ទូរទស្សន៍អាមេរិកបញ្ចាំងកម្មវិធី«ស្រាតក្នុងធម្មជាតិ» ថតនៅកម្ពុជា
កាលពីសប្ដាហ៍មុន កម្មវិធី «ឯកានិងស្លៀកខ្យល់ដណ្ដប់មេឃ (Naked and Afraid)» របស់ស្ថានីយទូរទស្សន៍ ឌីសខូវើរី (Discovery Channel) បានបង្ហាញរួចហើយ នូវជីវិតរស់នៅតាមបែបធម្មជាតិ ស្រាតននលមានពាក់តែស្បែកជើង អណ្ដែតចំបែងនៅលើកោះ អេនឌ្រូ (Andros - កណ្ដាលសមុទ្រខាងត្បូងរដ្ឋផ្លរីដា សហរដ្ឋអាមេរិក និងខាងជើងប្រទេសគុយបា) របស់ដៃគូរផ្សងព្រេងមួយគូរ។ ប៉ុន្តែនៅសប្ដាហ៍នេះ អ្នកចូលរួមកម្មវិធីទូរទស្សន៍ ស្ដីពីដំណើរផ្សងព្រេងមួយគូរទៀត ត្រូវបានគេបញ្ជូនទៅឲ្យភ្លក្សរសជាតិ នៅតំបន់អាស៊ីភាគអាគ្នេយ៍ម្ដង នោះគឺតំបន់ព្រៃភ្នំនៃប្រទេសកម្ពុជា។
អ្នកផ្សងព្រេងទាំងពីររូប ខារី (Carrie) និង ថម (Tom) បានសម្រេចចិត្តស្នាក់អាស្រ័យ ក្នុងយប់ដំបូង នៅលើផ្ទាំងថ្មហាលវាល ខណៈកម្មវិធីទីមួយសម្រាប់សប្ដាហ៍ តម្រូវឲ្យពួកគេ រុករកឲ្យបានច្រើនជាអតិប្បរមា [...]