បក្សប្រឆាំងថា កញ្ចប់សុវត្ថិភាព«ក»នៅខេត្តក្រចេះ មានភាពមិនប្រក្រតីទាំង១៣ការិយាល័យ
ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ ការផ្ទៀងផ្ទាត់កញ្ចប់សុវត្ថិភាព «ក»ទាំង១៣ការិយាល័យ ក្នុងឃុំស្វាយជ្រះ ខេត្តក្រចេះមក គណបក្សសង្គ្រោះជាតិ ដែលជាដើមបណ្តឹងបានអះអាងបញ្ជាក់ថា មានភាពមិនប្រក្រតីទាំង១៣ការិយាល័យ។
សកម្មភាពបើកកញ្ចប់សុវត្ថិភាព នៅទីស្ដីការ គ.ជ.ប ថ្ងៃទី២៥ខែសីហា ក្រោមការបង្គាប់បញ្ជាពីក្រុមប្រឹក្សាធម្មនុញ្ញ។ (រូបថត MONOROOM.info/ O. Vary)
នាព្រឹកថ្ងៃអាទិត្យ ទី២៥ ខែសីហានេះនៅទីស្តីការ គ.ជ.ប ដោយមានវត្តមានពីតំណាងក្រុមប្រឹក្សាធម្មនុញ្ញចំនួន៣នាក់ សមាជិក គ.ជ.ប តំណាងគណបក្សនយោបាយពាក់ព័ន្ធ ពិសេសគណបក្សសង្គ្រោះជាតិ អ្នកអង្កេតការណ៍ជាតិ អន្តរជាតិ និងអ្នកសារព័ត៌មានជាច្រើន ចូលរួមក្នុងការផ្ទៀងផ្ទាត់ នៃការបើកនូវកញ្ចប់សុវត្ថិភាព«ក» នៅឃុំស្វាយជ្រះទាំង១៣ការិយាល័យ [...]