Posts in ‘វប្បធម៌ សិល្បៈ ប្រពៃណី’ Category

វង់​ភ្លេង​ពិណ​ពាទ្យ​ ដែល​មាន​តន្ត្រីករ​សុទ្ធ​ជា​កុមារ​អាយុក្រោម​១៥​ឆ្នាំ

វង់​ភ្លេង​ពិណ​ពាទ្យ​ ដែល​មាន​តន្ត្រីករ​សុទ្ធ​ជា​កុមារ​អាយុក្រោម​១៥​ឆ្នាំ

នៅក្នុងវង់ភ្លេងបូរាណ ដែលគេតែងតែធ្លាប់ឃើញមនុស្សពេញវ័យ ឬមនស្សចាស់លេង ឬចម្រុះបញ្ចូលគ្នា​ទាំង​ក្មេងចាស់ ជាអ្នកបញ្ជា និងប្រើប្រាស់ឧបករណ៍ភ្លេងនោះ តែឥឡូវនេះមានក្រុមភ្លេងមួយ ដែលមានតន្ត្រីករ​សុទ្ធ​តែជាកុមារក្រោមអាយុ១៥ឆ្នាំ។ ក្មេងៗទាំងនោះ សុទ្ធតែមានទេព្យកោសល្យ ហើយម្នាក់ៗ សុទ្ធតែជាក្មេង​ដែលរៀនឆ្លាត នៅក្នុងថ្នាក់ទៀតផង។ ក្រុមភ្លេងនេះស្ថិតនៅ ភូមិត្រពាំងរាំង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្ត​កណ្តាល ដែលមានការគាំទ្រជាច្រើន ពីសំណាក់អ្នកភូមិហើយតែងចូលចិត្តអញ្ជើញ ទៅប្រគុំរាល់ពេល​មាន​បុណ្យទានម្ដងៗ។

នៅក្នុងសកម្មភាពដ៏មមាញឹក ជាមួយនឹងការប្រគុំភ្លេងពិណពាទ្យ លោកគ្រូភ្លេង មៀច ធី បានប្រាប់​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូថា លោកបានបង្កើតជាវង់ភ្លេងពិណពាទ្យនេះឡើង ដើម្បីបានជួយក្រុមគ្រួសារក្មេងៗ​មួយ​ចំណែក និងមួយចំណែកទៀត ដើម្បីពង្រីកវិស័យសិល្បៈខ្មែរ និងបញ្ជាក់ថាភ្លេងពិណពាទ្យ ជាភ្លេងបុរាណ​របស់ខ្មែរ។ [...]

គម្រោង​ប្រគំ​តន្រ្តី​លាយ​នឹង​ការ​«ដើរ​ស្រាត» នៅ​កោះ​ពស់ ត្រូវ​បាន​ផ្អាក

គម្រោង​ប្រគំ​តន្រ្តី​លាយ​នឹង​ការ​«ដើរ​ស្រាត» នៅ​កោះ​ពស់ ត្រូវ​បាន​ផ្អាក

ថ្មីៗ​នេះ ដំណឹង​នៃ​ការ​ប្រគុំ​តន្រ្តី Kazantip ដែល​ជា​កម្មវិធី​មួយ មាន​ការ​ប្រគុំ​តន្រ្តី អម​ដោយ​ភ្លើង​ពណ៌ លំដាប់​ពិភព​លោក លាយ​ឡំ​ដោយ​ការ​ដើរ​ស្រាត និង​រួម​ភេទ មាន​ការ​ចូល​រួម​ពី DJ ល្បីៗ​នៅ​លើ​ពិភព​លោក និង​មាន​ភ្ញៀវ​ទេសចរណ៍​លំដាប់​អ្នក​មាន ចូល​រួម​ប្រមាណ​ជាង​១០​ម៉ឺន​នាក់។ កម្មវិធី​នេះ ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ពី​ប្រជាជន​កម្ពុជា ជា​ពិសេស​ពី​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម ដោយ​អ្នក​ខ្លះ​គាំទ្រ​ឱ្យ​មាន និង​អ្នក​ខ្លះ​ទៀត​មិន​គាំទ្រ។ សម្រាប់​អ្នក​មិន​គាំទ្រ បាន​យល់​ថា កម្មវិធី​«ស្រាត»​ដូច្នេះ ប៉ះ​ពាល់​វប្បធម៌​ប្រពៃណី​ខ្មែរ។

គាំទ្រឬមិនគាំទ្រ ជារឿងមួយ។ ប៉ុន្តែ ពិធីប្រគុំតន្រ្តីបែបអាសអាភាសមួយនេះត្រូវបានផ្អាក ដោយមិន​ទទួល​បានការអនុញ្ញាត ពីសាលាខេត្តព្រះសីហនុ។ សេចក្តីជូនដំណឹង របស់សាលាខេត្តសីហនុ ចុះហត្ថលេខា​ដោយលោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២ម្សិលម៉ិញ បានឱ្យដឹងថា៖ [...]

ថត​ស្រាត​ដាក់​ផ្សាយ ត្បិត​ឈឺ​ចិត្ត​នឹង​អតីត​សង្សា​ទម្លាយ​រូប​ស្រាត​ពី​ក្មេង ​តាម​ហ្វេសប៊ុក

ថត​ស្រាត​ដាក់​ផ្សាយ ត្បិត​ឈឺ​ចិត្ត​នឹង​អតីត​សង្សា​ទម្លាយ​រូប​ស្រាត​ពី​ក្មេង ​តាម​ហ្វេសប៊ុក

រូបថត​ស្រាត​មួយ​សន្លឹក ដែល​នាង​បាន​ថត​កាល​ពី​វ័យ​១៧ឆ្នាំ និង​រូប​សន្លឹក​ទៀត ថត​នៅ​ពេល​ក្រោយ​មក ត្រូវ​បាន​បង្ហោះ​តាម​បណ្ដាញ​អ៊ិនធើណែត យ៉ាង​គគ្រឹក​គគ្រេង។ ​រូប​ថត ដែល​បង្ហាញ​ពី​វ័យ​ស្រី​ជំទង់​ដ៏​ក្មេង​ខ្ចី​នោះ បាន​ធ្វើ​ឲ្យ​នាង អេម៉ា បែរ​ជា​បាន​ក្លាយ​ជា​ជនរង​គ្រោះ​ទៅ​វិញ យ៉ាង​ធ្ងន់​ធ្ងរ​ទៅ​វិញ។ មិន​ត្រឹម​តែ​រង​គ្រោះ​នឹង​ការ​ទម្លាយ​រូប​ភាព​ឯកជន ដោយ​សារស្នាដៃ​របស់​អតីត​សង្សា​នាង​ប៉ុណ្ណោះ​ទេ តែ​អ្នក​ដែល​បាន​មើល​ឃើញ​រូប​ទាំង​នោះ ថែម​ទាំង​និយាយ​ចំអក និង​ខ្លះ​ទៀត​បាន​គម្រាម​នោះ​ទៀត។

ខ្លះបានដៀលត្មិះនាងថា៖ «តើឪពុកម្ដាយរបស់នាងឯង ដឹងថានាងជាស្រីអាសបែបនេះឬទេ?» ខណៈឯ​មនុស្​ស​ខ្លះទៀត បានគម្រោមនាងថា៖ «ផ្ញើរឲ្យអញរូបថតផ្សេងទៀតមក បើមិនអញ្ចឹងទេ អញនឹងបញ្ជូន​រូប​ថត​​មុន​​ទាំង​នេះ ទៅ​ចៅហ្វាយ​នាយ នៅកន្លែងការងារនាងឯងជាមិនខាន»។

រឿងដែលអស្ចារ្យនោះ នៅក្នុងប៉ុន្មានថ្ងៃមុននេះ [...]

ក្រៅ​ពី​រូប​ស្ត្រី​អាក្រាត​នៅ​អង្គរ WANIMAL មាន​រូប​ផ្សេង​ទៀត (pic)

ក្រៅ​ពី​រូប​ស្ត្រី​អាក្រាត​នៅ​អង្គរ WANIMAL មាន​រូប​ផ្សេង​ទៀត (pic)

ដូច​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ បាន​បញ្ជាក់​នៅ​ក្នុង​អត្ថបទ​មុន​របស់​ខ្លួន​រួចខ្លះ​ហើយ ទាក់​ទង​នឹង​ភាព​រំជើប​រំជួល និង​ការ​ក្ដៅ​ក្រហាយ របស់​បណ្ដា​ជន​កម្ពុជា​ជា​ច្រើន ដែល​បាន​គិត​ថា ម្ចាស់​រូប​ថត​ស្ត្រី​អាក្រាត​នៅ​អង្គរ បាន​ធ្វើ​ឲ្យ​អាប់​អោន​ដល់​វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ និង​ជា​ពិសេស​បង្អាប់​បង្អោន ដល់​កិត្តិនាម​ដ៏​ថ្លៃ​ថ្លា នៃ​ប្រាង្គ​ប្រាសាទ​បូរាណ​របស់​ខ្មែរ។

ប្រតិកម្ម​របស់​បណ្ដា​ជន​កម្ពុជា បាន​កើត​ឡើង បន្ទាប់​ពី​រូប​ថត​ចំនួន​៤​ទៅ​៥​សន្លឹក ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម យក​មក​បង្ហោះ​ផ្សព្វ​ផ្សាយ ហើយ​ត្រូវ​បាន​បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុក យក​ទៅ​ធ្វើ​ចំណាប់​អារម្មណ៍​ជា​បន្ត​ទៀត យ៉ាង​ព្រោង​ព្រាត។ រូប​ថត​ទាំង​នោះ មាន​បង្ហាញ​ពី​រូប​ស្រី​ម្នាក់​ព្រលែង​ខ្លួន​ល្វែង​ខាង​លើ​ចោល ថត​នៅ​ជាមួយ​នឹង​ប្រាង្គ​ប្រាសាទ​បូរាណ​ខ្មែរ ដោយ​មាន​រូប​ភាព​ទាំង​ក្នុង​ស្ថានភាព​ឈរ [...]

«រូប​ស្រី​អាក្រាត​ល្វែង​លើ​នៅ​អង្គរ ជា​សិល្បៈ» បើ​តាម​អ្នក​ជំនាញ

«រូប​ស្រី​អាក្រាត​ល្វែង​លើ​នៅ​អង្គរ ជា​សិល្បៈ» បើ​តាម​អ្នក​ជំនាញ

ភាព​រំជើប​រំជួល​បាន​ផ្ទុះ​ឡើង ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​រូប​ស្ត្រី​ជាតិ​អាស៊ី​មួយ​រូប អាក្រាត​ល្វែង​ខាង​លើ​ទទេ ត្រូវ​បាន​ក្រុម​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម យក​មក​បង្ហោះ​ចែក​ចាយ។ ភាព​រំជើប​រំជួល​ខ្លាំង ព្រោះ​បើ​សូម្បី​អាជ្ញាធរ​ជាតិ​អប្សារា ដែល​គ្រប់​គ្រង​តំបន់​ប្រាសាទ​បូរាណ​របស់​ខ្មែរ ក៏​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​«ថ្កោល​ទោស»​យ៉ាង​ចាស់​ដៃ​ណាស់​ដែរ ប្រឆាំង​ទល់​នឹង​ទង្វើ បែប​បង្អាប់​បង្អោន​យ៉ាង​ធ្ងន់ធ្ងរ «ដល់​បេតិកភណ្ឌ​ជាតិ និង​កិត្តិយស​នារី​ភេទ» របៀប​នេះ។

«រូប​​ថត​សិល្បៈ ចាំ​បាច់​​ត្រូវ​មាន​លក្ខណៈ​សិល្បៈ។ បើ​យក​មនុស្ស​ធម្មតា មក​ស្លៀក​ពាក់​ពេញ​ខ្លួន​ដូច​ធម្មតា ហើយ​យក​មក​ថត​រូប​ដាក់​តាំង​បង្ហាញ​នោះ ធ្វើ​ម៉េច វា​ក្លាយ​ជា​សិល្បៈ​ទៅ​កើត? ទោះ​ជា​ស្រី ឬ​ប្រុស​ក៏​ដោយ!» នេះ​ជា​ការ​បក​ស្រាយ​យ៉ាង​សមញ្ញ និង​ដោយ​ផ្ទុះ​សំណើច​បន្តិចៗ​ផង របស់​លោក ឡឹក សុទ្ធី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...