Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

ក្រុម​ប្រឆាំង​នៅ​ស៊ីរី​ប្រយុទ្ធ​គ្នា​ឯង​ស្លាប់​ច្រើន​នាក់ ចុង​សប្ដាហ៍​នេះ

ក្រុម​ប្រឆាំង​នៅ​ស៊ីរី​ប្រយុទ្ធ​គ្នា​ឯង​ស្លាប់​ច្រើន​នាក់ ចុង​សប្ដាហ៍​នេះ

អំពើហឹង្សានេះ បានផ្ទុះឡើងខ្លាំងរវាងក្រុម ដែលប្រឆាំងនឹងរបប របស់លោក បាឆារ អែលអាសាធ (Bachar el-Assad) ប្រធានាធិបតីស៊ីរីបច្ចុប្បន្ន ជុំវិញការដណ្ដើមមកគ្រប់គ្រង នូវទឹកដីជាប់ព្រំដែនមួយចំនួន។ កងស្ម័គ្រប្រយុទ្ធ​និយមអ៊ីស្លាម ដែលមានចំនួនកើនឡើង នៅក្នុងចំណោមក្រុមឧទ្ទាមនោះ ក៏បានជួបប្រយុទ្ធគ្នាជាញឹកញាប់ នៅក្នុងតំបន់​ភាគ​ខាង​ជើង​នៃប្រទេសស៊ីរីដែរ ដោយបានធ្វើឲ្យមានមនុស្សស្លាប់ជាច្រើនរយនាក់។

ក្រុមសកម្មជនឃ្លាំមើលសិទ្ធិមនុស្សបានរាយការណ៍ថា ការប្រយុទ្ធដ៏ស្រួចស្រាវ នៅថ្ងៃសុក្រទី០៤ខែតុលានេះ នៅក្នុងភូមិ​អាហ្សាស (Azaz) ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីព្រំដែនជាមួយប្រទេសទួគីរ រវាងក្រុមនិយមអ៊ីស្លាមដែលស្និតនឹង​បណ្ដាញ​ភេវរនិយម អាល់ កៃដា (Al-Qaïda) ទល់នឹងកងទ័ពសេរីស៊ីរី ដែលទទួលបានការជួយឧបត្ថម្ភ ពីសំណាក់មហាអំណាចធំៗ នៅបស្ចឹមលោក។

ចំណែកឯនៅទីក្រុងដាម៉ាសឯណេះវិញ ក្រុមអធិការកិច្ចនៃអង្គការសហប្រជាជាតិ [...]

យន្ដហោះ​មួយ​គ្រឿង​ចុះ​ចត លើ​ផ្លូវ​ឡាន​នៅ​រដ្ឋ​កាលីហ្វ័នី (VDO)

យន្ដហោះ​មួយ​គ្រឿង​ចុះ​ចត លើ​ផ្លូវ​ឡាន​នៅ​រដ្ឋ​កាលីហ្វ័នី (VDO)

រហូតមកដល់ម៉ោងនេះ គេនៅមិនទាន់ដឹងពីមូលហេតុយ៉ាងដូចម្ដេចនៅឡើយ ជុំវិញការចុះចតយ៉ាងចម្លែក និងជាបន្ទាន់ នៃយន្ដហោះកង្ហាទោលមួយគ្រឿង នៅលើផ្លូវថ្នល់ ពេញប្រៀបដោយរថយន្ដ នៃក្រុង សាន ចូហ្សេ។


យន្ដហោះម៉ាស៊ីនមួយ ធុន ប៊ែលឡានកា ចុះចត់លើផ្លូវឡាន។ (រូបថត CBS San Francisco)

ទីក្រុងម៉ុងរ៉េអាល់ - អ្នកបើករថយន្ដនៅលើមហាវិថី ហៃវេស នៃទីក្រុងសាន ចូស្សេ (San José) នៅរដ្ឋកាលីហ្វ័នី សហរដ្ឋ​អាមេរិក បានភ័យ​បុកពោះមិនស្ទើរទេ ដោយសារតែបានជួបព្រឹត្តិការណ៍ ដែលមិនស្មានទុកជាមុនបែបនេះ។ នេះ​បើតាម​ការផ្សាយ​ឲ្យដឹង នៃគេហទំព័រមួយមានឈ្មោះថា «សាន ចូស្សេ មែគៀរី ញ៉ូ (San Jose Mercury News)»។ យន្ដហោះ​ម៉ាស៊ីនមួយ ធុន ប៊ែលឡានកា (Bellanca 7ECA) បាន​សម្រេច​បាននូវការចុះចតជាបន្ទាន់មួយ [...]

ឧត្ដម​សេនីយ​ចុង​ក្រោយ​របស់ ហូ ជីម៉ិញ ស្លាប់​ហើយ

ឧត្ដម​សេនីយ​ចុង​ក្រោយ​របស់ ហូ ជីម៉ិញ ស្លាប់​ហើយ

ឧត្ដមសេនីយ៍មួយរូប ពីក្នុងចំណោមឧត្ដមសេនីយចុងក្រោយផ្សេងទៀត ដែលសេសសល់តាំងពីជំនាន់ អគ្គមគ្គុទេស​ដ៏​ល្បី​ឈ្មោះ លោក ហូ ជីម៉ិញ បានលាចាកលោកហើយ នៅក្នុងមន្ទីរពេទ្យក្រុងហាណូយ នៅថ្ងៃទី០៤ខែតុលាឆ្នាំ២០១៣នេះ។


លោក វ៉ូ ង្វៀនហ្គាប់ ឧត្ដមសេនីយចុងក្រោយ មួយរូបរបស់វៀតណាម សល់ពីសម័យហូ ជីម៉ិញ។ (រូបថត inbeijing.se)

រាជធានីភ្នំពេញ - ទីភ្នាក់ងារសារព័ត៌មាន អេភី (AP) បានផ្សាយឲ្យដឹងថា ឧត្ដមសេនីយ វ៉ូ ង្វៀនហ្គាប់ (Vo Nguyen Giap) ដែលល្បីឈ្មោះខាងបានវាយប្រយុទ្ធបណ្ដេញទ័ពបារាំង នៅក្នុងទស្សវត្តន៍ឆ្នាំ៥០ និងអាមេរិក ចេញពីប្រទេសខ្លួន នៅក្នុង​ទស្សវត្តន៍ឆ្នាំ៧០ បានស្លាប់ហើយ នៅក្នុងអាយុ១០២ឆ្នាំ ដោយសារតែមានជំងឺរ៉ាំរ៉ៃ គ្រប់ជំពូក។ លោកបានចូលទៅ​សម្រាក​នៅក្នុងមន្ទីរពេទ្យ នៃទីក្រុងហាណូយ [...]

នាយក​រដ្ឋមន្ត្រី​អង់គ្លេស កាមើរូន អត់​ដឹង​នំប៉័ង​មួយ​ថ្លៃ​ប៉ុន្មាន​ទេ!

នាយក​រដ្ឋមន្ត្រី​អង់គ្លេស កាមើរូន អត់​ដឹង​នំប៉័ង​មួយ​ថ្លៃ​ប៉ុន្មាន​ទេ!

បានអីនឹងដឹង បើលោកមិនដែលចេញ ទៅទិញនំប៉័ងនៅខាងក្រៅ ឬនៅក្នុងហាងផងនោះ។ លោកនាយករដ្ឋមន្ត្រីបាន​ថ្លែង​អះអាងថា លោកមានម៉ាស៊ីនសម្រាប់ធ្វើនំប៉័នមួយ នៅផ្ទះលោក ដែលធ្វើឲ្យលោកមិនបានស្គាល់តម្លៃនំប៉័ងនៅខាងក្រៅ។


នំប៉័ង ដឺមី ដែលបណ្ដាជន នៅទ្វីបអ៊ឺរ៉ុប តែងតែទទួលទានជាប្រចាំ។ (រូបថត MONOROOM.info)

ទីក្រុងប៉ារីស - នាយករដ្ឋមន្ត្រីអង់គ្លេស លោកដេវីដ កាមើរូន មិនស្គាល់តម្លៃនំប៉័ងដែលដាក់លក់នៅខាងក្រៅ ឬនៅតាម​ហាងលក់នំប៉័ងទេ។ តែផ្ទុយទៅវិញ លោកបានបង្ហាញពីមូលហេតុយ៉ាងពិសេសមួយ ដើម្បីកុំឲ្យអ្នកផងរិះគន់ ឬសើចពេប​ជ្រាយដាក់លោក។

ឆ្លើយទៅនឹងសំនួររបស់វិទ្យុសម្លេងមួយ ពីទីក្រុងមែនឆេស្ទឺ (Manchester) ដែលមានកិច្ចប្រជុំធំមួយ នៃគណបក្សរបស់​លោក លោកបានថ្លែងថា [...]

តែង​តាំង​ទីប្រឹក្សា ហ៊ុន សែន៖ ធំ​តែ​ក្បាល អែបអប និង​គ្មាន​សមត្ថភាព​?

តែង​តាំង​ទីប្រឹក្សា ហ៊ុន សែន៖ ធំ​តែ​ក្បាល អែបអប និង​គ្មាន​សមត្ថភាព​?

បើទោះជាព្រះរាជក្រឹត្យតែងតាំងទីប្រឹក្សា និងជំនួយការរបស់លោក ហ៊ុន សែន ដែលទើបនឹងចេញផ្សាយក្នុងពេលថ្មីៗនេះ បានបង្ហាញថាមានចំនួនថយចុះយ៉ាងណាក្តី ក៏ចំនួនទីប្រឹក្សា និងជំនួយការទាំងនោះ នៅតែទទួលរងការរិះគន់ និងយល់​ឃើញខុសៗគ្នារវាងរដ្ឋាភិបាល គណបក្សប្រឆាំង និងសង្គមស៊ីវិល។


លោក ហ៊ុន សែន (ឈរកណ្ដាល ) នៅថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០១៣ នៅស្ទឹងមានជ័យ៖ បើគេចង់ឈរញញឹមរីករាយ គេត្រូវទៅឈរនៅខាងក្រោយ។ (រូបថត Nicolas Axelrod/Getty Images)

រាជធានីភ្នំពេញ - ការសម្រេចតែងតាំងចំនួនទីប្រឹក្សា មានចំនួនថយចុះនៅពេលនេះ ត្រូវបានគេមើលឃើញថាកើតឡើង ក្រោយពេលដែល​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីពេលកន្លងមកបានសន្យាថា រដ្ឋាភិបាលថ្មីនឹងកែទម្រង់​ស៊ី​ជម្រៅគ្រប់វិស័យ​ក្នុង​ការ​គ្រប់គ្រង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...