» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម កូឡំប៊ី និងក្រុម អង់គ្លេស៖