មតិ៖ ការបង្ក្រាបនៅបុរីកីឡា ជា«អំណោយពិសេស»ផ្ដល់នៅថ្ងៃបុណ្យ
«សូម្បីតែថ្ងៃបុណ្យទានក៏មិនលើកលែងដែរ នេះឬជាថ្ងៃនៃក្តីស្រលាញ់ តើរដ្ឋាភិបាលមានថ្ងៃនេះទេ?» ការជាលើកឡើងរបស់ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ខណៈពួកគាត់កំពុងនាំគ្នាជជែកដេញដោល ពី«អំណោយ»ថ្ងៃបុណ្យមាឃបូជា និងបុណ្យនៃសេចក្តីស្រលាញ់ ដែលអាជ្ញាធរអោយពលរដ្ឋរងគ្រោះពីការរំលោភដីធ្លី ក្នុងការបង្រ្កាបយ៉ាងចាស់ដៃ។

ស្ត្រីម្នាក់ពីក្នុងស្ត្រីផ្សេងទៀត ដែលត្រូវបានវាយឲ្យរបួសនៅបូរីកីឡា ថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)
អំណោយគាប់ចិត្ត - នៅថ្ងៃទិវានៃក្តីស្រឡាញ់១៤ កុម្ភៈ ដែលវាមានដើមកំណើត និងសាច់រឿងរបស់បរទេស ត្រូវបានប្រជាជនខ្មែរ ជាពិសេសយុវជននាំគ្នាប្រារព្ធធីធីបុណ្យ។ នៅថ្ងៃនេះកូនជូនអំណាយទៅកាន់ឪពុកម្តាយ [...]



