ខ្សែបំរើបាល់ទាត់ ដែលគ្រោះថ្នាក់បំផុតនៅអ៊ឺរ៉ុប
តារាបាល់ទាត់ឆ្នើមរបស់ក្រុមបាសេឡូណា (Barcelona) កីឡាករ លីអូណែល ម៉េស៊ី (Lionel Messi) និង ខ្សែបំរើរបស់ក្រុមរៀល ម៉ាឌ្រីដ (Real Madrid) គ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) មាន ឪកាសរកគ្រាប់បានច្រើន ស្ទើតែគ្រប់ការប្រកួតទាំងអស់ ធ្វើឲ្យយើងភ្លេចយកចិត្តទុកដាក់ដល់ កីឡាករដទៃៗទៀត នៅក្នុងក្រុមនោះ។
កីឡាករ ចន ម៉ាតា ខ្សែរបំរើរបស់ក្រុមឆែលស៊ី គ្រោះថ្នាក់ជាងគេនៅអង់គ្លេស។
ម៉េស៊ី បានរកគ្រាប់បាល់បញ្ចូលទីបាន ៤៨គ្រាប់រួចហើយក្នុងរដូវកាលនេះ ចំណែកឯ រ៉ូណាល់ដូ មានការយឺតយ៉ាវបន្តិច ដោយគាត់រកបានត្រឹមតែ ៣៧គ្រាប់ប៉ុណ្ណោះ។
ពួកគេទាំង២នាក់ កំពុងនាំមុខ ខ្សែបំរើដទៃៗទៀត ក្នុងលីកកំពូលទាំង៥របស់អ៊ឺរ៉ុប។ ហើយគេ លេងបានយ៉ាងល្អ ហួសពីការស្រមើស្រម៉ៃ នឹងបានបំបែកប្រវត្តិសាស្រ្ត របស់កីឡាករឆ្នើម [...]