ប្រាជ្ញ ច័ន្ទ អភិបាលខេត្ត ត្បូងឃ្មុំ ថ្មី ដើម្បីសម្រួលការចែកអំណាច«ថ្មី»?
លោក ប្រាជ្ញ ច័ន្ទ ដែលបច្ចុប្បន្នជាអភិបាលខេត្តបាត់ដំបង នឹងត្រូវតែងតាំងជាអភិបាលខេត្ត ដែលទើបនឹងបង្កើតថ្មីគឺ«ខេត្តត្បូងឃ្មុំ»។ ហើយតំណែងជាអភិបាលខេត្តបាត់ដំបង ក៏នឹងត្រូវជំនួសដោយលោក ច័ន្ទ សុផល បច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាខេត្តសៀមរាប។ នេះបើយោងតាមការបញ្ជាក់ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៤ នៅវិមានសន្តិភាពកាលពីម្សិលម៉ិញ។

ផែនទីក្រៅផ្លូវការ របស់ខេត្តត្បូងឃ្មុំថ្មី។ (រូបថតពីប្រព័ន្ធផ្កាយរណប ហ្គូហ្គ័ល)
ខេត្តត្បូងឃ្មុំ- នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទីប្រាំលោក ហ៊ុន សែន ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៤ នៅវិមានសន្តិភាពបានលើកឡើងថា [...]



