Posts in ‘កីឡាគ្រប់ប្រភេទ’ Category

បាល់ទាត់​ពិភពលោក៖ ដាណឺម៉ាក​និង​អូស្ត្រាលី បែរ​ខ្នង​ទល់​គ្នា១-១

បាល់ទាត់​ពិភពលោក៖ ដាណឺម៉ាក​និង​អូស្ត្រាលី បែរ​ខ្នង​ទល់​គ្នា១-១

បន្ទាប់ពីបានរំខានក្រុម បារាំង នៅក្នុងការប្រកួតជុំដំបូងរួច ក្រុម អូស្ត្រាលី បានរំខានក្រុម ដាណឺម៉ាក នៅរសៀលនេះទៀត នៅក្នុងការប្រកួតជុំទីពីរ ដោយពិន្ទុស្មើ ១-១។ នៅក្នុងកន្លះម៉ោងដំបូង គេឃើញក្រុម ដាណឺម៉ាក មានសាច់បាល់គ្របដណ្ដប់យ៉ាងខ្លាំង និងបើកការវាយលុក ភ្លាមៗ រហូតរកគ្រាប់បាល់ បាន នៅនាទីទី ៧ ទាត់បញ្ចូលទី ដោយសន្ធឹកជើង របស់កីឡាករ «Christian ERIKSEN»។

ផ្ទុយទៅវិញ ក្ដីសង្ឃឹមរបស់ក្រុម ដាណឺម៉ាក ក្នុងការដណ្ដើមជ័យជំនះលើកទីពីរឲ្យបាន បានរលាយបាត់ នៅនាទីទី ៣៨ បន្ទាប់ពីអាជ្ញាកណ្ដាល បានមើល តាមរយៈអាជ្ញាកណ្ដាលវីដេអូ ឃើញខ្សែប្រយុទ្ធដាណាម៉ាក កីឡាករ «Yussuf Poulsen» យកដៃគ្រវាសប៉ះបាល់ នៅក្នុងតំបន់គ្រោះថ្នាក់។ កំហុសនេះ ត្រូវបានអាជ្ញាកណ្ដាលពិន័យ កាតលឿង សម្រាប់កីឡាករ ហើយអនុញ្ញតឲ្យក្រុម អូស្ត្រាលី ទាត់បាល់ពិន័យ ១១ម៉ែត្រ ដែលត្រូវបានទាត់បញ្ចូលទី បានសម្រេច ដោយកីឡាករ «Mile JEDINAK»។

[...]

បាល់ទាត់​ពិភពលោក៖ អេស្ប៉ាញ​យក​ឈ្នះ​អៀរ៉ង់ ទាំង​វេទនា

បាល់ទាត់​ពិភពលោក៖ អេស្ប៉ាញ​យក​ឈ្នះ​អៀរ៉ង់ ទាំង​វេទនា

យើងធ្លាប់ឃើញ ក្រុមជម្រើសជាតិអេស្ប៉ាញ ប្រើបច្ចេកទេសទាត់បាល់ ដើម្បីបង្វិលគូប្រកួតឲ្យវង្វេង... តែលើកនេះ ក្រុម អេស្ប៉ាញ មិនបានធ្វើឲ្យក្រុម អៀរ៉ង់ បាត់ម្ចាស់ការនៅក្នុងការប្រកួតនោះឡើយ។ ក្រុមកីឡាករទាំងមូល របស់ក្រុមបាល់ទាត់ នៃប្រទេសក្នុងទ្វីបអាស៊ីខាងលិច​មួយនេះ បានរួមបញ្ចូលគ្នា សឹងតែក្លាយជាជញ្ជាំងដ៏រឹងមាំមួយ សម្រាប់បាំងរវាងក្រុម អេស្ប៉ាញ និងទីរបស់ផងខ្លួន។

ផ្ទុយទៅវិញ នៅរាល់ការវាយលុកម្ដងៗ របស់ក្រុម អៀរ៉ង់ នៅបន្ទាប់ពីពួកគេដណ្ដើមបាល់បាននោះ ក្រុមនេះបានធ្វើឲ្យខ្សែការពារអេស្ប៉ាញ ខ្វល់ខ្វាយមិនស្ទើទេ។ វានៅខ្វះតែបន្តិចទេ... គឺប្រសិទ្ធិភាពនៃការទាត់បញ្ចូលទី ពីសំណាក់ខ្សែប្រយុទ្ធ របស់ក្រុម អៀរ៉ង់។

បាល់មួយគ្រាប់របស់ក្រុម អេស្ប៉ាញ នៅនាទីទី៥៤ ជារបស់កីឡាករ ឌីយ៉េហ្គូ កូស្ដារ (Diego Costa) មែន តែវាមិនមែនជាគ្រាប់បាល់ពិតប្រាកដ ដែលកីឡាករខ្លួនឯង បានទាត់បញ្ចូលទីនោះឡើយ។ វាជាគ្រាប់បាល់ [...]

បាល់ទាត់​ពិភពលោក៖ អ៊ុយរូហ្គាយ​ឆ្លង​វគ្គ​ទាំង​អួលអាក់ តែ​បាន​ជម្រុះ​អារ៉ាប៊ី​សាអ៊ូឌីត

បាល់ទាត់​ពិភពលោក៖ អ៊ុយរូហ្គាយ​ឆ្លង​វគ្គ​ទាំង​អួលអាក់ តែ​បាន​ជម្រុះ​អារ៉ាប៊ី​សាអ៊ូឌីត

ដូចបានដាក់ នៅក្នុងចំណងជើង! បានឆ្លងវគ្គទាំងអួលអាក់ ដែលយកឈ្នះ ១-០ លើក្រុមអេហ្សីព នៅចុងម៉ោង កាលពីការប្រកួតជុំដំបូង ហើយក្រុមអ៊ុយរូហ្គាយដដែល បានយកឈ្នះលើក្រុម អារ៉ាប៊ីសាអ៊ូឌីត ជាមួយនឹងគ្រាប់បាល់ ដ៏ស្ដួចស្ដើងជាថ្មីទៀត នៅក្នុងការប្រកួតជុំទីពីរ ក្នុងល្ងាចថ្ងៃពុធនេះ។

កីឡាករ ល្វី​ ស្វារ៉េស (Luis Suarez) ជាអ្នករកគ្រាប់បាល់ បានតែមួយគត់ (នាទីទី២៣) នៅក្នុងការប្រកួតដ៏តឹងតែង ខណៈក្រុមអារ៉ាប៊ីសាអ៊ូឌីត បានព្យាយាមគ្រប់មធ្យោបាយ ដើម្បីស្វែងរកក្ដីសង្ឃឹម ក្នុងការបន្តជីវិត នៅក្នុងព្រឹត្តិការណ៍​បាល់ទាត់ពិភពលោក ឲ្យបានយូរតទៅទៀត។

ក្រុមអ្នកគាំទ្រ ច្បាស់ជាបានទន្ទឹង រង់ចាំមើលគ្រាប់បាល់បន្ថែម ពីសំណាក់ខ្សែប្រយុទ្ធ ដ៏ល្បីមួយរូបទៀត របស់ក្រុម​អ៊ុយរូហ្គាយ គឺកីឡាករ អេឌីសុន កាវ៉ានី (Edilson Cavani)។ ប៉ុន្តែខ្សែប្រយុទ្ធ ដែលកំពុងទាត់ឲ្យក្រុម ប៉ារីស រូបនេះ មិនដែលមានឱកាសពិតប្រាកដ [...]

គ្រូ​ដឹកនាំ​ក្រុម​រ៉ូស្ស៊ី មិន​ឆ្លើយ​នឹង​ការ​ចោទ​ប្រកាន់​ពី​ការ​ប្រើ​ថ្នាំ

គ្រូ​ដឹកនាំ​ក្រុម​រ៉ូស្ស៊ី មិន​ឆ្លើយ​នឹង​ការ​ចោទ​ប្រកាន់​ពី​ការ​ប្រើ​ថ្នាំ

ប្រកួតពីរលើក ឈ្នះទាំងពីរលើក មួយលើករកបានគ្រាប់បាល់ ដល់ទៅ៥គ្រាប់ និងមួយលើកក្រោយ រកបានគ្រាប់បាល់ ៣គ្រាប់ ព្រមទាំងមានសង្ឃឹមយ៉ាងច្រើន ក្នុងការឆ្លងទៅវគ្គ ១ភាគ៨ផ្ដាច់ព្រ័ត្រ ថែមទៀត។ ជាលទ្ធផល ដែលមិនមានក្រុមជម្រើសជាតិណាធ្វើបាន រហូតមកដល់ថ្ងៃនេះ ក្រៅពីក្រុមបាល់ទាត់ រ៉ូស្ស៊ី ដែលជាម្ចាស់ផ្ទះ រៀបចំការប្រកួត បាល់ទាត់ពិភពលោក ឆ្នាំ២០១៨។

មិនខុសទេ! គ្មានក្រុមជម្រើសជាតិណា មានលទ្ធភាពដូច្នេះទេ ហើយជាអ្វី ដែលអ្នកសារព័ត៌មានរ៉ុស្ស៊ី បានសំដែងការកោតសរសើរ នៅនឹងមុខលោក «Stanislav Cherchesov» គ្រូដឹកនាំក្រុមរ៉ូស្ស៊ី ក្នុងសន្និសីទសារព័ត៌មានមួយ ដែលធ្វើឡើង នៅក្រោយការប្រកួត រវាងក្រុម រ៉ូស្ស៊ី និងក្រុម អេហ្ស៊ីព កាល​ពីយប់ម្សិលម៉ិញ។ អ្នកសារព័ត៌មាននោះ បានលាន់មាត់​ដូច្នេះថា៖ «ពួកអ្នកឯង គឺជាអធិរាជមួយអង្គ។ យើងស្រឡាញ់​ពួកអ្នកឯង​ណាស់។»។

ប៉ុន្តែ នៅមុននេះបន្តិច អ្នកសារព័ត៌មានមួយរូបផ្សេង បានចោទសួរ [...]

បាល់ទាត់​ពិភពលោក៖ រ៉ូណាល់ដូ​បន្ត​រក​គ្រាប់​បាល់ ខណៈ​ម៉ារ៉ុក​ហាល​អាវ

បាល់ទាត់​ពិភពលោក៖ រ៉ូណាល់ដូ​បន្ត​រក​គ្រាប់​បាល់ ខណៈ​ម៉ារ៉ុក​ហាល​អាវ

ការប្រកួតជុំទីពីរ រវាងក្រុម ព័រទុយហ្គាល់ និងក្រុម ម៉ារ៉ុក នៅរសៀលថ្ងៃនេះ បានបញ្ចប់ទៅ ដោយលទ្ធផល ១-០ ដែលជាគ្រាប់បាល់ របស់កីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) រកបានតាំងពីនាទីទី៤។

បើពិនិត្យ ទៅលើការប្រកួតវិញ ក្រុមម៉ារ៉ុកបានគ្របដណ្ដប់ការប្រកួត និងឱកាសរកគ្រាប់បាល់ នៅក្នុងភាគរយយ៉ាងច្រើន។ ប៉ុន្តែកង្វះប្រសិទ្ធភាព ក្នុងការទាត់បញ្ចូលទី បានធ្វើឲ្យក្រុមម៉ារ៉ុក ទទួលលទ្ធផល ដូចក្នុងការប្រកួតជុំដំបូង ជាមួយក្រុមអៀរ៉ង់ កាលពីថ្ងៃសុក្រ ទី១៥ ខែមិថុនា ឆ្នាំ២០១៨។

គួរឲ្យសោកស្ដាយ សម្រាប់ក្រុមម៉ារ៉ុក ដែលត្រូវផាត់ចេញ ពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំនេះ បន្ទាប់ពីទទួលបរាជ័យ ជាលើកទីពីរ នៅក្នុងការប្រកួតទាំងពីរលើក។ យ៉ាងណា ក្រុមម៉ារ៉ុក ត្រូវធ្វើការប្រកួត មួយលើកទៀត (ជុំទី៣) ទល់នឹងក្រុម អេស្ប៉ាញ នៅថ្ងៃចន្ទទី ២៥ ខែមិថុនា ឆ្នាំ២០១៨ខាងមុខ។ ទោះការប្រកួតនេះ មិនអាចជួយអ្វី បានក៏ដោយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...